ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ជាមួយ​គោ​យន្ត​កន្ត្រៃ​ពេញទំហឹង

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​មូ​តូ​បុក​ជាមួយនឹង​គោ​យន្ត​កន្ត្រៃ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​រង​របួសធ្ងន់​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៩ តុលា ២០១៨​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៧១ ចំណុច​មុខ​អនុ​វិទ្យាល័យ​ត្រពាំង​ប្រី​យ៍ ស្ថិត​នៅ​ក្នុងភូមិ​ឃាំង​កណ្តាល ឃុំ​ត្រពាំង​ប្រី​យ៍…

ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​មូ​តូ​បុក​ជាមួយនឹង​គោ​យន្ត​កន្ត្រៃ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​រង​របួសធ្ងន់​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៩ តុលា ២០១៨​។

ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៧១ ចំណុច​មុខ​អនុ​វិទ្យាល័យ​ត្រពាំង​ប្រី​យ៍ ស្ថិត​នៅ​ក្នុងភូមិ​ឃាំង​កណ្តាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ជន​រង​គ្រោះ​ឈ្មោះ​ហែម ឃា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​លើ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​ឆ្នាំ​២០០៥ ព​ណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ១A-១៧៣៩ បាន​រង​របួសធ្ងន់ ចំណែក​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​ឈ្មោះ​ខឹ​ម ហ៊ុន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ទឹក​ជុំ ឃុំ​ត្រពាំង​ប្រី ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ មិន​មាន​រង​របួស ។

ប៉ូលិស​ផ្នែក​ចរាចរណ៍​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា ក្រោយ​ពី​កើតហេតុ មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ដល់​នឹង​
ក​ន្លែង​កើតហេតុ​ពិនិត្យ​និង​ធ្វើការ​វាស់វែង រក​ឃើញ​ថា ភាគី​ខាងលើ​ម៉ូតូ​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ ទើប​ជ្រុល​ចង្កូត​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ និង​គោ​យន្ត​កន្ត្រៃ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ