ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​វាយ​ប្រហារ​លើ​ប្រទេស​ស្ទើរ​តែ​ទាំង​មូល ​ស្លា.ប់ និង​ខូចខាត​ជាច្រើន

5 ឆ្នាំ មុន

ប្រទេស​អ៊ីតា​លី ៖ ព្យុះ​ឈ្មោះ ​ADRIAN បាន​វាយប្រហារ​លើ​ប្រទេសអ៊ី​តា​លី​ស្ទើរ​ទាំង​មូល បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៥​នាក់ ហើយ​បង្ក​ការ​​ខូ​ត​ខាត​ធ្ងន់ធ្ងរ កាលពី​ថ្ងៃ​ទី​២៩ ​តុលា ២០១៨…

ប្រទេស​អ៊ីតា​លី ៖ ព្យុះ​ឈ្មោះ ​ADRIAN បាន​វាយប្រហារ​លើ​ប្រទេសអ៊ី​តា​លី​ស្ទើរ​ទាំង​មូល បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៥​នាក់ ហើយ​បង្ក​ការ​​ខូ​ត​ខាត​ធ្ងន់ធ្ងរ កាលពី​ថ្ងៃ​ទី​២៩ ​តុលា ២០១៨ ​។

ដើមឈើ​ទាំងឡាយរ​លំបាក់​រាយ​ប៉ាយ ទឹកស្ទឹង​នានា​ឡើង​ខ្ពស់​នាំ​ឲ្យ​មាន​ទឹកជំនន់​យ៉ាង​អាក្រក់​។

បើតាម​ទីភ្នាក់ងារ​ការពារ​ស៊ី​វិល​អ៊ី​តា​លី​អំពាវនាវ​ដល់​ប្រជាជន ឲ្យ​ចៀសវាង​ការ​ធ្វើ​ដំណើរ ចំណែក​សាលារៀន​ជា​ច្រើន​នៅ​តែ​បិទ​ទ្ធា​រ​។ ហើយ​​យុវជន​២​នាក់​បាន​​ស្លាប់​ដោយ​ដើមឈើ​១​ដើម​រលំ​សង្កត់​លើ​រថយន្ត​ពួក​គេ នា​ភាគ​ខាងត្បូង​ក្រុង​រ៉ូ​ម​។ ​ការ​បាក់​ដើមឈើ​ក៏​សម្លាប់​មនុស្ស​២​នាក់​ទៀត​ជិត​ក្រុង​រ៉ូ​ម ​និង​ក្រុង ​NAPLES ផង​ដែរ​។ ចំណែក​​នៅ​ក្រុង ​LIGURIE ​ភាគ​ខាងជើង​ប្រទេស បំណែក​នានា​បាន​ធ្លាក់​លើ​អគារ​មួយ​សម្លាប់​នារី​ម្នាក់​។

ផ្នែក​មួយ​យ៉ាង​ធំ​នៃ​ប្រទេស​អ៊ី​តា​លី​ស្ថិត​ក្នុង​ការ​ប្រកាស​អាសន្ន មក​ពី​ខ្យល់​ខ្លាំង ​ព្រម​ទាំង​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ទឹកជំនន់ ដែល​នាំ​ឲ្យ​មានការ​ខូ​ត​ខាត​ធ្ងន់ធ្ងរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ