ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​យក​ជីវិត​យុវជន​ម្នាក់​យ៉ាង​រន្ធត់​ត្រង់​ចំណុច​ចំណោត​លោកយាយ​ម៉ៅ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​នឹង​រនាំង​ពុះ​ចែកផ្លូវ រួច​បោក​ក្រឡាប់​ត្រឡប់​ក្រោយ បណ្តាល​ឱ្យ​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ នៅ​លើ​វិ​ថី​ផែ ចំណុច​ចំណោត​លោកយាយ​ម៉ៅ…

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​នឹង​រនាំង​ពុះ​ចែកផ្លូវ រួច​បោក​ក្រឡាប់​ត្រឡប់​ក្រោយ បណ្តាល​ឱ្យ​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ នៅ​លើ​វិ​ថី​ផែ ចំណុច​ចំណោត​លោកយាយ​ម៉ៅ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ វ៉ា​ន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។​

លោក​វរ​សេនី​យ៏​ឯក ព្រហ្ម ពៅ នាយការិយាល័យ​ចរាចរ​ណ៏​ជើង​គោក​ខេត្ត​ព្រះ​សីហ​នុ បាន​គូស​បញ្ចា​ក់​នៅ​កន្លែង​កើតហេតុ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង​នេះ គឺ​រថយន្ត​បែន​ដឹក​ខ្សាច់ មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ តាកែវ ៣A-០៦៣៨ បើកបរ ដោយ​យុវជន​ម្នាក់ ធ្វើ​ដំណើរ​ពី​ឃ្លាំង​លើ​ឆ្ពោះទៅ​កែង​រ៉ា លុះដល់​មក​ចំណុច​ខាងលើ​ស្ថានភាព​ផ្លូវ​ចុះ​ចំណោត​លោកយាយ​ម៉ៅ ដោយ​រថយន្ត​មាន​ល្បឿន​លឿន​ផង​នោះ ក៏​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​នឹង​រនាំង​ពុះ​ចែកផ្លូវ រួច​បោក​ក្រឡាប់​ត្រឡប់​ក្រោយ បណ្ដាល​ឲ្យ អ្នកបើកបរ​រថយន្ត​ខ្ទាត​ចេញ​ក្រៅ​ស្លាប់​តែ​ម្ដង ។

ក្នុង​ករណី​គ្រោះថ្នាក់​ខាងលើ​នេះ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​របាំង​ពុះ​ចែកផ្លូវ​អស់​ចំនួន​៩​ផ្ទាំង និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ចំនួន​១​ដើម ។ ចំណែក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បាន​រង​ការ​ខូចខាត​ធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ចាត់ចែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ។

សូម​បញ្ជាក់​ផង​ដែរ ត្រង់​ចំណុច​ចំណោត​លោកយាយ​ម៉ៅ ក្រុងព្រះសីហនុ នា​មួយ​រយៈ​ចុង​ក្រោយ​នេះ បាន​ក្លាយជា​ចំណុច​គ្រោះថ្នាក់​បំផុត បន្ទាប់​ពី​មាន​រថយន្ត​ធន់​ធំ​ជា​ច្រើន​គ្រឿង បាន​បុក​គ្នា និង​ក្រឡាប់​ដោយ​ខ្លួនឯង បណ្តាល​អោយ​មាន​មនុស្ស​រង​របួស និង បាត់បង់​ជិ​វិត​ជា​ច្រើន​នាក់​ផង​ដែរ ដែល​កត្តា​ទាំងនេះ ត្រូវ​បាន​មតិ​មហាជន​ជា​ច្រើន​បានឱ្យ​ដឹង​ថា ចំពោះ​មូលហេតុ​ដែល​បង្ក​អោយ​មាន​គ្រោះថ្នាក់​ទាំងនេះ គឺ​ភាគច្រើន​មក​ពី​អ្នកបើកបរ​រថយន្ត បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​, រថយន្ត​ពុំ​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​, បើកបរ​ហួស​ល្បឿន​កំណត់ គួប​ផ្សុំ​ជាមួយ​កត្តា​ផ្លូវថ្នល់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ