ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​ជេរ​បញ្ចោរ​គេ​ខឹង​រឿង​គេ​កា.ប់​សៃយ៉ឺន ត្រូវ​ដេកពេទ្យ​នឹង​ចបជីក

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង​បណ្តាល​អោយ​បុរស​ម្នាក់​រង​របួសធ្ងន់ ខណៈ​ដែល​ជន​រង​គ្រោះ​ខឹង​រឿង​គេ​លួច​កាប់​សៃយ៉ឺន​(​ឧបករណ៍​នេសាទ​ត្រី​) ដើរ​ជេរ​បញ្ចោរ​រហូត​ឈាន​ដល់​ជន​បង្ក​ខឹង កើត​អំពើ​ហិង្សារ​វាយ និង​ចបជីក​តែ​ម្តង កាលពី​វេលា​ម៉ោង​០៧​និង​០០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែតុលា…

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង​បណ្តាល​អោយ​បុរស​ម្នាក់​រង​របួសធ្ងន់ ខណៈ​ដែល​ជន​រង​គ្រោះ​ខឹង​រឿង​គេ​លួច​កាប់​សៃយ៉ឺន​(​ឧបករណ៍​នេសាទ​ត្រី​) ដើរ​ជេរ​បញ្ចោរ​រហូត​ឈាន​ដល់​ជន​បង្ក​ខឹង កើត​អំពើ​ហិង្សារ​វាយ និង​ចបជីក​តែ​ម្តង កាលពី​វេលា​ម៉ោង​០៧​និង​០០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អាចម៍កុក សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

តាម​ប្រភព​ពី​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​ក្រុង​តា​ខ្មៅ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ធី ចុំ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ មុខរបរ ទិញ​លក់​ដី និង​ជនល្មើស​៣​នាក់​មាន​ទី​១-​ឈ្មោះ ទូច ឆ​វ័​ន្ត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​នេសាទ​, ទី​២-​ឈ្មោះ​ហែល សា​រ៉​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ មុខរបរ​នេសាទ និង​ទី​៣-​ឈ្មោះ នឿ​ន ចាន់​ណុ​ល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ មុខរបរ​នេសាទ រួម​ជាមួយនឹង​វត្ថុ​តាង ចបជីក​ប្រវែង​១២០​សង់ទីម៉ែត្រ​ចំនួន​១ ។

លោក​អធិការ​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​សាយឺន​នៅ​ក្នុង​បឹង ហើយ​ក៏​មាន​គេ​កាប់​សៃយ៉ឺន​គាត់ ទើប​គាត់​ខឹង​ក៏​បាន​ជេរ​បញ្ចោរ​រក​អ្នក​កាប់​សៃយ៉ឺន​គាត់ លុះ​មក​ដល់​វេលា​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មក​រក​ជីក​អន្លង់​ត្រី​កាត់មុខ​ផ្ទះ​ជនល្មើស​ខាងលើ​កំពុង​អង្គុយ​ផឹក​ក៏​ទាស់​ពាក្យ​សំដី​គ្នា ។

ហើយ​ជន​រង​គ្រោះ​ក៏​បាន​យក​ចបជីក​ដេញ​វាយ​ក្រុម​ជនល្មើស ទើប​ក្រុម​ជនល្មើស​នាំ​គ្នា​ប្រតាយប្រតប់​ដណ្តើម​ចបជីក បណ្តាល​ជន​រង​គ្រោះ​មុត​ចបជីក​មាន​របួស​ស្នាម​ត្រង់​ក្បាល​មួយ​កន្លែង​ហូរ​ឈាម​ពេញ​ខ្លួន​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ