លោកយាយ១១៨ឆ្នាំអាយុវែងបំផុតក្នុងប្រទេស
«AFP» ផ្សាយថា លោកយាយJulia Flores បានប្រារព្ធខួបកំណើតគម្រប់១១៨ឆ្នាំ កាលពីថ្ងៃទី២៦ តុលា ២០១៨ រួមជាមួយក្រុមគ្រួសារ មិត្តភក្ដិ…
«AFP» ផ្សាយថា លោកយាយJulia Flores បានប្រារព្ធខួបកំណើតគម្រប់១១៨ឆ្នាំ កាលពីថ្ងៃទី២៦ តុលា ២០១៨ រួមជាមួយក្រុមគ្រួសារ មិត្តភក្ដិ…
«AFP» ផ្សាយថា លោកយាយJulia Flores បានប្រារព្ធខួបកំណើតគម្រប់១១៨ឆ្នាំ កាលពីថ្ងៃទី២៦ តុលា ២០១៨ រួមជាមួយក្រុមគ្រួសារ មិត្តភក្ដិ និងអាជ្ញាធរនៅក្រុង Sacaba ភាគកណ្ដាលប្រទេសបូលីវី ។
លោកយាយJulia Floresបានចាប់កំណើតនៅឆ្នាំ១៩០០ ក្នុងអំបូរសមាជិកអ្នកស្រុកម្ចាស់ដីភាគខាងត្បូងប្រទេសបូលីវីដែលពលរដ្ឋមានអាយុមធ្យមត្រឹម៧១ឆ្នាំ ប៉ុន្តែលើកលែងលោកយាយមានអាយុវែងជាងគេ ។ ប្រសិនបើមានការធានាជាផ្លូវការលោកយាយគឺជាមនុស្សមានអាយុវែងបំផុតនៅក្នុងប្រទេស បច្ចុប្បន្ននៅមិនទាន់មានការធានាជាផ្លូវការពីសៀវភៅ «Guinness World Record» ទេ ។
លោកJuan Carvajal មន្ត្រីនៅក្រុងសាកាបាថ្លែងថា «នេះគឺជាថ្ងៃចងចាំសម្រាប់យើងបានប្រារព្ធខួបកំណើតដល់លោកយាយមានអាយុច្រើនបំផុតនៅប្រទេសបូលីវី ដោយលោកយាយស្ថិតនៅក្នុងឈុតរបស់អ្នកស្រុកជំនាន់ដើម មានលេងហ្គីតានៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួន រួមទាំងមានសុខភាពល្អ ។ លោកយាយបានរស់នៅក្នុងផ្ទះដ៏តូចមួយ និងមានកន្លែងសម្រាប់ចញ្ចឹមឆ្កែ ឆ្មា និងមាន់ ហើយចៅស្រីAugustina Verna អាយុ៦៥ឆ្នាំជាអ្នកមើលថែ» ។
អ្នកដែលមានអាយុច្រើនបំផុតនៅលើពិភពលោកដែលទទួលការចុះបញ្ជីក្នុងសៀវភៅ«គីនណេសប៊ុក»គឺលោកយាយJeanne Calment ជនជាតិបារាំងមានអាយុ១២២ឆ្នាំ និង១៦៤ថ្ងៃ បានស្លាប់បាត់បង់ជីវិតនៅឆ្នាំ១៩៩៧ ៕
ចែករំលែកព័តមាននេះ