ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លាក​ហាម​បត់​នៅ​តែ​បត់ មួយ​គ្រឿង​មក​ដល់​ពន្លះ​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ក្នុង​ស្ថានភាព​ស្រវឹង​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​បត់​ឆ្វេង​ក្នុង​គោលបំណង​ត្រឡប់​ក្រោយ​កន្លែង​ស្លាក​ហាម​បត់ បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ដួល​រង​របួសស្រាល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ក្នុង​ស្ថានភាព​ស្រវឹង​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​បត់​ឆ្វេង​ក្នុង​គោលបំណង​ត្រឡប់​ក្រោយ​កន្លែង​ស្លាក​ហាម​បត់ បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ដួល​រង​របួសស្រាល ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ខាងត្បូង​ប្រមាណ​ជា​១០០​ម៉ែត្រ ពី​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ស្ថិត​នៅ​ក្នុង​សង្កាត់​គីឡូ​លេខ​៦ ខណ្ឌឫស្សីកែវ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១E-៤៦៥៩ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AH-៦៦៣២ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង គោលបំណង​ស៊ី​ញ៉ូ​បត់​ឆ្វេង​ត្រឡប់​ក្រោយ ធ្វើ​ឱ្យ​ភាគី​ខាង​ម៉ូតូ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​ទ្វា​រថយន្ត​ចំ​ផ្នែក​ខាងស្តាំ បណ្តាល​អោយ​ក្រពឹត រីឯ​អ្នកបើកបរ​ម៉ូតូ​វិញ​រង​របួសស្រាល ។

បន្ទាប់​ពី​កើតហេតុ ភាគី​ខាង​ម៉ូតូ​ចង់អោយ​ម្ចាស់​រថយន្ត​សង​ថ្លៃ​ខូចខាត​ម៉ូតូ និង​ព្យាបាល​របួស ចំណែក​ខាង​រថយន្ត​វិញ​ក៏​ចង់អោយ​អ្នក​បើក​ម៉ូតូ​សង​ថ្លៃ​ខូចខាត​រថយន្ត​ដែរ ទើប​ការ​ចរចា​អត់​ត្រូវ​គ្នា ក៏​ត្រូវ​សមត្ថកិច្ច​វាស់វែង​យក​ទៅ​ដោះស្រាយ​គ្នា​នៅ​នឹង​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦ ឃើញ​ថា​រថយន្ត​ជា​អ្នក​ខុស ដោយសារ​តែ​ភាគី​ខាង​រថយន្ត​បត់​ត្រឡប់​ក្រោយ​កន្លែង​ស្លាក​សញ្ញា​ហាម​បត់​ត្រឡប់​ក្រោយ ។

ក្រោយ​ពេល​ទៅ​ដល់​ប៉ុស្តិ៍​រួច ភាគី​ខាង​ម៉ូតូ និង​ភាគី​ខាង​រថយន្ត​សុំ​បញ្ចប់រឿង ដោយ​ព្រមយក​ម៉ូតូ និង​រថយន្ត​យក​ទៅ​ជួសជុល​រៀង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ