ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​ដោះស្រាយ​សេចក្តី​ត្រូវការ​ទាំងនោះ​ជូន​ពួក​គាត់​ជា​បន្ទាន់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ត្រី គង់ គី​ម អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​ន៍​អ​តី​យុទ្ធ​ជន​កម្ពុជា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន…

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ត្រី គង់ គី​ម អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​ន៍​អ​តី​យុទ្ធ​ជន​កម្ពុជា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​ស​ប្រសាសន៍​ថា សូម​លោក​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង និង​សមាគម​ន៍​អតីត​យុទ្ធ​ជន​តាម​ស្រុក​ត្រូវ​តែ​សកម្ម​យកចិត្តទុកដាក់​ចុះ​ពិនិត្យ​ឲ្យ​ដល់​លំនៅ​ឋាន​បងប្អូន​អតីត​យុទ្ធ​ជន ដើម្បី​ស្វែង​យល់​ពី​ការ​លំបាក​ការ​ខ្វះខាត និង​សេចក្តី​ត្រូវការ​ជា​ចាំបាច់​របស់​បងប្អូន​អតីត​យុទ្ធ​ជន នឹង​ត្រូវ​តែ​រួម​គ្នា​ជួយ​ដោះស្រាយ​សេចក្តី​ត្រូវការ​ទាំងនោះ​ជូន​ពួក​គាត់​ជា​បន្ទាន់ ។

មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ពិធី​ចុះ​សាកសួរ​សុខទុក្ខ និង​បាន​ប្រគល់​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ជូន​ដល់​អតីត​យុទ្ធ​ជន​កម្ពុជា នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង ចំនួន​១៩៥០​នាក់ នៅ​ក្នុង​សាលា​នយោបាយ​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ ។

ឯកឧត្តម​បណ្ឌិត​បាន​បន្ត​ទៀត​ថា ប​ណ្ណ័​បេឡា​ជាតិ​របប​សន្តិសុខ ចែក​ជូន​បងប្អូន​នៅ​ពេល​នេះ គឺ​មាន​សារ​ប្រយោជន៍​នៅ​ពេល​បងប្អូន​អតីត​យុទ្ធ​ជន​មាន​ជំងឺ អាច​អញ្ជើញ​ទៅ​ព្យាបាល​ជំងឺ​តាម​គ្រប់​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព ដោយ​ឥត​គិតថ្លៃ ។ ទាំងនេះ​ជា​ការ​យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ដោយឡែក​នៅ​ពេល​បង្អូន​អតីត​យុទ្ធ​ជន​ស្លាប់ សមាគម​ន៍​ត្រូវ​តែ​រូតរះ​បើកប្រាក់​មរណៈ​សង្គ្រោះ​ជូន​ក្រុម​គ្រួសារ​គាត់​ឲ្យ​បាន​ទាន់​ពេលវេលា ដើម្បី​ដោះស្រាយ​ឲ្យ​ទាន់​ពេល​ក្នុង​ពេល​ធ្វើ​បុណ្យសព ដោយ​មិន​ត្រូវ​អសកម្ម ឬ​ពន្យា​ពេល​ដោយ​គ្មាន​មូលហេតុ​នោះ​ឡើយ ។ នៅ​ក្នុ​ពិធី​នេះ​ដែរ​លោក​ឧត្តមសេនីយ៍ទោ ធន ធឿ​ន មេ​បញ្ជាករ​រង​យោធភូមិ​ភាគ​ពិសេស និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​បាន​លើក​ឡើង​ថា ថ្ងៃនេះ​ខេត្តកំពង់ឆ្នាំង​មាន​មោទនភាព​ណាស់ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​យកចិត្តទុកដាក់​ផ្តល់​នូវ​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ជូន​ដល់​អតីត​យុទ្ធ​ជន​ខេត្តកំពង់ឆ្នាំង ដែល​មាន​ជីវភាព​ខ្វះខាត សរុប​ចំនួន​១៩៥០​នាក់ ក្នុង​នោះ​មាន​យោធិន​ពិកា​ចំនួន​១០៨៥​នាក់ យោធិន​បាត់បង់​សមត្ថភាព​ចំនួន​៥៦​នាក់ និង​យោធិន​ចូល​និវត្តន៍​ចំនួន​៨០៩​នាក់ ដែល​បាន​ផ្តល់​ជូន​តាម​រយៈ ឯកឧត្តម​បណ្ឌិត គន់ គី​ម អគ្គលេខាធិការ​សមាគម​ន៍​អតីត​យុទ្ធ​ជន​កម្ពុជា​ក្នុង​ពេល​នេះ ។

កន្លង​មក​គណៈកម្មាធិការ​សមាគម​ន៍​បាន​សាងសង់​ផ្ទះ​ឈើ​ផុត​ពី​ដី​មាន​ទំហំ​៤​គុណ​៦ និង​បាន​ប្រគល់​ជូន​បងប្អូន​អតីត​យុទ្ធ​ជន ស្នាក់​នៅ​បាន​ចំនួន​៤​ខ្នង ដែល​សរុប​ថវិកា​មាន​ចំនួន​១២​លាន​រៀល និង​កំពុង​ដំណើរការ​សាងសង់​ថ្មី​២​ខ្នង​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ