ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​អនាគត​នៃ​ផលិតកម្ម​អង្ករ និង​បញ្ហា​ប្រឈម

5 ឆ្នាំ មុន

ទីក្រុង​សិង្ហ​បុរី ៖ វិស័យ​អង្ករ​កំពុង​តែ​ស្ថិត​ក្នុង​ពេលវេលា​ដ៏​លំបាក​មួយ ដែល​រួម​មាន​កំណើន​​នៃ​ការ​ប្រកួតប្រជែង​សម្រាប់​ធនធាន​ដូច​ជា ដី និង​ទឹក បម្រែបម្រួល​អាកាសធាតុ កង្វះ​ពលករ និង​កង្វះ​ជំនាញ​បច្ចេកទេស​ជាដើម ។…

ទីក្រុង​សិង្ហ​បុរី ៖ វិស័យ​អង្ករ​កំពុង​តែ​ស្ថិត​ក្នុង​ពេលវេលា​ដ៏​លំបាក​មួយ ដែល​រួម​មាន​កំណើន​​នៃ​ការ​ប្រកួតប្រជែង​សម្រាប់​ធនធាន​ដូច​ជា ដី និង​ទឹក បម្រែបម្រួល​អាកាសធាតុ កង្វះ​ពលករ និង​កង្វះ​ជំនាញ​បច្ចេកទេស​ជាដើម ។

នៅ​ឆ្នាំ​២០៥០ ចំនួន​ប្រជាជន​សរុប​ជុំវិញ​ពិភពលោក​នឹង​កើន​ដល់​១០​ប៊ី​លាន​នាក់ ព្រោះ​តែ​កំណើន​ចំនួន​ប្រជាជន​នៅ​តំបន់​ដែល​ក្រីក្រ​នៅ​អាស៊ី និង​អាហ្វ្រិក ដែល​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ពឹងផ្អែក​ទាំងស្រុង​លើ​អង្ករ​ជា​អាហារ ។

លោក Peter Ford ប្រធាន​ផ្នែក​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៅ​ក្រុមហ៊ុន Corteva Agriscience បាន​ឲ្យ​ដឹង​ថា ៖« មាន​កត្តា​ជា​ច្រើន​ដែល​បាន​បង្ក​ជា​បញ្ហា​សម្រាប់​កសិករ ។ កំណើន​ចំនួន​ប្រជាជន​មាន​ន័យ​ថា មាន​តម្រូវការ​បង្កើន​ផលិតកម្ម ដើម្បី​ធានា​ដល់​ការ​ផ្គត់ផ្គង់​អាហារ​ជុំវិញ​ពិភពលោក »​។

តម្រូវការ​អង្ករ​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​កើន​ប្រមាណ​ដល់​២៥%​ក្នុង​អំឡុង​ឆ្នាំ​២០១០ ទៅ​២០៣០​មក​ស្មើនឹង​៥៥០​លាន​តោន​ក្នុង​១​ឆ្នាំ​ហើយ​ប្រមាណ​២​ភាគ​៣​នៃ​តម្រូវការ​នេះ នឹង​មក​ពី​តំបន់​អាស៊ី ។

បញ្ហា​ដែល​កំពុង​តែ​ត្រូវ​បាន​ប្រឈម​ដោយ​ប្រជាជន គឺ​បម្រែបម្រួល​អាកាសធាតុ និង​ការ​កើនឡើង​កម្តៅ​ដែល​អាច​បង្ក​ឲ្យ​មានការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​ប្រមូល​ផល​ស្រូវ និង​ផលិតកម្ម​អង្ករ ។

វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​អន្តរជាតិ (IFPRI) ព្យាករណ៍​ថា តម្លៃ​អង្ករ​អាច​កើនឡើង​ច្រើន​ជាង​៣០%​ទៅ​ទៀត​នៅ​ឆ្នាំ​២០៥០​ប្រសិនបើ​មិន​មាន​វិធានការ​ទប់​ស្កាត់។

លោក Lawrence Wong រដ្ឋមន្ត្រី​អភិវឌ្ឍន៍​ជាតិ និង​អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​សិង្ហ​បុរី​បាន​និយាយ​ថា ៖« ការ​លូតលាស់​ផលិតកម្ម​អង្ករ​បាន​អន់​ថយ​យ៉ាង​ខ្លាំង និង​យឺត​ជាង​កំណើន​ចំនួន​ប្រជាជន​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ​។ បម្រែបម្រួល​អាកាសធាតុ​កំពុង​តែ​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​ផង​ដែរ »​។

អ្នកជំនាញ​គិត​ថា ដើម្បី​ធ្វើ​ឲ្យ​ផលិតកម្ម​អង្ករ​កាន់តែ​មាន​សក្តានុពល​ខ្ពស់ និង​ឆ្លងកាត់​ការ​គំរាមកំហែង​បាន​នោះ ភាគី​ដែល​ចូលរួម​ទាំងអស់​ត្រូវ​តែ​សហការ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ថ្មី​ៗ​សម្រាប់​វិស័យ​អង្ករ​ដែល​មាន​ចីរភាព និង​សមធម៌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ