ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​ជីកដី​តាម​ចិត្ត​ដឹក​យក​ទៅ​លក់ ពិតជា​ថ្លើមធំ​មែន

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រថយន្ត​ដឹក​ដី និង​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង របស់​ឈ្មួញ​រកស៊ី​ម្នាក់​ឈ្មោះ អ៊ឹ​ង ម៉េ​ង​ហ៊ា​ង ហៅ ឆ លី​ហៀ​ង…

ខេត្តព្រៃវែង ៖ រថយន្ត​ដឹក​ដី និង​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង របស់​ឈ្មួញ​រកស៊ី​ម្នាក់​ឈ្មោះ អ៊ឹ​ង ម៉េ​ង​ហ៊ា​ង ហៅ ឆ លី​ហៀ​ង កំពុង​ធ្វើ​សកម្មភាព​ជីកដី​ចំណី​ព្រែក នៅ​ចំណុច​ក្បែ​គល់​ស្ពាន​ក្រចាប់ ស្ថិត​ក្នុង​ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ដឹក​យក​ទៅ​ចាក់​លក់​អោយ​អ្នកស្រុក​នៅ​តាម​ខ្នង​ផ្ទះ យក​លុយ​បាន​យ៉ាង​ស្រួល ទាំង​ដែល​ពុំ​មានច្បាប់​អាជីវកម្ម​អ្វី​ទាំងអស់ ។

សកម្មភាព​ជីក​យក​ដី​ចំណី​ព្រែក​លក់​របស់​ឈ្មួញ​ខាងលើ​នេះ​បាន​ធ្វើ​ឡើងជា​ច្រើន​ថ្ងៃ​មក​ហើយ ចំណែក​ខាង​មន្ត្រី​ជំនាញ​រ៉ែ និង​ថាមពល និង​អាជ្ញាធរ​ស្រុក​ស្វាយ​អ​ន្ទ​រ ក៏​ធ្លាប់​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ម្តង​ជា​២​ដង​រួច​មក​ហើយ​ដែរ ក្រោយ​ពេល​ដែល​ក្រុម​អ្នក​សារ​ព​ត៌​មាន​សួរនាំ ប៉ុន្តែ​នៅ​តែ​មិន​អាច​បញ្ឈប់​សកម្មភាព ជីក​យក​ដី​សាធារណៈ​របស់​រដ្ឋ​លក់​បាន​ដដែល​ជា​ដដែល ។

ចំពោះ​សកម្មភាព​ខាងលើ​នេះ ក្រុម​អ្នក​សារ​ព​ត៌​មាន មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក អ៊ឹ​ង ម៉េ​ង​ហ៊ា​ង ហៅ ឆ លី​ហៀ​ង បាន​ទេ​គិត​ត្រឹម​ថ្ងៃ​ទី​៣១ តុលា នេះ​ដោយសារ​លោក​មិន​នៅ​កន្លែង​ទីតាំង​គ្រឿងចក្រ​ជីក​យក​ដី ចំណែកឯ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ ត្រូវ​បាន​លោក ឆៃ វិចិត្រ អនុប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រៃវែង​បានអោយ​ដឹង​តាម​ទូរស័ព្ទ​ថា សកម្មភាព​ជីក​យក​អាចម៍ដី​របស់​ឈ្មួញ​ខាងលើ​គឺ​ពិតជា​គ្មាន​ច្បាប់​អាជីវកម្ម​ត្រឹមត្រូវ​នោះ​ទេ ហើយ​កន្លង​មក​លោក​ធ្លាប់​បាន​ចុះ​ទៅ​ហាមឃាត់​ម្តង​ជា​២​ដង​រួច​មក​ហើយ​ដែរ ដោយ​តម្រូវ​អោយ​ម្ចាស់​គ្រឿងចក្រ​រត់ការ​សុំ​ច្បាប់​អាជីវកម្ម​អោយ​បាន​សិន​ចាំ​ធ្វើ​សកម្មភាព ប៉ុន្តែ​លោក អ៊ឹ​ង ម៉េ​ង​ហ៊ា​ង ហៅ ឆ លី​ហៀ​ង នេះ​រឹង​រុះ​ណាស់ ពេល​ជំនាញ​ចុះ​ទៅ​គេ​បញ្ឈប់​សកម្មភាព ពេល​ជំនាញ​ចេញ​ផុត គេ​លួច​ធ្វើ​ដដែល ។

ចំ​ណែ​ល​លោក ប៉ិច សុង អភិបាលស្រុក​ស្វាយ​អ​ន្ទ​រ បានអោយ​ដឹង​ដែរ​ថា សកម្មភាព​របស់​ឈ្មួញ​ខាងលើ​នេះ កន្លង​មក​លោក​ធ្លាប់​បានអោយ​មន្ត្រី ចុះ​ទៅ​ចាប់​ឃាត់​ម្តង​រួច​មក​ហើយ ក្រោយមក​ស្រាប់តែ​ឮ​ក្រុម​អ្នក​ព័ត៌មាន ប្រាប់​ថា​គេ​លួច​ធ្វើ​សកម្មភាព​ទៀត ដោយ​មិន​ស្តាប់​ការ​ណែនាំ​របស់​អាជ្ញាធរ​សោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ