ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ស្ត្រី​មន្ត្រី​យោធា​មាន​ផ្ទៃពោះ​ម្នាក់​ជួប​គ្រោះថ្នាក់​តាម​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​មន្ត្រី​យោធា​មាន​ផ្ទៃពោះ​ម្នាក់​ចេញពី​ប្រជុំជួរ​នៅ​អង្គភាព​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ត្រូវ​រថយន្ត​មួយ​បើក​កៀរ​បណ្តាល​អោយ​ដួល​បោក​នឹង​ថ្នល់​រង​របួសធ្ងន់​យ៉ាងធ្ងន់ធ្ងរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨​នៅ​តាម​បណ្ដោយ​ផ្លូវ ទំនប់​កប់​ស្រូវ​កែង​ស្តុ​ប​ទំនប់​កប់​ស្រូវ ជម្ពូ​វ័ន ស្ថិត​នៅ​ភូមិ…

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​មន្ត្រី​យោធា​មាន​ផ្ទៃពោះ​ម្នាក់​ចេញពី​ប្រជុំជួរ​នៅ​អង្គភាព​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ត្រូវ​រថយន្ត​មួយ​បើក​កៀរ​បណ្តាល​អោយ​ដួល​បោក​នឹង​ថ្នល់​រង​របួសធ្ងន់​យ៉ាងធ្ងន់ធ្ងរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨​នៅ​តាម​បណ្ដោយ​ផ្លូវ ទំនប់​កប់​ស្រូវ​កែង​ស្តុ​ប​ទំនប់​កប់​ស្រូវ ជម្ពូ​វ័ន ស្ថិត​នៅ​ភូមិ ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ស្ត្រី​រង​គ្រោះ​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ គ្រាន់តែ​ដឹង​ថា​ជា​មន្ត្រី​យោធា​នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ស្ថិត​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក វ៉េវ RSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ ១DF-០៥៩៥ ជិះ​ចេញពី​បន្ទាយ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​មន្ត្រី​យោធា​ម្នាក់​ទើប​ជិះ​ម៉ូតូ​ចេញពី​បន្ទាយ​ទាហាន​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ដែល​ស្ថិត​នៅ​ភូមិ​អង្គ ​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺ​ចេញពី​ប្រជុំជួរ​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

លុះ​ស្ត្រី​មន្ត្រី​យោធា​ជិះ​ម៉ូតូ​បើក​ឆ្លង​ស្តុ​ប​ទំនប់​កប់​ស្រូវ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX330 បើកបរ​ក្នុង​ទិស​ដៅ​ស្រប​ជាមួយ​ម៉ូតូ​ស្ត្រី​មន្ត្រី​យោធា​រង​គ្រោះ ហើយ​បាន​បើក​កៀរ​ពីក្រោយ បណ្តាល​ឲ្យ​ស្ត្រី​មន្ត្រី​យោធា​រង​គ្រោះ​ដួល​បោក​នឹង​ថ្នល់​បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​រថយន្ត​សង្គ្រោះ​អង្គភាព ៧១១ ដឹក​យក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​ភ្លាម​ៗ​ផង​ដែរ ។

ចំណែក​រថយន្ត​បង្ក​ខាងលើ​បាន​ព្យាយាម​បើក​រត់ ហើយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​នគរបាល​ប៉ុស្តិ៍​ផ្សេង​ទៀត​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ដោយសារ​តែ​រថយន្ត​បង្ក​ខាងលើ​បើក​ក្នុង​ល្បឿន​លឿន​សមត្ថកិច្ច​ដេញ​ពុំ​ទាន់​ឡើយ​។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​មន្ត្រី​យោធា​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​ ៧១១ ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​ជប៉ុន ព្រោះ​ស្ត្រី​ជា​មន្ត្រី​យោធា​ខាងលើ​កំពុង​មាន​ផ្ទៃពោះ​ផង​ដែរ ហើយ​ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ប្រគល់​អោយ​អង្គភាព​របស់​ស្ត្រី​ជា​មន្ត្រី​យោធា​ភ្លាម​ៗ​ផង​ដែរ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ