ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំទាវ​៣​នាក់​ដើរ​ចែក​លុយ​ម្នាក់​១​ពាន់​ដុល្លារ​… មាន​ខ្លះ​សង្ស័យ​… (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​មនុស្ស​១​ក្រុម​អះអាង​ថា ជា​តំណាង​ឲ្យ​លោក​ជំទាវ​មិន​ស្គាល់​អត្តសញ្ញាណ​១​ក្រុម​បាន​ដើរ​បំផុស​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ​ឲ្យ​ទៅ​ទទួលយក​លុយ​។ ដោយ​អ្នកតំណាង​ទាំងនោះ​ប្រាប់​ថា ក្រុម​លោក​ជំទាវ​បាន​ធ្វើ​សម្បទាន​លុយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​១​គ្រួសារ​ៗ​ចំនួន​១​ពាន់​ដុល្លារ ព្រោះ​មានការ​អាណិតអាសូរ​។​បន្ទាប់​មក​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​បាន​ទទួល​។ ចំណែក​ភាគច្រើន​ទៀត​មិន​បាន​ទទួលយក​ឡើយ…

រាជធានី​ភ្នំពេញ ៖ មាន​មនុស្ស​១​ក្រុម​អះអាង​ថា ជា​តំណាង​ឲ្យ​លោក​ជំទាវ​មិន​ស្គាល់​អត្តសញ្ញាណ​១​ក្រុម​បាន​ដើរ​បំផុស​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ​ឲ្យ​ទៅ​ទទួលយក​លុយ​។ ដោយ​អ្នកតំណាង​ទាំងនោះ​ប្រាប់​ថា ក្រុម​លោក​ជំទាវ​បាន​ធ្វើ​សម្បទាន​លុយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​១​គ្រួសារ​ៗ​ចំនួន​១​ពាន់​ដុល្លារ ព្រោះ​មានការ​អាណិតអាសូរ​។​បន្ទាប់​មក​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​បាន​ទទួល​។ ចំណែក​ភាគច្រើន​ទៀត​មិន​បាន​ទទួលយក​ឡើយ ហើយ​សម្ដែង​ការ​ងឿងឆ្ងល់​ពី​ទឹកចិត្ត​ល្អ​ខុស​ទំនង​នោះ​។

មិនតែប៉ុណ្ណោះ​ពួក​គាត់​បាន​ដាក់​ការ​សង្ស័យ​ថា ជំទាវ​ទាំងនោះ​មាន​បំណង​លេប​យក​ដី​រួម​ភូមិ​របស់​ពួក​គាត់​កន្លែង​ណាមួយ​ហើយ​មើលទៅ​។ ពួក​គាត់​ចំនួន​៤០២​គ្រួសារ​ក៏​បាន​លើកគ្នា​ទៅ​កាន់​កន្លែង​ដែល​ចែក​លុយ ដើម្បី​សួរនាំ​ឲ្យ​ច្បាស់ ប៉ុន្តែ​ស្រាប់តែ​អ្នក​ទាំងនោះ​នាំ​គ្នា​ឡើង​រថយន្ត​គេច​បាត់​អស់​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្នុង​វត្ត​គោក​អំពិល ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា កាលពី​ម៉ោង​៨ យប់​ថ្ងៃ​ទី​៣០ តុលា មាន​មនុស្ស​១​ក្រុម​មាន​គ្នា​៧​នាក់​មាន ១-​ឈ្មោះ សយ សុធី ២-​ឈ្មោះ​គង់ សឿ​ន ៣-​ឈ្មោះ​ជួន សុខលាភ ៤-​ឈ្មោះ​អឿ​ន សន ៥-​ឈ្មោះ​យី គា ៦-​ឈ្មោះ​មាស សំ​អុ​ន និង​៧-​ឈ្មោះ​ឌុ​ក គា បាន​ដើរ​ប្រាប់​អ្នក​ភូមិ​មួយ​ចំនួន​ថា ពួក​ខ្លួន​គឺជា​តំណាង​ឲ្យ​ជំទាវ​៣​រូប​។ ពេល​នេះ​លោក​ជំទាវ​ទាំង​៣ ​បាន​ប្រើ​ឲ្យ​ខ្លួន​ដើរ​ប្រាប់​អ្នក​ភូមិ​ថា នៅ​ព្រឹកស្អែក​នេះ​(​ថ្ងៃ​ទី​៣១ តុលា​) លោក​ជំទាវ​នឹង​ធ្វើ​សម្បទាន​ជូន​អ្នក​ភូមិ​ទាំងអស់​នូវ​ទឹកប្រាក់​ក្នុង​មួយ​គ្រួសារ​ៗ​ចំនួន​១០០០​ដុល្លារ​។ ដូច្នេះ​សូម​បងប្អូន​ទាំងអស់​នាំ​គ្នា​ទៅ​ទទួលយក​លុយ​ពី​លោក​ជំទាវ​នៅ​ឯ​ក្នុង​វត្ត​គោក​អំពិល ស្ថិត​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់ ជើងឯក​នោះ ប៉ុន្តែ​មិន​បាន​ប្រាប់​ថា ឈ្មោះ​លោក​ជំទាវ​ទាំងនោះ​ឈ្មោះ​អ្វីខ្លះ​ទេ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ