ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​នឹង​ជួប​ភាព​មិន​ប្រាកដប្រជា​កាន់តែ​ច្រើន

5 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Kim Dong-yeon បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​នឹង​ជួប​ភាព​មិន​ប្រាកដប្រជា​កាន់តែ​ច្រើន​នៅ​ឆ្នាំ​ក្រោយ តែ​រដ្ឋាភិបាល​បាន​ត្រៀមខ្លួន​រួច​ក្នុង​ការ​ចេញ​វិធានការ​ទប់ស្កាត់​ដើម្បី​កាត់​បន្ថយ​ហានិភ័យ។ លោក​បាន​ឲ្យ​ដឹង​ថា…

ទីក្រុង​សេ​អ៊ូ​ល ៖ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Kim Dong-yeon បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​នឹង​ជួប​ភាព​មិន​ប្រាកដប្រជា​កាន់តែ​ច្រើន​នៅ​ឆ្នាំ​ក្រោយ តែ​រដ្ឋាភិបាល​បាន​ត្រៀមខ្លួន​រួច​ក្នុង​ការ​ចេញ​វិធានការ​ទប់ស្កាត់​ដើម្បី​កាត់​បន្ថយ​ហានិភ័យ។

លោក​បាន​ឲ្យ​ដឹង​ថា ៖« ព្រោះតែ​កត្តា​ជា​ច្រើន​ដូច​ជា​ស្ថានការណ៍​នៅ​បរទេស សេដ្ឋ​កិ​ច​របស់​ពួក​យើង​អាច​នឹង​ជួប​ប្រទះ​ភាព​មិន​ប្រាកដប្រជា​កាន់តែ​ច្រើន​ឡើង »​។

រដ្ឋមន្ត្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​នឹង​ចេញ​វិធានការ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ដោយ​បង្កើន​ការ​ចំណាយ​ប្រចាំឆ្នាំ ។ លោក​បាន​បន្ត​ថា ៖« ខ្ញុំ​មិន​គិត​ថា​សេដ្ឋកិច្ច​នឹង​ធ្លាក់​ចុះ​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​ចេញ​វិធានការ​ដើម្បី​កាត់​បន្ថយ​ភាព​មិន​ប្រាកដប្រជា »​។

កាលពី​ស​ប្តា​ហ៍​មុន លោក Kim ក៏​បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​របស់​កូរ៉េ​ខាងត្បូង​អាច​នឹង​លូត​លាស់​បាន​ក្នុង​កម្រិត​ទាប​ជាង​ការ​គិត​ទុក​ក្នុងឆ្នាំនេះ ព្រោះតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន រួម​ទាំង​កំណើន​តម្លៃ​ប្រេង​ជាដើម ។

ក្រសួង​ហិរញ្ញវត្ថុ​ក៏​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​នឹង​លូតលាស់​បាន​២,៩%​ក្នុងឆ្នាំនេះ ប៉ុន្តែ​ទិន្នន័យ​សេដ្ឋកិច្ច​កំពុង​តែ​ជំរុញ​ដល់​ការ​ព្រួយបារម្ភ​ថា សេដ្ឋកិច្ច​អាច​នឹង​អន់​ថយ ។

យោង​តាម​ការ​ព្យាករ​ដំណាក់កាល​ដំបូង​របស់​ធនាគារជាតិ​កូរ៉េ​បាន​ឲ្យ​ដឹង​ថា កាលពី​ត្រីមាស​ទី​៣​នា​ឆ្នាំ​នេះ សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​លូតលាស់​បាន​០,៦% ដែល​ស្មើនឹង​ការ​លូតលាស់​នៅ​ត្រីមាស​ទី​២ តែ​ទាប​ជាង​ត្រីមាស​ទី​១​ដែល​លូតលាស់​បាន ១%​។ ក្នុង​អំឡុងពេល​៩​ខែ​ដំបូង​នា​ឆ្នាំ​នេះ សេដ្ឋកិច្ច​កូរ៉េ​លូតលាស់​បាន​២,៥%​។

ការ​អន់​ថយ​ក្នុង​វិស័យ​សាងសង់ និង​ការ​វិនិយោគ​ជា​កត្តា​ធំ​ៗ​ដែល​ជំរុញ​ដល់​ការ​អន់​ថយ។ ចំនួន​ការងារ​ថ្មី​ៗ​បាន​ធ្លាក់​ចុះ​មក​ស្មើនឹង​១៧.០០០​កន្លែង​ផង​ដែរ កាលពី​ត្រីមាស​ទី​៣ ទាប​ជាង​ត្រីមាស​ទី​២​ដែល​ស្មើ​ដល់​ទៅ​១០១.០០០​កន្លែង​ឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ