ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​៥២៣​នាក់​ត្រូវ​បាន​ស្នើ​សុំ​លើកលែង និង​បន្ធូ​របន្ថយទោស​សម្រាប់​បុណ្យ​អ៊ុំ​ទូក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទណ្ឌិត​ចំនួន​៥៣២​នាក់ ត្រូវ​បាន​ស្នើ​សុំ​មក​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ត្រួតពិនិត្យ​បន្ធូរបន្ថយ និង​លើកលែងទោស ដើម្បី​ពិនិត្យ​សុំ​បន្ធូរបន្ថយ និង​លើកលែងទោស​ស ម្រា​ប់​បុណ្យ​អ៊ុំ​ទូក ។ លោក…

រាជធានី​ភ្នំពេញ ៖ ទណ្ឌិត​ចំនួន​៥៣២​នាក់ ត្រូវ​បាន​ស្នើ​សុំ​មក​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ត្រួតពិនិត្យ​បន្ធូរបន្ថយ និង​លើកលែងទោស ដើម្បី​ពិនិត្យ​សុំ​បន្ធូរបន្ថយ និង​លើកលែងទោស​ស ម្រា​ប់​បុណ្យ​អ៊ុំ​ទូក ។

លោក សុច សុ​ផា​ន់​ណា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​នៃ​កិច្ច​ព្រហ្មទណ្ឌ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា​នេះ នា​ទីស្តីការ​ក្រសួងយុត្តិធម៌​ថា គណៈកម្មាធិការ​ថ្នាក់​ជាតិ​ត្រួតពិនិត្យ​បន្ធូរបន្ថយ និង​លើកលែងទោស​ដែល​មាន​លោក​អង្គ​វង្ស​វ​ឌ្ឍា​នា​រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ជា​ប្រធាន​បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​សំណើរ​សុំ​ប​ន្ធ​រ​បន្ថយទោស​សម្រាប់​ថ្ងៃ​បុណ្យអកអំបុកសំពះព្រះខែ នៅ​ពេល​ខាង​មុខ​នេះ ។ លោក សុច សុ​ផា​ន់​ណា​រ៉ា បាន​ឲ្យ​ដឹង​សម្រាប់​កិច្ចប្រជុំ​នេះ​មាន​ទណ្ឌិត​ចំនួន​៥២៣​នាក់ ក្នុង​នោះ​ស្រី​មាន​ចំនួន​៣៧​នាក់ មក​ពី​ពន្ធនាគារ​ខេត្ត​ក្រុង ចំនួន​២៤ នឹង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ ។ លោក​ក៏​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ជា​ឆ្នាំ​មួយ​ដែល​ប្រសើរ​ណាស់ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ឲ្យ​ក្រសួងយុត្តិធម៌​ពិនិត្យ​ទៅ​ពិធី​៣​បន្ថែម​ទៀត ដើម្បី​ស្នើ​សុំ​លើកលែង និង​បន្ធូរ​បន្ថយទោស​ដល់​ទណ្ឌិត ។

លោក​បន្ថែម​ជា​ធម្មតា​ការ​លើក​ឡើង និង​បន្ធូរ​បន្ថយទោស​ដល់​ទណ្ឌិត​មាន​តែ នៅ​ក្នុង​ពិធី បុណ្យ​ធំ​ៗ​ចំនួន​៣​តែ​ប៉ុណ្ណោះ ក្នុង​មាន​បុណ្យចូលឆ្នាំ បុណ្យ​វិសាខបូជា និង​បុណ្យ​អ៊ុំ​ទូក ។ ពេល​នេះ​សម្តេច​តេ​ជោ​បាន​ស្នើ​សុំ​ក្នុង​ពិធីបុណ្យ​៣​បន្ថែម​ទៀត គឺ​បុណ្យ​១- ភ្ជុំបិណ្ឌ ២-​បុណ្យ​ឯករាជ្យ​ជាតិ និង​៣-​ទិវា​ឈ្នះ​ឈ្នះ​២៩ ធ្នូ ។ លោក​បញ្ជាក់​ថា «​ការ​លើកលែង និង​បន្ធូរ​បន្ថយទោស​ទណ្ឌិត​បាន​ពិនិត្យ​លើក​គោលការណ៍​មនុស្សធម៌​ទៅ​លើក​ទី​១- ទណ្ឌិត​ណា​ដែល​ចាស់ជរា មាន​អាយុ​ចាប់ពី​៦៥​ឆ្នាំ​ឡើ ង​ទៅ ទី​២-​ទណ្ឌិត​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ប្រចាំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ ទី​៣-​ទណ្ឌិត​ជា​ស្ត្រី​ដែល​មានកូន​នៅ​ក្នុង​ពន្ធនាគារ និង​ទី​៤- ទណ្ឌិត​ដែល​គោរព​គោលការណ៍​ច្បាប់​អនុវត្ត​ទោស​បាន​២​ភាគ​៣​បាន​លើកលែងទោស និង ១​ភាគ​៣​ទទួល​បាន​បន្ធូរបន្ថយ​លើកលែងទោស​» ។

លោក​បញ្ជាក់​ថា ទោះបីជា​ទណ្ឌិត​ដែល​បាន​ដាក់​ស្នើ​សុំ​មក​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​យ៉ាងណា​ក្តី​ក៏​ត្រូវ​ពិនិត្យ​ឲ្យ​ល្អិត​ទាក់ទង​ទី​១ – ឯកសារ​មាន​សាលក្រម សាលដីកា​ស្ថាពរ ទី​២- ការ​កែ ប្រែខ្លួន​នៅ​ក្នុង​ពន្ធនាគារ ។ ផ្ទុយ​ទៅ​វិញ​ប្រសិនបើ​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ពិនិត្យ​ឃើញ​ថា ទ ណ្ឌិ​ត​មិន​បាន​រាងចាល ហើយ​អង្កេត​ក្នុង​សំណុំរឿង​មានការ​ព្យសនៈកម្ម​សាហាវ ឬ​ធ្ងន់ធ្ងរ​នោះ គណៈកម្មាធិការ​ថ្នាក់​ជាតិ​មិន​ពិនិត្យ​សំណើរ​នោះ​ទេ ។ ក្នុង​ករណី​ដែល​ទណ្ឌិត​ដែល​ត្រូវ​បាន​លើកលែងទោស​រួច​ហើយ​បាន​ប្រព្រឹត្តិ​បទល្មើស​ដែល​ជា​បទល្មើស​មិន​រាងចាល​នោះ​នឹង​មិន​ពិនិត្យ​នោះ​ទេ ។

ទណ្ឌិត​ដែល​មិន​រាងចាល​នោះ​នឹង​ត្រូវ​អនុវត្ត​ទោស​បន្ត​ទៀត​តាម​ច្បាប់​កំណត់ ។ សម្រាប់​ការ​ស្នើ​សុំ​លើកលែង និង​បន្ធូរ​បន្ថយទោស​ទណ្ឌិត​មិន​បាន​ស្នើ​សុំ​មាន​ចំនួន​ដូច​គ្នា​នោះ​ទេ ដោយ​ខេត្ត​ខ្លះ​មាន​ចំនួន​១០​នាក់ ២០​នាក់ …​។ ដូច្នេះ​ការ​ស្នើ​សុំ​មិន​ដូច​គ្នា​ទេ ។ លោក​បញ្ជាក់​ថា «​គណៈកម្មាធិការ​ថ្នាក់​ជាតិ​បាន​ពិនិត្យ​ល្អិតល្អន់​លើក​ឯកសារ​សាលក្រម​សាលដីកា និង​តារាង​ពី​គណៈកម្មការ​ថ្នាក់​រួម​តាំង​របាយការណ៍​ផ្ទាល់ខ្លួន​របស់​ទណ្ឌិត​» ។  លោក អ៊ុ​ច ពង្ស អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ទណ្ឌិត​ដែល​ជាប់​ពន្ធនាគារ​នៅ​ទូ​ទាំង​ប្រទេស​មាន​ប្រមាណ​៣១២២៦​នាក់ ក្នុង​នោះ​ស្រី​២៦៦៣ នាក់ ។ បច្ចុប្បន្ន​នេះ​ទណ្ឌិត​ដែល​កំពុង​ជាប់​ពន្ធនាគារ​បាន​កំពុង​តែ​កើត​មាន ប៉ុន្តែ​ខាង​ពន្ធនាគារ​កំពុង​តែ​ដោះស្រាយ​ជា​បន្តបន្ទាប់ ។ ទោះបី​មានការ​លើក​ឡើង​ថា ការ​ស្នើ​សុំ​លើកលែង និង​បន្ធូរ​បន្ថយទោស​ទណ្ឌិត​មាន សូក​ប៉ាក់​ពី​មតិ​មួយ​ចំនួន​យ៉ាងណា​ក្តី បើ​ការ​អះអាង​របស់​លោក អ៊ុ​ច ពង្ស ថា មិន​ពិត​នោះ​ទេ ។ លោក​ថា ការ​ស្នើ​សុំ​នេះ​មាន​គណៈកម្មការ​ថ្នាក់​ខេត្ត​បាន​វាយតម្លៃ​រហូត​ដល់​គណៈកម្មាធិការ​ថ្នាក់​ជាតិ ។

សួ​ម​ជម្រាប​សម្រាប់​ថ្ងៃ​បុណ្យ​ភ្នំ​បិណ្ឌ​កន្លង​មក​គណៈកម្មាធិការ​ថ្នាក់​ជាតិ​បាន​លើក​ឡើង​លើកទោស​ណ្ឌិ​ត​១១៩ នាក់ ក្នុង​នោះ​បាន​លើកលែងទោស​៣៩​នាក់ និង​បន្ធូរ​បន្ថយទោស​៨០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ