ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លាក​ដែល​សរសេរ​ថា «​មន្ទីរ​សង្ឃ​ពេទ្យ​កុសុមៈ​»​ បង្ក​ការ​ចាប់អារម្មណ៍​ពី​មហាជន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្លាក​ចាស់​នៃ​អាគារ​៣​ជាន់ ដែល​ស​សេរ​ថា «​មន្ទីរ​សង្ឃ​ពេទ្យ​កុសុមៈ​» នៃ​មន្ទីរពេទ្យ ព្រះ​កុសុមៈ កំពុង​តែ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន នៅ​ពេល​ថ្មី​នេះ​បន្ទាប់​ពី​បណ្តាញ​សង្គម​មួយ​ចំនួន​កំពុង​តែ រិះគន់​យ៉ាង​ខ្លាំង​ខណៈ​ពេល​ដែល​គម្រោង​សាងសង់​មន្ទីរពេទ្យ មិត្តភាព…

រាជធានី​ភ្នំពេញ​៖ ស្លាក​ចាស់​នៃ​អាគារ​៣​ជាន់ ដែល​ស​សេរ​ថា «​មន្ទីរ​សង្ឃ​ពេទ្យ​កុសុមៈ​» នៃ​មន្ទីរពេទ្យ ព្រះ​កុសុមៈ កំពុង​តែ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន នៅ​ពេល​ថ្មី​នេះ​បន្ទាប់​ពី​បណ្តាញ​សង្គម​មួយ​ចំនួន​កំពុង​តែ រិះគន់​យ៉ាង​ខ្លាំង​ខណៈ​ពេល​ដែល​គម្រោង​សាងសង់​មន្ទីរពេទ្យ មិត្តភាព កម្ពុជា​-​ចិន ព្រះ​កុសុមៈ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨​នេះ​។ អ្វី​ដែល​ធ្វើ​ឲ្យ មហាជន​បាន​រិះគន់​នោះ គឺ​នៅ​ពេល​ថ្មី​នេះ​ខ្លោងទ្វារ​ការដ្ឋាន អាគារ​មន្ទីរពេទ្យ ដែល​ជា​ជំនួយ​របស់​មហាមិត្ត​ចិន ត្រូវ​បាន​គេ​ដាក់​ជា​ភាសា​ចិន​ពីលើ​ជា​អក្សរ​ធំ ហើយ​អក្សរ​ខ្មែរ​គេ​ដាក់​នៅ​ពីក្រោម​ហើយ​តូច​។

ចំណែកស្លាក​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​វិញ​ក៏​ត្រូវ​បាន​គេ​វាយ​។ បន្ទាប់​ពី​មានការ​រិះគន់​នោះ ស្លាក​ដែល​ស​សេរ​ជា​អក្សរ​ចិន នោះ​ត្រូវ​បាន​ដោះ​ចោល​វិញ ហើយ​ធ្វើ​ថ្មី​។ ចំណែក​ស្លាក​ខ្លោងទ្វារ​មន្ទីរពេទ្យ ព្រះ​កុសុមៈ​ក៏​បាន​លើក​ឡើង​វិញ ដំណាលគ្នា​នៅ​ពេល​ថ្មី​នេះ តែ​មាន​លក្ខណៈ​តូច​ជាង​ខ្លោងទ្វារ​ការដ្ឋាន​។ ទន្ទឹម​ការ​រិះគន់​នោះ ក៏​មាន​មហាជន មួយ​ចំនួន​ក៏​មានការ​ចាប់អារម្មណ៍ និង​សួរ​ខ្លួនឯង​ថា នៅ​ពេល​អនាគត​មន្ទីរពេទ្យ ព្រះ​កុសុមៈ​នឹង​ប្តូរ​ឈ្មោះ ទៅ​ជា​មន្ទីរពេទ្យ មិត្តភាព កម្ពុជា​-​ចិន ព្រះ​កុសុមៈ ទាំង​អាគារ​ដ៏​ទំនើប​មួយ​នោះ​មិន​ទាន់​មាន​រូបរាង​នៅឡើយ​។ ជុំវិញ​មានការ​រិះគន់​ពី​មន្ទីរពេទ្យ ព្រះ​កុសុមៈ​នេះ នៅ​ពេល​ថ្មី​មហាជន​ក៏​បាន​ចាប់អារម្មណ៍ ចំពោះ​ស្លាក ដែល​រំលេច​នៅ​លើ​អាគារ​ចាស់​ពណ៌​លឿង ដែល​ទើបតែ​លាបថ្នាំ​ហើយ​ដែល​ស​សេរ​ថា «​មន្ទីរ​សង្ឃ​ពេទ្យ​កុសុមៈ​»​។

មហាជន​ជន​មួយ​ចំនួន ដែល​មិន​បាន​ចាប់អារម្មណ៍​ពី​មុន មក​ក៏​បាន​ធ្វើការ​រិះគន់ និង​ចោទ​នាយក​មន្ទីរពេទ្យ​ថា បាន​ស​សេរ​ខុស​។ បន្ទាប់​ពី​មានការ​រិះគន់​នេះ កោះសន្តិភាព ក៏​បាន​ស្វែងរក​ការ​ពិត ។ តាម​នាយករង​រដ្ឋបាល នៃ​មន្ទីរពេទ្យ ព្រះ​កុសុមៈ​បាន​ឲ្យ​ដឹង​ថា ស្លាក​ដែល​ស​សេរ​ថា​«​មន្ទីរ​សង្ឃ​ពេទ្យ​កុសុមៈ​» ដែល​ដាក់​នៅ​ជាប់​អាគារ មន្ទីរពេទ្យ​នោះ​គី​ជា​ស្លាក​ចាស់ តាំងពី​ការ​សាង​មន្ទីរពេទ្យ ព្រះ​កុសុមៈ មក​ម្លេះ​មិន​មានការ​កែប្រែ​នោះ​ទេ​។ ទន្ទឹម​នោះ អ្នក​យក​ព័ត៌មាន​យើង ក៏​បាន​ស្រាវជ្រាវ​រក​រូប​ចាស់​ដែល​មិន​ទាន់ លាបថ្នាំ សល់​តាំងពី​កំឡុង​ឆ្នាំ​២០០០ មក​បង្ហាញ​ជូន មហាជន​មួយ​ចំនួន​កុំ​ឲ្យ​មានការ​យល់​ច្រឡំ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា មន្ទីរពេទ្យ​កុសុមៈ ជា​មន្ទីរពេទ្យ​ជាតិ​សាធារណៈ ស្ថិត​នៅ​ក្បែរ​ស្ពាន​អាកាស​៧​មក​រា ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កសាង និង​ដំណើរការ​តាំងពី​ឆ្នាំ​១៩៥៦ ក្រោម​ព្រះរាជ​ឧបត្ថម្ភ​ដោយ សម្ដេចព្រះ​មហាក្សត្រី​យា​នី​ព្រះ​កុសុមៈ ជា​ព្រះ​មាតា​របស់​ព្រះ បរម​រតន​កោដ្ឋ សម្រាប់​ព្យាបាល​ជំងឺ​ព្រះសង្ឃ​។ ឈ្មោះ​ដើម​ថា «​មន្ទីរ​សង្ឃ​ពេទ្យ​កុសុមៈ​» និង​ការ​កែសម្រួល​ជា​មន្ទីរពេទ្យ ព្រះ​កុសុមៈ ហៅ​មន្ទីរពេទ្យ លោកសង្ឃ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ហើយ នៅ​ពេល​អនាគត​នឹង​ក្លាយជា​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន ព្រះ​កុសុមៈ ដែល​ជា​មន្ទីរពេទ្យ​ទំនើប​មួយ មាន​កម្ពស់​១១​ជាន់​ក្រោម​ជំនួយ​របស់​មហាមិត្ត​ចិន ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង​៨០​លាន​ដុល្លារ ដែល​សាងសង់​ក្នុង​រយៈពេល​៤០​ខែ​៕

https://www.youtube.com/watch?v=88vIOil6Wes

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ