ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមដាន​បុរស​ម្នាក់​យូរហើយ តែ​គ្មាន​ភស្តុ​តាង​ លុះ​ចូល​ឆែក​ក្នុងផ្ទះបែកធ្លាយខ្ទេច​

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ មុខសញ្ញា​ប្រើប្រាស់​និង​ជួញដូ​គ្រឿងញៀន​ម្នាក់​រួម​ជាមួយ​វត្ថុ​តាង បាន​ត្រូវ​សមត្ថកិច្ច​ប៉ុស្ដិ៍រដ្ឋបាល​ខ្នារ​ទទឹង​សហការ​ជាមួយ​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន​ឃាត់ខ្លួន​ដល់​ផ្ទះ នៅ​ភូមិ​ផ្ទះ​ស្លា ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​ថ្ងៃត្រង់​។…

ខេត្តពោធិ៍សាត់​៖ មុខសញ្ញា​ប្រើប្រាស់​និង​ជួញដូ​គ្រឿងញៀន​ម្នាក់​រួម​ជាមួយ​វត្ថុ​តាង បាន​ត្រូវ​សមត្ថកិច្ច​ប៉ុស្ដិ៍រដ្ឋបាល​ខ្នារ​ទទឹង​សហការ​ជាមួយ​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន​ឃាត់ខ្លួន​ដល់​ផ្ទះ នៅ​ភូមិ​ផ្ទះ​ស្លា ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​ថ្ងៃត្រង់​។

​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ភុំ ហំ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​។ ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បាន​ម្សៅ​ក្រាម​ស​ថ្លា ដែល​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​ចំនួន​៦​កញ្ចប់​តូច​។

ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំ​ញៀន​ជា​យូរ​មក​ហើយ ដែល​ស្ថិត​ក្នុង​ការ​តាមដាន​ស៊ើបអង្កេត​របស់​សមត្ថកិច្ច ។ ក្នុង​ការ​តាមដាន​កន្លង​មកនេះ​សមត្ថកិច្ច​រក​វត្ថុ​តាង​ដើម្បី​ដាក់បន្ទុក​មិន​ទាន់​បាន ទើបតែ​នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ សមត្ថកិច្ច​ចូល​ឆែកឆេរ​ក្នុងផ្ទះ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៦​កញ្ចប់​តូច និង​ឧបករណ៍​បំរើ​ឲ្យ​ការ​ជក់​មួយ​ចំនួន​ទៀត ទើប​ធ្វើការ​ឃាត់ខ្លួន​តែ​ម្ដង​។

​​ជនសង្ស័យ​ជា​មុខសញ្ញា​​ខាងលើ និង​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​៦​កញ្ចប់​នោះ ត្រូវបាន​សមត្ថកិច្ច​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ