ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​កង់​មក​ដល់​ខ្លោងទ្វារ ត្រូវ​ក្រុម​សន្តិសុខ​ឃាត់​ឆែកឆេរ​បែកធ្លាយ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សន្តិសុខ ឃាត់ខ្លួន ពេល ជិះ​កង់​ចូល​ទៅ​ក្នុង​បុរី​ថៃ​ឈុ​ន​គ្រី​លួច​ដែក ​ក​ញ្ចា​ប់​រន្ទា​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨​នៅ​ក្នុង​បុរី…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សន្តិសុខ ឃាត់ខ្លួន ពេល ជិះ​កង់​ចូល​ទៅ​ក្នុង​បុរី​ថៃ​ឈុ​ន​គ្រី​លួច​ដែក
​ក​ញ្ចា​ប់​រន្ទា​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨​នៅ​ក្នុង​បុរី ថៃ ឈុ​ន​គ្រី ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង​ខណ្ឌ​សែន​សុខ​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ យឿ​ង ហ៊ុន ហៅ ម៉ា​ប់ អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅ​ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ មាន ស្រុក​កំណើត ភូមិ​កេស ឃុំ​មៀន ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​។ នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ សមត្ថកិច្ច​ដកហូត​បាន​ដែក​ក​ញ្ចា​ប់​រន្ទា​ចំនួន​៩​ដែល​ជន​នោះ​លួច​បាន​ច្រក​ក្នុង​សាក់​កាដូ​។

តាម​ដើមបណ្តឹង​ឈ្មោះ ចាន់ ចរណៃ អាយុ​២៣​ឆ្នាំ ជា​សន្តិសុខ​បុរី ថៃ ឈុ​ន​គ្រី បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាង​លើ​ធ្លាប់​ជា​កម្មករ​ក្នុង​បុរី ហើយ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ជនសង្ស័យ​បាន​ជិះ​កង់​ចូល​ទៅ​ក្នុង​ការដ្ឋាន រួច​ធ្វើ​សកម្មភាព​លួច​យក​ដែក​ក​ញ្ចា​ប់​រន្ទា​បាន​ចំនួន​៩​គូ​ដាក់​ក្នុង​សាក់​កាដូ រួច​ជិះ​កង់​ចេញ​វិញ​។

នៅ​ពេល​ជនសង្ស័យ​ជិះ​កង់​មក​ដល់​ខ្លោងទ្វារ ត្រូវ​ក្រុម​សន្តិសុខ​នៅ​យាម ហៅ​ត្រួតពិនិត្យ​ និង​ឆែកឆេរ​រក​ឃើញ​ដែក​ក​ញ្ចា​ប់​រន្ទា​ដាក់​ក្នុង​សាក់​កាដូ ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់​អោយ​នគរបាល​តែ​ម្តង​។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​អោយ​ដឹង​ថា ខ្លួន​ពិតជា​បាន​លួច​ពិតមែន​ដោយសា​តែ​អត់​លុយ​ចាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ