ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​យក​ពិល​វាយ​ប៉ូលិស​ពេល​កំពុង​ចុះ​…​ដោយ​ខឹង​យក​ទូរស័ព្ទ​ថត

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អ្នកស្រី ពេជ្រ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ម្នាក់ បាន​យក​ពិល​លប​វាយ​ប៉ូលិស បណ្តាល​ឲ្យ​របួស ពេល​កំពុង​ចុះ​ទៅ​សម្របសម្រួល​រឿង​ហិង្សា​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ក្រពើ…

ខេត្តកណ្តាល ៖ អ្នកស្រី ពេជ្រ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ម្នាក់ បាន​យក​ពិល​លប​វាយ​ប៉ូលិស បណ្តាល​ឲ្យ​របួស ពេល​កំពុង​ចុះ​ទៅ​សម្របសម្រួល​រឿង​ហិង្សា​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​២១​និង​១៥​នាទី​តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ ។

ជន​ត្រូវ​ចោទ​មានឈ្មោះ សឿង សុខ​ឡុ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជន​ជ​តិ​ខ្មែរ មុខរបរ​កម្មករ​លក់​សាំង រស់នៅ​ភូមិ ព្រៃ​ពពេល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ជន​រង​គ្រោះ​មានឈ្មោះ អ៊ឹម សុខ​ខឿន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នគរបាល រស់នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ឈ្មោះ ឈិ​ន រស់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្នោត​ម្តើ​ម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​បាន​ទៅ​កន្លែង​កើតហេតុ ខ្ចី​ប៊ិ​ច​គេ​កត់​លេខ​ទូរស័ព្ទ ហើយ​ជន្ល​ជង្គង់​ប្រឡែង​គ្នា​លេង​ជាមួយ​ឈ្មោះ ភិន រតនៈ ជា​ក្មួយ​ជនសង្ស័យ ។

ពេល​នោះ​ជនសង្ស័យ​កំពុង​អង្គុយ​ផឹកស្រា​នៅ​ក្បែរ​នោះ​ស្មាន​តែ​គេ​រក​វាយ​ក្មួយ​ខ្លួន​ក៏​ទៅ​ច្រាន​ឈ្មោះ ឈិ​ន រស់ បណ្តាល​ឲ្យ​ដួល​លើ​ម៉ូតូ​របួស​ពក​ក្បាល ។ ចំណែក​ឈ្មោះ ឈិ​ន រស់ បាន​ត្រឡប់​ទៅ​ផ្ទះ​ប្រាប់​ឈ្មោះ ភួង ផូ ជា​មេជាង​ទង ហើយ​បាន​នាំ​គ្នា​ត្រឡប់​មក​សួរនាំ​ជនសង្ស័យ ពេល​ទៅ​ដល់ ស្រាប់តែ​ជនសង្ស័យ និង​បក្ខពួក​ក្នុង​វង់​ផឹកស៊ី​ស្រវឹង​ជោគ​ជាំ​បាន​រករឿង​រុញច្រាន​ប្រកែក​គ្នា​ទៅ​លើ​ឈ្មោះ ភួង ផូ ពេល​នោះ​ឈ្មោះ ភួង ផូ បាន​តេ​ទូរស័ព្ទ​រាយការណ៍​ជូន​ជន​រង​គ្រោះ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ជន​រង​គ្រោះ​បាន​រាយការណ៍​ទៅ​លោកនាយ​ប៉ុស្តិ៍​ក្រាំង​ម្កាក់ និង​ផ្នែក​ជំនាញ​ស្រុក ហើយ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​មើលឃើញ​ជនសង្ស័យ និង​បក្ខពួក​ក្នុង​សភាព​ស្រវឹងស្រា​ខ្លាំង កំពុង​ព្រួត​គ្នា​រុញច្រាន​ទៅ​លើ​ឈ្មោះ ភួង ផូ ជន​រង​គ្រោះ​ក៏​ចូល​ទៅ​ឃាត់​សម្របសម្រួល តែ​ជនសង្ស័យ​មិន​ព្រម​ស្តាប់​បែរជា​មក​រករឿង​រុញច្រាន​ជន​រង​គ្រោះ​បន្ទាប់​មក​ជន​រង​គ្រោះ​បាន​យក​ទូរស័ព្ទ​ថត ស្រាប់តែ​ត្រូវ​បាន​ជនសង្ស័យ​យក​ពិល​ជ័រ​លប​វាយ​ជន​រង​គ្រោះ​ពីក្រោយ បណ្តាល​ឲ្យ​មាន​របួស​បែក​ចិញ្ចើម​ខាងស្តាំ​ដេរ​ចំនួន​០៤​ថ្នេរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​រុញច្រាន​ឈ្មោះ ឈិ​ន រស់ បណ្តាល​ឲ្យ​ដួល​លើ​ម៉ូតូ ដោយសារ​យល់​ច្រឡំ​ថា លើក​ជង្គង់​ជន្ល​ក្មួយ​ខ្លួន ។ និង​បាន​យក​ពិល​ជ័រ​វាយ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​បែក​ចិញ្ចើម​ខាងស្តាំ​ដេរ​ចំនួន​០៤​ថ្នេរ ដោយសារ​ខឹង​ជន​រង​គ្រោះ​ចូល​ឃាត់ និង​យក​ទូរស័ព្ទ​ថត ។ ចំពោះ​ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​សាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ