ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​ពេញទំហឹង​ស្ទើរតែ​ក្រលាប់​ផ្ងារជើង​ទៅ​ហើយ​នោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បោះពួយ​រថយន្ត ford ទៅ​ពន្លះ​រថយន្ត LEXUS RX300 ក្រពឹត​អស់​មួយ​ចំហៀង​រថយន្ត​ស៊េរី​ទំនើប​ម៉ាក LEXUS RX…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បោះពួយ​រថយន្ត ford ទៅ​ពន្លះ​រថយន្ត LEXUS RX300 ក្រពឹត​អស់​មួយ​ចំហៀង​រថយន្ត​ស៊េរី​ទំនើប​ម៉ាក LEXUS RX 300 មួយ​គ្រឿង​ក្រពឹត​អស់​មួយ​ចំហៀង​ខាងឆ្វេង រង​ការ​ខូចខាត​យ៉ាងដំណំ ខណៈ​ដែល​ស្ត្រី​ម្នាក់​កំពុង​តែ​បើក​ឆ្លងផ្លូវ​ជិត​ផុត​ទៅ​ហើយ​នោះ​ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក ford ២​បាំង​មួយ​គ្រឿង ដែល​បើកបរ​ដោយ​យុវជន​ម្នាក់​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លើ​លឿន​មក​បុក​យ៉ាង​ពេញទំហឹង​ឡើង​វេ​ក្បាល​ទៅ​ម្ខាង​ស្ទើរតែ​ក្រលាប់​ផ្ងារជើង​ទៅ​ហើយ​នោះ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៥១​កែង​ផ្លូវ​១០៦ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។ តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២P- ៧៩៥១ មួយ​គ្រឿង​ដែល​បើកបរ​ដោយ​ស្ត្រី​ម្នាក់​តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​ឆ្លងផ្លូវ​លេខ​១០៦​ជិត​ផុត​ទៅ​ហើយ​នោះ​ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក ford ២​បាំង ពណ៌​ស ពាក់​ស្លា្ល​ក​លេខ​ស្វាយ​រៀង ២B-៦៦៦៦ មួយ​គ្រឿង​ដែល​បើកប​ដោយ​យុវជន​ម្នាក់​តាម​បណ្តោយ​ផ្លូវ​លេខ​១០៦ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​មក​បុក​រថយន្ត​ម៉ាក LEXUS RX 300 ចំពាក់​កណ្តាល​ផ្នែក​ខាងឆ្វេង​ឡើង​វេ​ក្បាល​ស្ទើរតែ​ក្រឡាប់​ផ្ងារជើង​ទៅ​ហើយ​នោះ និង​បណ្តាល​ឲ្យ​ក្រពឹត​អស់​មួយ​ចំហៀង​រង​ការ​ខូចខាត​យ៉ាងដំណំ​តែ​ម្តង ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ទាំង​២​គ្រឿង​នេះ​ដែរ គឺ​កើតឡើង​ដោយសារ​តែ​ម្ចាស់​រថយន្ត ford បើកបរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​បានជា​ទៅ​បុក​រថយន្ត​ម៉ាក LEXUS RX300 នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​៤​បែប​នេះ តែ​សំណាងល្អ​មិន​បាន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ។

ក្រោយ​ពេល​កើតហេតុ​ក​ម្លាំ​នគរបាល​ចរាចរណ៍​ខណ្ឌដូនពេញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​គូសវាស់​រក​ខុស​ត្រូវ និង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​ចត​លើ​ចិញ្ចើម​ផ្លូវ​ឲ្យ​ធ្វើការ​ដោះស្រាយ​គ្នា និង​ម្នាក់​ៗ​និយាយ​រកតែ​ត្រូវ​រៀង​ៗ​ខ្លួន​នោះ​អស់​រយៈពេល​ជាង​១​ម៉ោង ទើប​ភាគី​ខាង​រថយន្ត ford យល់ព្រម​ទទួលកំហុស និង​យក​រថយន្ត​ម៉ាក LEXUS RX300 យក​ទៅ​ធ្វើ ការ​ជួសជុល​ឲ្យ​ជា​ការ​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ