ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​ខ្មែរ​ស្រែ​អំបុក​ប្រពៃណី​ជា​មុខរបរ​កាក់កប​នៅ​ស្រុក​ស្វាយ​ជ្រំ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​រស់នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​១ ចាប់ពី​ភូមិ​គោក​កណ្តោល ដល់​ភូមិ​ក្រោលគោ ស្ថិត​ក្នុង​ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ បាន​នាំ​គ្នា​ចាប់​យកមុខ​របរ​ដាល់អំបុក​លក់​ដែល​ជា​អាហារ​ប្រពៃណី​ខ្មែរ​ដំណរ​តាំងពី​ដូនតា ហើយ​ក៏​ជា​ប្រពៃណី​របស់​ប្រជាជន​ខ្មែរ តាំងពី​បុរាណកាល​មក…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​រស់នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​១ ចាប់ពី​ភូមិ​គោក​កណ្តោល ដល់​ភូមិ​ក្រោលគោ ស្ថិត​ក្នុង​ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ បាន​នាំ​គ្នា​ចាប់​យកមុខ​របរ​ដាល់អំបុក​លក់​ដែល​ជា​អាហារ​ប្រពៃណី​ខ្មែរ​ដំណរ​តាំងពី​ដូនតា ហើយ​ក៏​ជា​ប្រពៃណី​របស់​ប្រជាជន​ខ្មែរ តាំងពី​បុរាណកាល​មក នៅ​ពេល​រដូវរំហើយ ចាប់ពី​ថ្ងៃ​១៥ កើត​ពេញ​បរ​មី​អស្សុជ រហូត​ដល់​ថ្ងៃ​១៥​កើត ខែ​ក​ក្តិក ។

ប្រជា​កសិករ​ខ្មែរ​តែងតែ​នាំ​គ្នា​ដាល់អំបុក​ទទួលទាន និង​សម្រាប់​សែនព្រេន ក្នុង​ពិធី​បុណ្យអកអំបុកសំពះព្រះខែ ស្រុក​ខ្លះ​ធ្វើបុណ្យ​ភូមិ​ដោយ​រៀបចំ​ពិធី​ដាល់អំបុក​រួម​គ្នា ក្នុងភូមិ​ទាំងមូល​ប្រណាំង​គ្នា​យ៉ាង​សប្បាយ​រីករាយ ។

បើ​តាម​ស្ត្រី​អ្នកលក់​អំបុក​ម្នាក់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ឲ្យ​ដឹង​ថា ដោយ​អំបុក​ជា​អាហារ​ប្រពៃណី​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ចូល​ចិត្ត​ពិសា គ្រួសារ​របស់​គាត់​បាន​ចាប់​យកមុខ​របរ​ដាល់អំបុក​លក់​រហូត​មក​អស់ រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា ការ​ដាល់អំបុក គឺ​ងាយស្រួល​ជាង​ការងារ​មួយ​ចំនួន​ផ្សេង​ទៀត​ដោយ​ការងារ​ដាល់អំបុក គឺ​មិន​ចាំបាច់​ប្រើ​កម្លាំង​ច្រើន​នោះ​ទេ និង​ចំណេញ​ពេលវេលា ហើយ​ថែម​ទាំង​អាច​បង្កើន​ប្រាក់​ចំណូល​ក្នុង​ជីវភាព​រស់នៅ​ក្នុង​គ្រួ​សារបាន​មួយ​កម្រិត​ផង​ដែរ ។ ហើយ​ភាគច្រើន​ពួក​គាត់​យក​ស្រូវ​ប្រភេទ​ផ្ការំដួល ផ្កាម្លិះ ដែល​ក្លិនក្រអូប​ឈ្ងុយ​ឈ្ងប់​មក​ដាល់​ចេញ​ជា​អំបុក ដែល​មាន​រស់ជាតិ​ឆ្ងាញ់ និង​ក្លិនក្រអូប​ស្រួយ ហើយ​ទុក​បាន​យូរ​ថែម​ទៀត​ផង រីឯ​តម្លៃ​វិញ​ក៏​លក់​បាន​ថ្លៃ​ផង​ដែរ ។
គាត់​បាន​បញ្ជាក់​ទៀត​ថា កាលពី​មុនគេ​តែងតែ​ដាល់អំបុក​តាម​របៀប​បុរាណ​ដោយ​ត្បាល់​ដៃ​មាន​មនុស្ស​២​នាក់ ម្នាក់​កាន់​អង្រែ​ម្នាក់​ទៀត ដៃ​ម្ខាង​កាន់​អង្រែ​ដៃ​ម្ខាង​ទៀត កាន់​ឈើ​ឆ្គៀ​ស​និង​ម្នាក់​ទៀត​ជា​អ្នក​លី​ញ​ស្រូវ ។

ក្រោយមក​មាន​អ្នក​រកស៊ី​ដាល់អំបុក​លក់​ក៏​ច្នៃ​ដោយ​ប្រើ​ត្បាល់ជាន់​យក​អំបុក​វិញ ។ ប៉ុន្តែ​សម័យ​ឥឡូវ​ងាក​មក​ប្រើ​ម៉ាស៊ីន​គោ​យន្ត​ជំនួស​មនុស្ស ជាន់​ត្បាល់​ការ​ដាល់អំបុក​ស្វ័យប្រវត្តិ​ព្រោះ​ងាយស្រួល​ជាង ហើយ​ថែម​មិន​ហត់​ផង ។ ប្រភព​បន្ត​ទៀត​ថា អំបុក​ដែល​លក់​ចេញ​ក្នុង​មួយ​ថង់​ស្មើរ និង​៨​កំប៉ុង គឺ​តម្លៃ​១០,០០០​រៀល ទៅ​១២,០០០​រៀល និង​ថង់​តូច​តម្លៃ​៥,០០០​រៀល​ស្មើរ និង​៤​កំប៉ុង និង​តម្លៃ​លក់រាយ​មួយ​កំប៉ុង​១,២០០​រៀល ។

បើ​តាម​អ្នកលក់​អំបុក​ខាងលើ​បាន​ប្រាប់​បន្ថែម​ទៀត​ថា ពួក​គាត់​អាច​ដាល់អំបុក​ក្នុង​មួយ​ថ្ងៃ​បាន​គិត​ជា​ស្រូវ​បាន​ចំនួន​៥​តៅ ហើយ​លក់​ចេញ​បាន​២០០,០០០​រៀល បើ​មាន​ម៉ូយ​មក​ទិញ​ដល់​កន្លែង ដើម្បី​យក​លក់​បន្ត ។ បើ​តាម​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​១​បាន​ឲ្យ​ដឹង​ថា រូប​គាត់​រាល់ពេល​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​មួយ​នេះ គឺ​តែងតែ​មិន​មើល​រំលង​នោះ​ទេ យ៉ាង​ហោច​ណាស់​ក៏​ចូល​ទិញ​បន្តិចបន្តួច​ដែរ ហើយ​អំបុក​អាចយ​កមក​ហូប​ជាមួយ និង​ទឹកដូង ឬ​ច្របល់​ជាមួយ​ចេកទុំ​ធ្វើ​ក្រ​ម៉ៅ​ថត ឬ​លីង​ជាមួយ​កំពឹស​ដែល​មាន​រស់ជាតិ​ឈ្ងុយ​ឆ្ងាញ់ ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​យក​អំបុក​មក​សែនព្រេន​នូវ​រដូវ​បុណ្យអុំទូក​បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ ជា​បុណ្យប្រពៃណី​មួយ​របស់​ប្រជាជន​កម្ពុជា តាំងពី​បុរាណ​តែងតែ​ប្រារព្ធ​ធ្វើ​ពាក់​កណ្តាលខែ​វិ​ច្ឆ​កា គឺ​ថ្ងៃ​១៥​កើត​ពេញ​បរ​មី​ខែ​ក​ក្តិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ