ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​គាត់​រវល់​ណាស់​…​គ្មាន​ពេល​មើល​ឈ្មួញ​យួន​ដឹក​ស៊ុត​នាំ​ចូល​មក​ស្រុក​ខ្មែរ​ទេ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឈ្មួញ​វៀតណាម​នាំ​យក​ពងមាន់ ពង​ទា និង​ពង​ក្រួច ឆ្លង​ដែន​ចូល​មក​តាម​ច្រករបៀង​កំពង់​ស្ពាន និង​ច្រករបៀង​កេ​មែ័​តា​បិ​ប ក្រុង​បា​វិត តែ​មន្ត្រី​ពេទ្យសត្វ​ឆ្លើយ​ថា ក្រុង​បា​វិត​មាន​ច្រករបៀង​ច្រើន​ហើយ​មន្ត្រី​ពេទ្យសត្វ​មាន​តែ​ម្នាក់ឯង​មិន​អាច​ទៅ​ទប់ស្កាត់…

ខេត្តស្វាយរៀង ៖ ឈ្មួញ​វៀតណាម​នាំ​យក​ពងមាន់ ពង​ទា និង​ពង​ក្រួច ឆ្លង​ដែន​ចូល​មក​តាម​ច្រករបៀង​កំពង់​ស្ពាន និង​ច្រករបៀង​កេ​មែ័​តា​បិ​ប ក្រុង​បា​វិត តែ​មន្ត្រី​ពេទ្យសត្វ​ឆ្លើយ​ថា ក្រុង​បា​វិត​មាន​ច្រករបៀង​ច្រើន​ហើយ​មន្ត្រី​ពេទ្យសត្វ​មាន​តែ​ម្នាក់ឯង​មិន​អាច​ទៅ​ទប់ស្កាត់ ឬ​ពិនិត្យ​បាន​ទេ ម្យ៉ាង​ជាប់រវល់​ដើរ​មើល​ផលិតផល​តាំង​ពិ​ពណ៌ ។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​នៃ​ច្រករបៀង​កំពង់​ស្ពាន សង្កាត់​បា​វិត ក្រុង​បា​វិត​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ តុលា នេះ​ថា​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​មាន​ឈ្មួញ​វៀតណាម​នាំ​ពងមាន់ ពង​ទា និង​ពង​ក្រួច ចូល​មក​តាម​ច្រករបៀង​កំពង់​ស្ពាន និង​ច្រករបៀង​នានា​ក្នុង​ក្រុង​បា​វិត​ដូច​គេ​ហែ​កឋិន​មិន​ដែល​ឃើញ​មន្ត្រី​ពេទ្យសត្វ​ណា​ត្រួតពិនិត្យ​ឡើយ ។

ដោយ​ពួក​ឈ្មួញ​វៀតណាម​ដឹក​តាម​ម៉ូតូ និង​ម៉ូតូ​រ៉ឺ​ម៉ក​មក​ចែកចាយ​ក្នុង​ក្រុង​បា​វិត និង​យក​ទៅ​ចែកចាយ​នៅ​ទីផ្សារ​នានា​ក្នុង​ខេត្ត​ទៀត​គួរ​ឲ្យ​ព្រួយ​បារ​ម្ម​ណ៍ ដោយ​បច្ចុប្បន្ន​មើលឃើញ​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នៅ​វៀតណាម​មាន​ផលិត​ពង​ទា​សិប្បនិមិត្ត ។

ហើយ​ក្រសួងសុខាភិបាល​ក៏​ដូច​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តី​ប្រកាស និង​ចេញ​សារា​ចរណ៍​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ជិតខាង​សហការ​ទប់ស្កាត់ និង​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ធ្វើ​ចរាចរណ៍​នាំ​ស៊ុត​សត្វ និង​ផលិតផល​ដែល​មាន​ដើម​កំណើត​ពី​សត្វ​ចូល​តាម​ច្រករបៀង​ឡើយ ។

ក៏​ប៉ុន្តែ​អ្វី​គួរ​ឲ្យ​ព្រួយ​បារ​ម្ម​ណ៍​នោះ​សមត្ថកិច្ច​ដែល​ឈរជើង​ប្រចាំការ​នៅ​តាម​ច្រករបៀង​បាន​បើកដៃ​ឲ្យ​ឈ្មួញ​វៀតណាម​នាំ​ស៊ុតមាន់ ទា និង​ពង​គ្រួ​ច ចូល​តាម​ច្រករបៀង​ផ្គើន​នឹង​ប្រសាសន៍​សម្តេច​ក្រឡាហោម ស ខេ​ង ទៅ​វិញ ។

ទាក់ទិន​ករណី​វៀតណាម​នាំ​ពងមាន់ ពង​ទា និង​ពង​ក្រួច​ចូល​តាម​ច្រករបៀង​នេះ​លោក ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ខេត្ត​បាន​ឆ្លើយ​តាម​ទូរ​សព្ទ័​ថា ទប់ស្កាត់​ក៏​មិន​បាន​ដែរ​ដោយ​សមត្ថកិច្ច​ប្រចាំការ​តាម​ច្រករបៀង​មិន​សហការ ហើយ​លួច​ឲ្យ​ឈ្មួញ​នាំ​ចូល រីឯ​មន្ត្រី​ពេទ្យសត្វ​យើង​មាន​តែ​ម្នាក់​ទេ នៅ​ក្រុង​បា​វិត​មិន​អាច​ទប់ស្កាត់​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ