ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​គ្រឿង​ពន្លះ​គ្នា​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​ពី​នគរបាល​ចរាចរ​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត និង​រថយន្ត​២​គ្រឿង​បាន​ប៉ះ​គ្នា​កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ ២០១៨ នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន…

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​ពី​នគរបាល​ចរាចរ​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត និង​រថយន្ត​២​គ្រឿង​បាន​ប៉ះ​គ្នា​កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ ២០១៨ នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន ក្បាលស្ពាន​ព្រែក​កំពង់បាយ ប៉ែក​ខាងកើត ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​កើតឡើង​ខាងលើ​គឺ​បង្ក​ឡើង​ដោយ​រថយន្ត​២​គ្រឿង មួយ​គ្រឿង​ម៉ាក​ឡង់​គ្រឺ​ស្ស័​រ ពណ៌​ប្រផេះ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2J- 4437 បើកបរ​ដោយ​ឈ្មោះ សៀ​cក ចាន់ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ (​ស្នាក់​នៅ​សាខា​គយ​រដ្ឋាករ​ខេត្ត​) ស្ថិត​ក្នុងភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា រថយន្ត​ឡង់​គ្រឺ​ស្ស័​រ​ក្រោយ​ពី​ប៉ះ​គ្នា​រួច​មិន​បាន​ឈប់​នៅ​កន្លែង​កើតហេតុ​នោះ​ទេ គឺ​បាន​បើក​គេច​ចេញពី​កន្លែង​កើតហេតុ ហើយដោយ​មាន​កម្លាំង​អន្តរាគមន៍​ពី​នគរបាល​ចរាចរ​ក្រុង​តាម​ទើប​មក​ឈប់​នៅ​មុខ​ហាង​ម៉ាស្សា​ខាងលិច​គល់​ស្ពាន​ត្រើយ​ខាងលិច​(​ទិស​ដៅ​ពី​កើត​ទៅ​លិច​) ។

ចំណែក​រថយន្ត​កូ​រ៉ូ​ឡា ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2V-6873 អ្នកបើកបរ​មានឈ្មោះ នួន សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត ដែល​រង​របួស​ទាំង​អ្នកបើកបរ​ទាំង​រថយន្ត​ខូចខាត​ធ្ងន់ធ្ងរ​នោះ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង (​រង​របួស​ត្រង់​ត្រចៀក​ខាងស្តាំ​) កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត ។

សមត្ថកិច្ច​ដដែល​បាន​ឲ្យ​ដឹង​ថា ករណី​ជួប​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​ខាងលើ​សមត្ថកិច្ច​មិន​ទាន់​សន្និដ្ឋាន​ថា រថយន្ត​មួយ​ណា​ខុស និង​រថយន្ត​មួយ​ណា​ត្រូវ​នៅឡើយ​ទេ ពីព្រោះ​ចំណុច​ដែល​កើតហេតុ​ការ​ខាងលើ​នៅ​ត្រង់​ផ្លូវបំបែក​ជា​បួន ភាគី​ម្ខាង​សុទ្ធតែ​សំអាង​ផ្លូវត្រង់​ដូច​គ្នា​ទើប​បណ្តាល​ឲ្យ​ជួប​ហេ​ត​ការ​នេះ​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ