ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​បេក្ខជន​ជ័យ​លា​ភី ការ​ប្រកួត​រចនា​ខ្លោង​របា​កាត់​ទទឹង​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រក​ឃើញ​បេក្ខជន​ជ័យ​លា​ភី​នៃ​ការ​ប្រកួត​រចនា​ខ្លោង​របា កាត់​ទទឹង​ផ្លូវ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០១៨ បន្ទាប់​ពី​គណៈកម្មការ​វាយតម្លៃ​ជ្រើសរើស​រូបភាព​ចំនួន​៥​រូបភាព…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រក​ឃើញ​បេក្ខជន​ជ័យ​លា​ភី​នៃ​ការ​ប្រកួត​រចនា​ខ្លោង​របា កាត់​ទទឹង​ផ្លូវ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០១៨ បន្ទាប់​ពី​គណៈកម្មការ​វាយតម្លៃ​ជ្រើសរើស​រូបភាព​ចំនួន​៥​រូបភាព ដើម្បី​ធ្វើ​ប្រជាមតិ​រយៈពេល ៣​ថ្ងៃ នៅ​ក្នុង​ផេ​ក​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ជ័យ​លា​ភី​១ ជា​ស្នាដៃ​របស់​បេក្ខជន ប៊ិ​ន សុ​បញ្ញា ទទួល​បានការ​គាំទ្រ​ចំនួន ៦.៦០០ Like នឹង​ត្រូវ​ដាក់​ដំឡើង​នៅ​ទីតាំង​មហាវិថី​នរោត្តម​ចំណុច​វិមាន​ឯករាជ្យ​។ ជ័យ​លា​ភី​លេខ​២ ជា​ស្នាដៃ​របស់​បេក្ខជន ឆៀង នឿ​ន ទទួល​បានការ​គាំទ្រ​ចំនួន ២.៦០០ Like នឹង​ត្រូវ​ដាក់​ដំឡើង​នៅ​ទីតាំង​តិ​រវិ​ថី​ព្រះ​ស៊ី​សុវត្ថិ ចំណុច​រូបសំណាក​តេ​ជោ​មាស តេ​ជោ​យ៉​ត​។ ជ័យ​លា​ភី​លេខ​៣ ជា​ស្នាដៃ​របស់​បេក្ខជន ខន រត​ថៃ ទទួល​បានការ​គាំទ្រ​ចំនួន ១.៨០០ Like នឹង​ត្រូវ​ដាក់​ដំឡើង​នៅ​ទីតាំង​មហាវិថី​ព្រះ​សីហ​នុ​ចំណុច​ខាងលិច​រង្វង់​មូល​សម្តេច​ជួនណា​ត។

និង​ជ័យ​លា​ភី​លេខ​៤ ជា​ស្នាដៃ​របស់​បេក្ខជន ផេង ភី​រុន ទទួល​បានការ​គាំទ្រ​ចំនួន ១.២០០ Like នឹង​ត្រូវ​ដាក់​ដំឡើង​នៅ​ទីតាំង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​ចំណុច​មុខ​នាឡិកា​។ ប្រភព​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​ទីតាំង​ជាក់ស្តែង រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​រក្សា​សិទ្ធិ​កែសម្រួល​នូវ​ចំណុច​ខ្លះ នៃ​រូបភាព​ដែល​ត្រូវ​ដាក់​ដំឡើង​តាម​គោលដៅ​នីមួយ​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ