ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើអាក្រក់​ទាំង​៥​ជាស​ត្រូវ​នៃ​គ្រួសារ

5 ឆ្នាំ មុន

គ្រួសារ​ណា​ក៏​ចង់​មាន​លុយ​ចាយ​ពេញ​ៗ​ដៃ មាន​ទ្រព្យធន​ច្រើន ពិសេស​ចង់បាន​ចិត្ត​ស្មោះ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ជីវិត​មាន​សុភមង្គល រស់នៅ​យូរអង្វែង​ដូច​ព្រះ​បរម​សាស្តា​ព្រះ​អង្គ​ត្រាស់​សម្តែង​ថា បើ​យើង​ចង់បាន​អាយុ​វែង ចង់បាន​ទ្រព្យ​ស្តុកស្តម្ភ ចង់​ឲ្យ​មាន​សេចក្តីសុខ​នៅ​ក្នុង​ក្រុម​គ្រួសារ ចង់​ឲ្យ​គេ​មាន​ភាព​ស្មោះត្រង់​នឹង​ខ្លួន​ត្រូវធ្វើ​តែ​អំពើ​សុចរិត និង​ត្រូវ​វៀរចាក​អំពើអាក្រក់​ទាំង​៥​ចេញ​ឱ្យ​អស់​។ បញ្ច​វេរា​ទាំង​៥​នោះ​គឺ…

គ្រួសារ​ណា​ក៏​ចង់​មាន​លុយ​ចាយ​ពេញ​ៗ​ដៃ មាន​ទ្រព្យធន​ច្រើន ពិសេស​ចង់បាន​ចិត្ត​ស្មោះ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ជីវិត​មាន​សុភមង្គល រស់នៅ​យូរអង្វែង​ដូច​ព្រះ​បរម​សាស្តា​ព្រះ​អង្គ​ត្រាស់​សម្តែង​ថា បើ​យើង​ចង់បាន​អាយុ​វែង ចង់បាន​ទ្រព្យ​ស្តុកស្តម្ភ ចង់​ឲ្យ​មាន​សេចក្តីសុខ​នៅ​ក្នុង​ក្រុម​គ្រួសារ ចង់​ឲ្យ​គេ​មាន​ភាព​ស្មោះត្រង់​នឹង​ខ្លួន​ត្រូវធ្វើ​តែ​អំពើ​សុចរិត និង​ត្រូវ​វៀរចាក​អំពើអាក្រក់​ទាំង​៥​ចេញ​ឱ្យ​អស់​។

បញ្ច​វេរា​ទាំង​៥​នោះ​គឺ ១-​មិន​បៀតបៀន​ជីវិត​អ្នក​ដទៃ​គឺ​មិន​សម្លាប់សត្វ​នាំ​ឲ្យ​មានធម៌​មេត្តាចិត្ត ២-​មិន​លួច​ទ្រព្យ​គេ នាំ​ឲ្យ​មានធម៌​សម្មាអាជីវៈ​ការ​ចិញ្ចឹមជីវិត​ត្រូវ ៣-​មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម នាំ​ឲ្យ​យើង​មានធម៌​សទារសន្តោសៈ សេចក្តី​សន្តោស ៤-​មិន​និយាយ​កុហក នាំ​ឲ្យ​មានធម៌ សច្ចៈ ពាក្យពិត​ត្រង់ និង​៥-​មិន​ផឹក​នូវ​ទឹកស្រវឹង មិន​សេព​គ្រឿងញៀន​នាំ​ឲ្យ​មានធម៌ សតិ​ស​ម្ប​ជ​ញ្ជៈ ដឹងខ្លួន​គ្រប់ពេលវេលា ។

គោល​ធម៌​ទាំង​៥​នេះ​គួរ​សត្វលោក​ខំ​រក្សា​ឲ្យ​ដូច​ជា​យើង​រក្សា​នូវ​ជីវិត រក្សា​នូវ​របស់ទ្រព្យ​ដូច្នោះ​ដែរ ដើម្បី​បានជា​មាគ៌ា​សម្រាប់​ជីវិត​ធ្វើ​ដំណើរ​ទៅ​កាន់​លោក​ខាង​មុខ ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។