ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រ​លាន​យន្តហោះ​ធំ​ជាងគេ​លើ​ពិភពលោក

5 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ីប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន កាលពី​ថ្ងៃ​ទី២៩ ​តុលា​បាន​ទៅ​បើក​សម្ពោធ​ព្រ​លាន​យន្តហោះ​ថ្មី​នៃ​ក្រុង​អ៊ី​ស្តង់​ប៊ុល ដែល​ក្លាយជា​ព្រ​លាន​យន្ត​ធំ​ជាងគេ​បំផុត​នៃ​ពិភពលោក ជាម​ហា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចាប់តាំងពី​លោក​ឡើង​កាន់​អំណាច​មក​។ ក្នុង​ពិធី​ផ្លូវការ​បើក​សម្ពោធ​ព្រ​លាន​យន្តហោះ​នោះ ដែល​ដាក់​ឈ្មោះ​ថា​ព្រ​លាន​យន្ត​ហោះ​អ៊ីស្តង់​ប៊ុល លោក​អ័​រ​ដូ​ហ្គា​ន​ថ្លែង​ថា​ព្រ​លាន​យន្តហោះ​ថ្មី​នោះ​នឹង​ជា​មោ​ទ​ភាព​របស់​ប្រទេស​យើង…

ប្រទេស​តួ​ក​គី ៖ ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ីប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន កាលពី​ថ្ងៃ​ទី២៩ ​តុលា​បាន​ទៅ​បើក​សម្ពោធ​ព្រ​លាន​យន្តហោះ​ថ្មី​នៃ​ក្រុង​អ៊ី​ស្តង់​ប៊ុល ដែល​ក្លាយជា​ព្រ​លាន​យន្ត​ធំ​ជាងគេ​បំផុត​នៃ​ពិភពលោក ជាម​ហា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចាប់តាំងពី​លោក​ឡើង​កាន់​អំណាច​មក​។

ក្នុង​ពិធី​ផ្លូវការ​បើក​សម្ពោធ​ព្រ​លាន​យន្តហោះ​នោះ ដែល​ដាក់​ឈ្មោះ​ថា​ព្រ​លាន​យន្ត​ហោះ​អ៊ីស្តង់​ប៊ុល លោក​អ័​រ​ដូ​ហ្គា​ន​ថ្លែង​ថា​ព្រ​លាន​យន្តហោះ​ថ្មី​នោះ​នឹង​ជា​មោ​ទ​ភាព​របស់​ប្រទេស​យើង ហើយនឹង​ជា​គំរូ​ព្រ​លាន​យន្តហោះ​ថ្មី​សម្រាប់​ពិភពលោក​។​អ៊ី​ស្តង់​ប៊ុល​ពុំ​មែន​ត្រឹមតែ​ជាទី​ក្រុង​ធំ​បំផុត​របស់​ប្រទេស​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ព្រ​លាន​យន្តហោះ​ធំ​បំផុត​លើ​លោក​ដែរ​។

មេដឹកនាំ​របស់​បណ្ដា​ប្រទេស​នៅ​តំបន់​បាល់​កង់​និង​អា​ស៊ី​កណ្ដាល ព្រមទាំង​ព្រះ​មហា​ក្សត្រ​កា​តា​CHEIKH TAMIM BEN HAMAD AL THANI​រហូត​ដល់​ប្រធានាធិបតី​ស៊ូ​ដង់ លោក​អូ​ម៉ា​អែ​ល​បេ​សៀរ​មាន​វត្តមាន​ក្នុង​ពិធី​បើក​សម្ពោធ​ព្រ​លាន​យន្តហោះ​ធំ​នោះ​។

លោក​អ័​រ​ដូ​ហ្គា​ន​បាន​តាម​ពិនិត្យ​ជាប់​ការ​សាងសង់​ព្រ​លាន​យន្តហោះ​នោះ នៅ​ផ្នែក​ខាង​អឺរ៉ុប​នៃ​ក្រុង​អ៊ី​ស្តង់​ប៊ុល​ជិត​សមុទ្រ​ខ្មៅ​។​ការ​សាងសង់​ជួប​ប្រទះ​ការ​យឺតយ៉ាវ​ព្រមទាំង​កូដ​កម្ម​របស់​កម្មករ ដែល​ទាមទារ​ឲ្យ​មានការ​កែ​លម្អ​លក្ខខណ្ឌ​ការងារ​របស់​ពួក​គេ​។

គម្រោង​នោះ​ស្ថិត​ក្នុង​ឆន្ទៈ​របស់​ប្រធានាធិបតី​តួ​ក​គី ដែល​ចង់​ប្រែក្លាយ​អតីត​រាជធានី​នៃ​អាណាចក្រ​អុត​តូ​ម៉​ង់​ជា​កន្លែង​ប្រសប់​គ្នា​របស់​ពិភពលោក រវាង​ទ្វីប​៣​គឺ​ទ្វីបអឺរ៉ុប អា​ស៊ី និង​អាហ្វ្រិក​។ ការ​បើក​សម្ពោធ​ព្រ​លាន​យន្តហោះ​ថ្មី​នោះ​ដែល​ត្រូវ​ជំនួស​ព្រ​លាន​យន្ត​ហោះ​អន្តរជាតិ​ATATURK​គឹ​ចំ​ថ្ងៃ​ខួប​លើក​ទី​៩៥​នៃ​ការ​បង្កើត​សាធារណរដ្ឋ​តួ​ក​គី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ