ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​បាន​បួស​សុទ្ធតែ​ល្អ​ឯណា

5 ឆ្នាំ មុន

តាម​ពិត​ទៅមនុស្សយើង​មិនមែន​ឱ្យ​តែ​អ្នកបួស​សុទ្ធតែ​ល្អ​ទាំង​អស់នោះ​ទេ អ្នកបួស​ខ្លះ​ក៏​ធ្ងន់​ទៅ​ដោយ​កិលេស ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​ដែរ​។ ត្រង់នេះ​ព្រះ​បរម​សាស្តា​ត្រាស់​សម្តែង​ថា មនុស្ស​យើង​មិនមែន​សំខាន់​នៅ​លើ​អ្នកបួស​ឬ​មិន​បួស​នោះ​ឡើយ អ្វី​ដែល​សំខាន់​គឺ អ្នក​នោះ​ចេះ​រក្សា​កាយ វាចា ចិត្ត​ខ្លួនឯង​ឲ្យ​បាន​ល្អ ទើប​ជា​រឿង​សំខាន់…

តាម​ពិត​ទៅមនុស្សយើង​មិនមែន​ឱ្យ​តែ​អ្នកបួស​សុទ្ធតែ​ល្អ​ទាំង​អស់នោះ​ទេ អ្នកបួស​ខ្លះ​ក៏​ធ្ងន់​ទៅ​ដោយ​កិលេស ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​ដែរ​។ ត្រង់នេះ​ព្រះ​បរម​សាស្តា​ត្រាស់​សម្តែង​ថា មនុស្ស​យើង​មិនមែន​សំខាន់​នៅ​លើ​អ្នកបួស​ឬ​មិន​បួស​នោះ​ឡើយ អ្វី​ដែល​សំខាន់​គឺ អ្នក​នោះ​ចេះ​រក្សា​កាយ វាចា ចិត្ត​ខ្លួនឯង​ឲ្យ​បាន​ល្អ ទើប​ជា​រឿង​សំខាន់ តែ​បើសិនជា​អាក់​ខានមិនបាន​រក្សា​កាយ​ចិត្ត មិន​បាន​រក្សា​ឫកពា​ហើយ គឺ​ស្មើនឹង​សម្លាប់​ខ្លួនឯង ដូច​ច្រាន​ខ្លួនឯង​ទម្លាក់​ទៅ​ក្នុង​ភ្លើង​នរក​ដូច្នោះ​ដែរ ។

ឯ​ពាក្យ​ថា នរក​ប្រហែលជា​គ្មាន​នរណា​ម្នាក់​ចង់ទៅ​នោះ​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ចង់​រង​ទុក្ខ​ខ្លោចផ្សា​នោះ​ដែរ​។ ព្រោះហេតុនោះ​បានជា​លោក​ពោល​ថា ដើម្បី​ចៀស​ផុត​ពី​កំណើត​ក្នុង​អបាយភូមិ សត្វលោក​ត្រូវ​រក្សាខ្លួន​នេះ ឱ្យ​បាន​ល្អ​ដោយ​ការ​ខ្មាស​បាប ខ្លាច​បាប ធ្វើ​ទាន រក្សាសីល​៥ សីល​៨ ប្រព្រឹត្ត​តែ​អំពើ​ល្អជា​ដរាប ។

ការ​សង្រួម​មិន​ធ្វើបាប​តាម​ផ្លូវ​កាយ វាចា ចិត្ត ជា​ពិសេស​ពេល​ដែល​យើង​កំពុង​តែ​រស់នៅ​នេះ​ជា​ឱកាសល្អ​បំផុត​សម្រាប់​យើង​ទាំងអស់​គ្នា​ឆ្លៀតពេល​ធ្វើបុណ្យ​ទាន​ដោយ​រៀបចំ​អត្ត​ចរិត​ឲ្យ​បាន​ប្រពៃ​ថ្លៃថ្នូរ​ទៅ​តាម​លំ​អាន​នៃ​វប្បធម៌​ជាតិ​ទើបបាន​នាម​ថា ជា​អ្នករក្សា​ខ្លួន​ដោយ​ប្រពៃ ។