ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​អនុញ្ញាត​សិស្ស​ជាប់​និទ្ទេស​A ចូល​ជួប​នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា​ខាង​មុខ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​កំណត់​យក​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​ជួប​ជាមួយ​សិស្ស​ប្រឡង​ជាប់​និ​ន្ទេ​ស​A ក្នុង​សម័យ​ប្រឡង…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​កំណត់​យក​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​ជួប​ជាមួយ​សិស្ស​ប្រឡង​ជាប់​និ​ន្ទេ​ស​A ក្នុង​សម័យ​ប្រឡង ២០ សីហា​ឆ្នាំ​២០១៨ កន្លង​មក ។

ខណៈ​ដែល​អញ្ជើញ​មក​ជួប​សួរសុខទុក្ខ​បងប្អូន​កូនក្មួយ​កម្មករ ៦,៧៨៥​នាក់ នៅ​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​៣១ តុលា ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ក៏​បាន​ឲ្យ​មន្ត្រី​នៅ​តាម​មូលដ្ឋាន​ត្រូវ​គិតគូរ​ដឹក​ជញ្ជូន​សិស្ស​ដែល​ប្រជាប់​ទាំង​ទៅ​ទាំង​មក​ក្នុង​ការ​មក​ជួប​សម្តេច នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា​ខាង​មុខ​នេះ ។

សូម​ជម្រាប​បន្ទាប់​ពី​រក​កំហុស​នៃ​ការ​បូក​ពិន្ទុ ក្រោយ​មានការ​តវ៉ា​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ប្រកាស​លទ្ធផល​សម្រាប់​មុខ​វិជ្ជា​គណិត​វិទ្យា​របស់​បេក្ខជន​ចំនួន​៧៤០​បន្ទប់ មាន​បេ​ក្ខ​ជ ន​ជាប់​សរុប​៧៦.០៣៤​នាក់ ត្រូវជា​៦៧.០៧​ភាគរយ ។ បេក្ខជន​ជាប់​និទ្ទេស​A មាន​ចំនួន ៤០៨​នាក់ និទ្ទេស B ចំនួន​២.២២២​នាក់ និទ្ទេស C ចំនួន​៦.០៤១​នាក់ និទ្ទេស​D ចំនួន ១៥.១៤០​នាក់ និង​និទ្ទេស E ចំនួន​៥២.១៨៣​នាក់ ។

គួរ​រ​ឮ​ក​ផង​ដែរ​ថា ការ​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៧-២០១៨ កាល ពី​ថ្ងៃ​ទី​២០-២១ ខែសីហា ឆ្នាំ​២០១៨ មាន​មណ្ឌល​ប្រឡង នៅ​គ្រប់​រាជធានី​-​ខេត្ត សរុប ១៩៦​មណ្ឌល​, បន្ទប់ ៤.៦៥៥​បន្ទប់ និង​បេក្ខជន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ប្រឡង​សរុប ១១៥.២ ៦៨​នាក់ ដែល​ក្នុង​នោះ ៩០.១២០​នាក់ ជា​បេក្ខជន​ចំណេះ​ទូទៅ​១៧.០៣១​នាក់ ជា​បេក្ខជនស្វ័យរិន ៤.៤២៥​នាក់ ជា​បេក្ខជន​បំពេញវិជ្ជា និង​៣.៦៩២​នាក់ ជា​បេក្ខជនស្វ័យរិន​បំពេញវិជ្ជា បេក្ខជន អវត្តមាន​ចំនួន ១.៩០៣​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ