ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ជិត​ស្តុ​ប​ពេទ្យ​ចិន ខណៈ​ពន្លះ​អស់​២​គ្រឿងហើយ ​​អត់​មាន​លុយ​សង​លើកដៃ​សំពះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​បាន​គេច​ពី​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​រថយន្ត​ពីរ​គ្រឿង​ដែល​ចត​ស្ងៀម​នៅ​លើ​ផ្លូវ បណ្តាល​អោយ​រថយន្ត​រង​ការ​ខូចខាត ចំណែក​យុវជន​ទាំង​២​នាក់​បាន​រង​របួស​តិចតួច ដោយសារ​អត់​មាន​លុយ​សង​ថ្លៃ​ការ​ខូចខាត​រថយន្ត​បាន​ត្រឹម​លើកដៃ​សំពះសុំទោស បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ ជិត​ស្តុ​ប​ពេទ្យ​ចិន…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​បាន​គេច​ពី​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​រថយន្ត​ពីរ​គ្រឿង​ដែល​ចត​ស្ងៀម​នៅ​លើ​ផ្លូវ បណ្តាល​អោយ​រថយន្ត​រង​ការ​ខូចខាត ចំណែក​យុវជន​ទាំង​២​នាក់​បាន​រង​របួស​តិចតួច ដោយសារ​អត់​មាន​លុយ​សង​ថ្លៃ​ការ​ខូចខាត​រថយន្ត​បាន​ត្រឹម​លើកដៃ​សំពះសុំទោស បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ ជិត​ស្តុ​ប​ពេទ្យ​ចិន ទល់មុខ​ភោជនីយដ្ឋាន​សា ស៊ា​ន ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ យុវជន​វ​័យក្មេង​២​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ២D-២៨៣៦ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ដូច​ហោះ ។

លុះ​មក​ដល់​ចំណុច​កើតហេតុ អ្នកបើកបរ​ម៉ូតូ​បាន​បើក​គេច​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ស្របគ្នា ហើយ​បាន​ងាក​ចង្កូត​ទៅ​ខាងស្តាំ​ដៃ ក៍​ជ្រុល​ទៅ​បុក​ជាមួយនឹង​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស RX330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AU-៧៥៩០ បណ្តាល​អោយ​រង​ការ​ខូចខាត ឆ្កូត​ថ្នាំ​គូទ​ក្រោយ​ចំហៀង​ខាងស្តាំ​បន្តិច ។

ពេល​នោះ​ដែរ ម៉ូតូ​របស់​យុវជន​ទាំង​ពីរ​នាក់​មិន​ទាន់​អស់​ល្បឿន ក៍​ទៅ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AE-៦៤៣២ ដែល​ចត​នៅ​ទិស​ដៅ​ស្របគ្នា បណ្តាល​អោយ​រង​ការ​ខូចខាត​ឆ្កូត​ថ្នាំ​ផ្នែក​គូទ​ក្រោយ​បន្តិច តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ ។ ដោយឡែក​ភាគី​ខាង​ម៉ូតូ​វិញ​រង​របួសរ​លាត់ដៃរ​លាត់ជើង​តិចតួច​ទាំង​២​នាក់ និង​រង​ការ​ខូចខាត​ម៉ូតូ​តិចតួច ។

ភ្លាម​ៗ​នោះ​ដែរ ភាគី​រថយន្ត​ពីរ​គ្រឿង​បាន​នាំ​គ្នា​ទាមទារ​សំណង ដោយ​អោយ​ខាង​ម៉ូតូ​ចេញថ្លៃ​ជួសជុល​អោយ តែ​ពេល​នោះ​យុវជន​ទាំង​ពីរ​អត់​មាន​លុយ​នោះ​ទេ គឺ​បាន​ត្រឹម​លើ​ដៃសំពះសុំទោស​ដើម្បី​បញ្ចប់រឿង ហើយ​ត្រូវ​​ភាគី​ខាង​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន បាន​អធ្យាស្រ័យ​អោយ ហើយ​បើករថយន្ត​ចេញ​ទៅ​បាត់​ទៅ ។

ក្រោយ​ពេល​កើតហេតុ នៅ​សល់​ខាង​រថយន្ត​ឡិច​ស៊ិ​ស​RX330 នៅ​ចង់​ទាមទារ​សំណង បាន​ហៅ​បក្សពួក​ជា​ច្រើន​នាក់ ដើម្បី​ជួយ​និយាយ​អោយ​ភាគី​ខាង​ម៉ូតូ​សង​សំណង តែ​ភាគី​ខាង​ម៉ូតូ​នៅ​តែ​លើកដៃ​សំពះសុំទោស​ដដែល រហូត​ដល់​តែ​អ្នក​សារព័ត៌មាន​ទៅ​ថត ទើប​យល់ព្រម​ទទួលយក​ការ​សំពះសុំទោស​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ។

ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ តាម​រយៈ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​ថា រថយន្ត​ទាំង​ពីរ​គ្រឿង គឺ​ឈប់​អត់​មាន​សណ្តាប់ធ្នាប់ ចត​នៅ​លើ​ផ្លូវ​ដែល​គេ​ហាមឃាត់ និង​មិន​បាន​ដាក់​សញ្ញា​សំគាល់​អោយ​បាន​ត្រឹមត្រូវ​នោះ​ទេ ដល់​តែ​មាន​បញ្ហា ទាមទារ​សំណ​ង​ពី​គេ ដោយ​ខ្លួនឯង​មិន​យល់​ពី​ច្បាប់ទម្លាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ