ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អស់ហើយ​! ករណី​លិច​ទូក​មួយ​គ្រួសារ​នៅ​ស្រុក​ស្អាង (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖​ ជន​រង​គ្រោះ​២​នាក់​ដែល​លិច​បាត់​ក្នុង​ទន្លេ​រក​មិន​ទាន់​ឃើញ​នោះ ពេល​នេះ​រក​ឃើញ​អស់ហើយ កាលពី​ម៉ោង​១២​និង​១០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៨ ដែល​ទាំង​ជនរងគ្រោះ​ទាំង​អស់​សរុប៣នាក់។ ក្រោយ​ពី​ជន​រង​គ្រោះ​ជួប​ឧប្បត្តិ​ហេតុ​លិច​ទូក​មួយ​គ្រួសារ​ចំនួន​៥​នាក់ ខណៈ​កូន​ៗ​បបួល​​គ្នា​ជិះទូក​ដើរ​លេង…

ខេត្តកណ្តាល ៖​ ជន​រង​គ្រោះ​២​នាក់​ដែល​លិច​បាត់​ក្នុង​ទន្លេ​រក​មិន​ទាន់​ឃើញ​នោះ ពេល​នេះ​រក​ឃើញ​អស់ហើយ កាលពី​ម៉ោង​១២​និង​១០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៨ ដែល​ទាំង​ជនរងគ្រោះ​ទាំង​អស់​សរុប៣នាក់។

ក្រោយ​ពី​ជន​រង​គ្រោះ​ជួប​ឧប្បត្តិ​ហេតុ​លិច​ទូក​មួយ​គ្រួសារ​ចំនួន​៥​នាក់ ខណៈ​កូន​ៗ​បបួល​​គ្នា​ជិះទូក​ដើរ​លេង ស្រាប់​តែ​ជួប​ខ្យល់​បក់​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​ទូក​លិច​កណ្តាលទន្លេ ហើយ​ជួយ​សង្គ្រោះ​២​នាក់ លិច​បាត់​៣​នាក់ គ្រោះ​អកុសល​នេះ កើតហេតុ​កាលពី​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៩ តុលា ស្ថិត​ក្នុងភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

សព​ជន​រង​គ្រោះ​ខាងលើ ១-​ឈ្មោះ រិ​ន ស្រី​អូន អាយុ​១៤​ឆ្នាំ ត្រូវ​បាន​រក​ឃើញ​នៅ​ចំណុច​ជិត​កន្លែង​កើតហេតុ​កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ តុលា ២-​ឈ្មោះ រិ​ន មក​រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​៣-​ឈ្មោះ រិ​ន ស្រី​រ័​ត្ន ភេទ​ស្រី អាយុ​១២​ឆ្នាំ រក​ឃើញ​នៅ​យប់​ម៉ោង​១២​និង​១០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​៣១ (​អ្នក​ទាំង​៣​នាក់​ជា​បងប្អូន​បង្កើត​) រស់នៅ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង​ខេត្តកណ្ដាល ។

សូម​រំលឹក​ថា ៖ លិច​ទូក​១​គ្រួសារ​ម្សិល​ម៉ិ​ញ​… ពេល​នេះ​រក​ឃើញ​ម្នាក់​ហើយ (​មាន​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ