ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើឱ្យ​កូនខ្មែរ​ជំនាន់​ក្រោយភ្ញាក់​ផ្អើលហើយ…

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អគារ​ចាស់​នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ឬ​មន្ទីរពេទ្យ​ព្រះសង្ឃ ដែល​មាន​ចារឹកអក្សរឆ្លាក់​ធំ​ៗ​លើ​អគារ​ខ្ពស់​ជាងគេ​ថា «​មន្ទីរ​សង្ឃ​ព្រះ​កុសុមៈ​» កំពុង​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍យ៉ាង​ខ្លាំង​ ពី​មហាជន ហើយ​នៅ​លើ​បណ្តាញ​សង្គមមួយ​ចំនួន​ ក៏​បាន​រិះគន់​យ៉ាង​ខ្លាំង​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ អគារ​ចាស់​នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ឬ​មន្ទីរពេទ្យ​ព្រះសង្ឃ ដែល​មាន​ចារឹកអក្សរឆ្លាក់​ធំ​ៗ​លើ​អគារ​ខ្ពស់​ជាងគេ​ថា «​មន្ទីរ​សង្ឃ​ព្រះ​កុសុមៈ​» កំពុង​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍យ៉ាង​ខ្លាំង​ ពី​មហាជន ហើយ​នៅ​លើ​បណ្តាញ​សង្គមមួយ​ចំនួន​ ក៏​បាន​រិះគន់​យ៉ាង​ខ្លាំង​ផង​ដែរ ខណៈ​ដែល​គម្រោង​សាងសង់​មន្ទីរពេទ្យ​ក៏​ត្រូវ​បាន​បន្ថែមឈ្មោះ​មន្ទីរពេទ្យ​នេះ​ដែរ គឺ​មន្ទីរពេទ្យ​មិត្តភាពកម្ពុជា​-​​ចិន ព្រះ​កុសុមៈ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ។

អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​រិះគន់​នោះ គី​នៅ​ពេលថ្មី​ៗ​នេះ ខ្លោងទ្វារ​ការដ្ឋាន​អគារ​មន្ទីរពេទ្យ​ដែល​ជាជំនួយ​​របស់​មហាមិត្ត​ចិន ត្រូវ​បាន​គេ​ដាក់​រំលេច​អក្សរ​ជា​ភាសា​ចិន​ធំ​ៗ​ពីលើ ឯ​អក្សរ​ខ្មែរ​គេ​ដាក់​នៅ​ពីក្រោម​ហើយ​តូច ចំណែក​ស្លាក​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​វិញ ក៏​ត្រូវ​បាន​គេ​វាយ ។

បន្ទាប់​ពី​មានការ​រិះគន់ស្លាក​ដែល​សរសេរអក្សរ​ចិន​ធំ​ៗ​ពីលើ​អក្សរ​ខ្មែរ​នោះ ​ត្រូវ​បាន​គេ​ដោះចេញ​វិញ ហើយ​ធ្វើ​ថ្មី​ដោយ​ដាក់​អក្សរ​ខ្មែរ​ធំ ​និងអក្សរ​ចិន​តូច​ពីក្រោម​វិញ ។ ទន្ទឹម​នឹង​ការ​រិះគន់​នោះ ក៏​មាន​មហាជន​មួយ​ចំនួន​ចាប់អារម្មណ៍ និង​សួរ​ចោទ​ជា​សំណួរ​ថា ចាប់​ពេល​នេះ​ ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​នឹង​ប្តូរ​ឈ្មោះ​ទៅ​ជា​«​មន្ទីរពេទ្យមិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុសុមៈ​» ​ទាំង​អគារ​ដ៏​ទំនើ​ប​មួយ​នោះ​មិន​ទាន់​មាន​រូបរាង​នៅឡើយ​ឬ
យ៉ាងណា ។

ជុំវិញ​ការ​រិះគន់​ ចំពោះ​ឈ្មោះ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​នេះ មហាជន​ក៏​បាន​ចាប់អារម្មណ៍​ពី​ការ​ចារឹក​អក្សរឆ្លាក់​
ធំ​ៗ​រំលេច​នៅ​លើ​អគារ​ចាស់​ពណ៌​លឿង ដែល​ទើបតែ​លាបថ្នាំ​ថ្មី ដែល​សរសេរ​ថា «​មន្ទីរ​សង្ឃ​ពេទ្យ​កុសុ
មៈ​» ។

មហាជន​ជន​មួយ​ចំនួន​ ដែល​ពី​មុន​មក​មិន​បាន​ចាប់អារម្មណ៍ ក៏​បាន​ធ្វើការ​រិះគន់​និង​ចោទ​នាយក​មន្ទីរពេទ្យ​ថា បាន​សរសេរ​ខុស​ដែល​គប្បី​សរសេរ​ថា មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ បន្ទាប់​ពី​មានការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​នេះ កោះសន្តិភាព​ក៏​បាន​ស្វែងរក​ការ​ពិត​មួយ​ពី​បញ្ហា​នេះ ។ តាម​នាយករង​រដ្ឋបាល​នៃ​មន្ទីរពេទ្យព្រះ​កុ​សុមៈ បានឱ្យ​ដឹង​ថា អក្សរ​ចារឹក​ដែលសរសេរ​ថា​«​មន្ទីរ​សង្ឃ​ពេទ្យ​កុសុមៈ​» នៅ​ជាប់អគារ​មន្ទីរពេទ្យ​នោះ​គឺជា​អក្សរ​ចារឹក​ចាស់ តាំងពីការ​កសាង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​មក​ម្ល៉េះ និង​មិន​មានការ​កែប្រែ​នោះ​ទេ ។

គួរ​បញ្ជាក់​ថា មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ជា​មន្ទីរពេទ្យ​សាធារណៈ ស្ថិត​នៅ​ក្បែរ​ស្ពាន​អាកាស​៧មក​រា ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បានកសាង​និង​ដំណើរការ​តាំងពី​ឆ្នាំ​១៩៥៦ ក្រោម​ព្រះរាជូបត្ថម្ភ​របស់​សម្ដេចព្រះមហាក្សត្រិយានី សុ​ី​សុវត្ថិ កុសុមៈ នារីរតន៍ ដែល​ជា​ព្រះ​មាតា​របស់​ព្រះ បរម​រតន​កោដ្ឋ ។ មន្ទីរពេទ្យ​នេះ​សម្រាប់​ព្យាបាល​ជំងឺ​ព្រះសង្ឃ​ដែល​មានឈ្មោះ​ដើម​ថា «​មន្ទីរសង្ឃ​ពេទ្យ​កុសុមៈ​» និង​
បាន​កែសម្រួល​មក​ជា​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ហៅ​មន្ទីរពេទ្យ​លោកសង្ឃនៅ​ពេល​បច្ចុប្បន្ន ។

នៅ​ពេល​អនាគត មន្ទីរពេទ្យ​នេះ​នឹង​ក្លាយជា​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុសុមៈ ដែល​ជា​មន្ទីរពេទ្យ​ទំនើប​មួយ​មាន​កម្ពស់​១១​ជាន់​ក្រោម​ជំនួយ​របស់​ប្រទេស​ចិន ក្នុង​ទឹកប្រាក់​សាងសង់​ប្រមាណ​ជាង​៨០​លាន​ដុល្លារ និង​សាងសង់​ក្នុង​រយៈពេល​៤០​ខែ ។ ទោះបីជា​បែប​ណា អក្សរ​ចារឹក​លើ​អគារ​ចាស់​នោះ​គឺ​នៅ​រក្សា​ឈ្មោះ​ដើម​ដដែល ៕ ​

អត្ថបទសរសេរ ដោយ