ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​មនុស្ស​៤​នាក់ របួសធ្ងន់​ស្រាល​១០​នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​៣០ ខែតុលា​ឆ្នាំ​២០១៨​កើតឡើង​៨​លើក​ (​យប់​៦​លើក​) ស្លាប់​៤​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់​៥​នាក់ (​ស្រី​២​នាក់​) របួសស្រាល​៥​នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​៣០ ខែតុលា​ឆ្នាំ​២០១៨​កើតឡើង​៨​លើក​
(​យប់​៦​លើក​) ស្លាប់​៤​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់​៥​នាក់ (​ស្រី​២​នាក់​) របួសស្រាល​៥​នាក់ (​ស្រី​២​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​,​ប្រជែង​២​លើក​ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ​១​លើក​,​មិន​គោរព​សិទ្ធិ​២​លើក​ស្លាប់​១​នាក់​,​បត់​គ្រោះថ្នាក់​១​លើក​ស្លាប់​២​នាក់ ។ សរុប​ស្លាប់​៤​នាក់ : ម៉ូតូ​៤​នាក់​(​មិន​ពាក់មួក​២​នាក់​) ។
គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​រថយន្ត​តូច​៣​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​២​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​នឹង​គោ​យន្ត​១​លើក​,​រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​, រថយន្ត​តូច​និង​ថ្មើរជើង​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១៤​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៦​គ្រឿង​,​រថយន្ត​តូច​៥​គ្រឿង​,​រថយន្ត​ធំ​៣​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​,​រថយន្ត​តូច​៣​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៣​លើក​,​ផ្លូវ​ខេត្ត​៤​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តតាកែវ​១​លើក​ស្លាប់​២​នាក់​,​ភ្នំពេញ​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​និង​ខេត្តកំពង់ធំ​១​លើក​ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៤៧២៩​គ្រឿង​(​ម៉ូតូ​៦០%), មធ្យោបាយ​ល្មើស​៦៦៦​គ្រឿង​(​ម៉ូតូ​៨៥%), អប់រំ​២០០​គ្រឿង​(​ម៉ូតូ​៣០%),​មធ្យោបាយ​ពិន័យ​៤៦៦​គ្រឿង (​ម៉ូតូ​៩៩%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៣៨​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៣៨១២​គ្រឿង​,​អប់រំ​១៤២​គ្រឿង​, ពិន័យ​ចំនួន​សរុប​១២០៣​គ្រឿង​(​មួក​៨៣៩​គ្រឿង​, កញ្ចក់​២៨០​គ្រឿង​, ស្រវឹង​៨​គ្រឿង​, ផ្សេង​ៗ៧៦​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ