ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិភូ​ជាន់ខ្ពស់​ចិន​ទស្សនៈកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​កម្ពុជា​៤​ថ្ងៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​ជាន់ខ្ពស់​សភា​តំណាង​ប្រជាជន​ចិន​ទូ​ទាំង​ប្រទេស​នឹង​ធ្វើ​ទស្សនៈកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ យោង​តាម​សេចក្តី​ប្រកាស​ព័​ត៌​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​៣០ តុលា​បាន​ឲ្យ​ដឹង​តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​តំណាង​ប្រជាជន​ចិន​ទូ​ទាំង​ប្រទេស…

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​ជាន់ខ្ពស់​សភា​តំណាង​ប្រជាជន​ចិន​ទូ​ទាំង​ប្រទេស​នឹង​ធ្វើ​ទស្សនៈកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ យោង​តាម​សេចក្តី​ប្រកាស​ព័​ត៌​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​៣០ តុលា​បាន​ឲ្យ​ដឹង​តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​តំណាង​ប្រជាជន​ចិន​ទូ​ទាំង​ប្រទេស ។

ដឹកនាំ​ដោយ​លោក Zhang Chunxian អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន​ទូ​ទាំង​ប្រទេស​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​តំណាង​ប្រជាជន​ចិន​ទូ​ទាំង​ប្រទេស​មានកម្ម​វិធី​គ្រោង​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់​ៗ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ជា​អាទិ៍ ជួប​សម្តែង​ការ​គួរសម និង​ធ្វើ​សវនាការ​ជា​មូ​យស​ម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួប​សម្តែង​ការ​គួរសម និង​ធ្វើ​សវនាការ​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួប​សម្តែង​ការ​គួរសម និង​ធ្វើ​សវនាការ​ជា​មូ​យស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទស្សនា​ព្រះ​បរមរាជវាំង​សារមន្ទីរ​ជាតិ និង​ប្រាសាទ​មួយ​ចំនួន​ក្នុង​ខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ