ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​កឋិនទាន​សាមគ្គី​របស់​ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ​-​បាត់ដំបង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុណ្យ​កឋិនទាន​សាមគ្គី​របស់​ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​សហការី ព្រមទាំង​ពុទ្ធបរិស័ទ បាន​រៀបចំ​ដើម្បី​យក​ទៅ​វេរ​ប្រគេន ព្រះ​ភិក្ខុសង្ឃ​ដែល​គង់​ចាំ​វស្សា​អស់​កាល​ត្រីមាស​នៅ​វត្ត​បុញ្ញ​ខេត្ត​នា​រាម ហៅ​វត្ត​អន្លង់​តា​ម៉ុ​ក ស្ថិត​នៅ​ក្នុងភូមិ​អន្លង់​តា​ម៉ុ​ក…

ខេត្តបាត់ដំបង ៖ បុណ្យ​កឋិនទាន​សាមគ្គី​របស់​ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​សហការី ព្រមទាំង​ពុទ្ធបរិស័ទ បាន​រៀបចំ​ដើម្បី​យក​ទៅ​វេរ​ប្រគេន ព្រះ​ភិក្ខុសង្ឃ​ដែល​គង់​ចាំ​វស្សា​អស់​កាល​ត្រីមាស​នៅ​វត្ត​បុញ្ញ​ខេត្ត​នា​រាម ហៅ​វត្ត​អន្លង់​តា​ម៉ុ​ក ស្ថិត​នៅ​ក្នុងភូមិ​អន្លង់​តា​ម៉ុ​ក ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ពិធី​នេះ​បាន​រៀបចំ​នៅ​ក្នុង ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ស្ថិត​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​-​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​២៩-៣០ ខែតុលា ឆ្នាំ​២០១៨ ក្រោម​ការ​ផ្តួចផ្តើម​បុណ្យ​ពី​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង ព្រមទាំង​អភិបាលខេត្ត​បាត់ដំបង ប៉ៃលិន និង​ឧកញ៉ា អស់លោក មន្ត្រី​តាម​ស្ថាប័ន​នានា មក​ពី​ភ្នំពេញ និង​បាត់ដំបង បាន​ចូលរួម​ផង​ដែរ​។

បន្ទាប់​ពី​សូត្រ​មន្ត​ល្ងាច​ថ្ងៃ​ទី​២៩ ខែតុលា នៅ​ក្នុង​ស្នងការដ្ឋាន នគរបាល​ខេត្ត បាត់ដំបង​រួច​មក ស្អែក​ឡើង​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ក្បួន​ដង្ហែ​បាន​រៀបចំ​ចេញ​ទៅ​វត្ត​អន្លង់​តា​ម៉ុ​ក ដែល​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល ក្នុងស្រុក​មោងឫស្សី ខេត្តបាត់ដំបង ហើយ​បាន​រៀបចំ​ដង្ហែ​វេរ​ប្រគេន​ព្រះសង្ឃ ដែល​មាន​ពុទ្ធបរិស័ទ​បាន​មក​ចូលរួម​យ៉ាងច្រើន​កុះករ​។ ក្នុង​ពិធី​សំណេះសំណាល​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត បាន​បញ្ជាក់​ថា ដោយ​បាន​មើលឃើញ​ចំពោះ​ការ​ខ្វះខាត​នៅ​តំបន់​នេះ នៅ​ពេល​ដែល​លោក​បាន​នៅ​ធ្វើ ជា​ស្នងការ​នគរបាល​ខេត្តបាត់ដំបង កាលពី​ឆ្នាំ​២០១៤ លោក​ធ្លាប់​បាន​ធ្វើបុណ្យ​កឋិនទាន​មក​វត្ត​នេះ ម្តង​រួច​មក​ហើយ ដែល​ពេល​នោះ​គឺ​គ្មាន​អ្វី​ទាល់តែ​សោះ ហើយ​បាន​រួម​គ្នា​ជួយ​កសាង​ទី​វត្ត​អារាម​ឡើង តាម​តម្រូវការ​គោរព​ប្រណិប័តន៍​តាម​វិស័យ​ព្រះពុទ្ធ​សាសនា មិន​ទាន់​រួចរាល់​នៅឡើយ ព្រោះ​ជាប់រវល់​ភារកិច្ច​ការងារ​មមាញឹក​ជា​ច្រើន​។

តែ​នៅ​មាន​គណៈកម្មការ​វត្ត ព្រមទាំង​ពុទ្ធបរិស័ទ​នៅ​ទីនោះ តែងតែ​ទាក់ទង​ការងារ​សាងសង់​ព្រះ​វិហារ​ជាប់​ជា​ប្រចាំ ដែល​ពេល​នេះ​គឺ​ជិត​រួចរាល់​ទាំងស្រុង​ហើយ ហើយ​បាន​ត្រៀម​គម្រោង​រៀបចំ​កាត់​ឫស​សីមា​សម្ពោធ​ព្រះ​វិហារ​នេះ​នៅ​វេលា​ដើមឆ្នាំ​២០១៩ ខាង​មុខ​នេះ ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ត្រូវ​ចុះ​មក​ដោយ​ផ្ទាល់ ដើម្បី​ជួយ​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​ទី​នេះ​បន្ថែម​ទៀត ដែល​បងប្អូន​ទាំងអស់​មាន​ជំនឿ​ទុកចិត្ត លើ​រាជរដ្ឋាភិបាល​អណ​ត្តិ​ថ្មី ដែល​បាន​កើតឡើង​ចេញ​មក​អំពី​ការ​បោះ​ឆ្នោត បន្ត​ដឹកនាំ​ប្រទេស​ជាតិ ឲ្យ​មានការ​រីក​ចម្រើន​ក្នុង​ប្រទេស ប្រកបដោយ​សុខ​សន្តិភាព​ដោយ​ពិ​ប្រាកដ​។

បច្ច័យ​ដែល​ទទួល​បាន​ក្នុង​ពេល​នេះ​មាន​ចំនួន ២៣៣ លាន​រៀល ដែល​ត្រូវ​បែងចែក​តាម​វត្ត​ក្នុងភូមិ​ចំនួន​៥ (​ក្នុង​វត្ត​ទាំង​៧) បន្ថែម​ទៀត​ក្នុង​ឃុំ​របស់​មង្គល ដើម្បី​ជួយ​បំពេញ​ការ​ខ្វះខាត​ដែល​មាន ១/​វត្ត​បុញ្ញា​ខេត្ត​នា​រាម ហៅ​វត្ត​អន្លង់​តា​ម៉ុ​ក ទទួល​បាន​បច្ច័យ ចំនួន​១៣០​លាន​រៀល ២/ វត្ត​អន្លង់​ត្រាច ទទួល​បាន​បច្ច័យ ចំនួន​៤០​លាន​រៀល ៣/​វត្ត​ព្រះ​ធាតុ ទទួល​បាន​បច្ច័យ​ចំនួន​២០​លាន​រៀល ៤/​វត្ត​កូន​ក្អែក ទទួល​បាន​បច្ច័យ​ចំនួន​២០​លាន​រៀល ៥/​វត្ត​អន្លង់​កូប ទទួល​បាន​បច្ច័យ​ចំនួន​២០​លាន​រៀល និង​សង្កត់​ត្រៃ​វត្ត​អន្លង់​តា​ម៉ុ​ក​ចំនួន​៣​លាន​រៀល ចែក​ដូនជី តាជី ពុទ្ធបរិស័ទ ចំនួន​៨៥០​នាក់ ក្នុង​ម្នាក់​ទទួល​បាន​សា​រ៉ុ​ង​១ យាយជី​តាជី ក្រណាត់​ស ១​ដុំ ថវិកា​១​ម៉ឺន​រៀល តា​អាចារ្យ​ខោអាវ​ស​១​កំ​ប្លេ ថវិកា​១​ម៉ឺន​រៀល ជា​កិច្ចបញ្ចប់​បុណ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ