ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ​យប់មិញ ខណៈ​ស៊េរី​ទំនើប​ពន្លះ​បន្តបន្ទាប់​ជា​ច្រើន​គ្រឿង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ទៅ​បុក​គូទ​ម៉ូតូ​មួយ​គ្រឿង​ បណ្តាល​ឱ្យ​រង​របួសស្រាល​​២នាក់​ ហើយ​មិន​ព្រម​នៅ​ដោះស្រាយ បែរជា​ព្យាយាម​បើក​គេច បណ្តាល​អោយទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ពេញទំហឹង​ បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​របួសធ្ងន់ ហើយ​រថយន្ត​ខាងលើ​ក៏​បន្ត​ទៅ​បុក​នឹង​រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង​ទៀត…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ទៅ​បុក​គូទ​ម៉ូតូ​មួយ​គ្រឿង​ បណ្តាល​ឱ្យ​រង​របួសស្រាល​​២នាក់​ ហើយ​មិន​ព្រម​នៅ​ដោះស្រាយ បែរជា​ព្យាយាម​បើក​គេច បណ្តាល​អោយទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ពេញទំហឹង​ បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​របួសធ្ងន់ ហើយ​រថយន្ត​ខាងលើ​ក៏​បន្ត​ទៅ​បុក​នឹង​រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង​ទៀត ទៅ​មុខ​លែង​រួច ក៍​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​រថយន្ត​ជាប់ ដោយ​ក្តី​ខឹងសម្បារ​នឹង​អ្នកបើកបរ​រថយន្ត​បង្ក​គ្មាន​ការ​ទទួលខុសត្រូវ ក៍​ស្វាគមន៍​អ្នកបើកបរ​​​​រថយន្ត​​បង្ក ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង តែ​សំណាងល្អ​សមត្ថកិច្ច​ទៅ​ឃាត់​ទាន់ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែតុលា នៅ​តាម​បណ្ដោយ​ផ្លូវ​២១៧ កែង​នឹង​មហាវិថី​ព្រះ​សីហ​នុ ស្ថិត​នៅ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួល
គោក​។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ម៉ូតូ​រង​គ្រោះ​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ​១CJ-៦០៦២ បើកបរ​ដោយ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ជា​អ្នក​រួម​ដំណើរ​សុំ​មិន​ប្រាប់​អត្តសញ្ញាណ បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ ពួក​គាត់​ទាំង​ពីរ​នាក់ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​មាន​រថយន្ត​បង្ក​មួយ​គ្រឿង​ម៉ា​កតា​កូ​ម៉ា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AW-៩៧០៧ បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​តាម​មហាវិថី​ព្រះ​សីហ​នុ ទិស​ដៅ​ពី​កើត​ទៅ​លិច បត់​ឆ្វេង​ចូល​ផ្លូវ​217​ក៍ ជ្រុល​មក​គូទ​ម៉ូតូ​របស់​គាត់​ពីក្រោយ បណ្តាល​អោយ​បាក់​កា​តា​ប៊ូ​ក្រោយ នឹង​បង្ក​អោយ​នារី​អង្គុយ​ពីក្រោយ​រង​របួសស្រាល ។

ភ្លាម​ៗ​គាត់​ក៏​ឈប់​រថយន្ត​នៅ​ដោះស្រាយ​ដែរ ហើយ​ក៏​ច​ចារ​គ្នា តែ​ស្រាប់តែ​មាន​វត្តមាន​សមត្ថកិច្ច​មក​ជួយ​សម្របសម្រួល បែរជា​ម្ចាស់​រថយន្ត​ព្យាយាម​បើករថយន្ត​គេចវេស ហើយ​ឆ្លៀតឱកាស​ឡើង​រថយន្ត​បើក​គេច​បាត់​តែ​ម្តង ភ្លាម​ៗ​ក៏​មាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​ដេញ​ឃាត់ តែ​ត្រូវ​រថយន្ត​បង្ក​បើក​រត់​តាម​ផ្លូវ​២១៧ ឆ្លងកាត់​ប៉ា​រាស់​របស់​សមត្ថកិច្ច​ត្រួតពិនិត្យ​ជាតិ​ស្រវឹង ហើយ​មិន​ព្រម​ឈប់​ទៀត ។

រថយន្ត​បង្ក​ខាងលើ​បាន​ធ្វើ​ដំណើរ​បន្ត​ទៅ​មុខ ក៏​បត់​ឆ្វេង​ចូល​មក​ផ្លូវ​៣២៨ រួច​បន្ត​រហូត​ដល់​កែង​ផ្លូវ​២០៥ ក៏​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​មាន​ស្លាក​លេខ ពេញទំហឹង បណ្តាល​អោយ​ប៉ើង​ផ្លោង​ទាំង​ម៉ូតូ និង​អ្នកបើកបរ​ជាង​២០​ម៉ែត្រ រង​របួសធ្ងន់​សន្លប់​ស្ដូកស្ដឹង ចំណែក​ម៉ូតូ​ខូចខាត​ទាំងស្រុង ហើយ​រថយន្ត​បង្ក នៅ​តែ​មិន​ព្រម​ឈប់​ទៀត​ក៏​បន្ត​ទៅ​មុខ​រហូត​ដល់​ផ្លូវ​១៩៩​កែង​នឹង​ផ្លូវ​៣២៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ក៏​ទៅ​បុក​នឹង​រថយន្ត មួយ​គ្រឿង​ទៀត​ម៉ាក​ព្រូស ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ២AP-៣៥២១ ដែល​ធ្វើ​ដំណើរ​កាត់​ទទឹង​ផ្លូវ​គ្នា​ចំ​ពីមុខ​រថយន្ត​ពេញទំហឹង​បណ្តាល​អោយ​រថយន្ត​ព្រូស ខូចខាត​មួយ​កំណាត់​មុខ​យ៉ាងដំណំ តែ​អ្នកបើកបរ​រថយន្ត​មិន​មាន​រង​របួស​ទេ ។

ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​ត្រូវ​ប្រជាពលរដ្ឋ ដែល​ឃើញ​ហេតុការណ៍ ឃាត់​រថយន្ត​ជាប់ ក៏​បើកទ្វារ​ទាញ​ជន​បង្ក​មក​ក្រៅ ក៏​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង ដោយសារ​តែ​ខឹង​បុរស​នោះ​បើកបរ​គ្មាន​ការ​ទទួលខុសត្រូវ និង​មិន​គិតដល់​សុវត្ថិភាព​អ្នក​ដទៃ​ដែល​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ជាមួយ​ខ្លួន​សោះ តែ​សំណាងល្អ​ដែល​មាន​វត្តមាន​សមត្ថកិច្ច មក​ដល់​កន្លែង​កើតហេតុ ជួយ​ឃាត់​ប្រជាពលរដ្ឋ​បាន​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​កើតហេតុ ដោយ​ឃើញ​សភាព​បែប​នេះ​កើតឡើង ភាគី​ខាង​ម៉ូតូ​រង​គ្រោះ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច មិន​បាន​នៅ​ទាមទារ​សំណង​ទេ ហើយ​បាន​បើកបរ​ម៉ូតូ​ចេញ​ទៅ​បាត់ នៅ​សល់​តែ​រថយន្ត​បង្ក និង​អ្នកបើកបរ រួម​ទាំង​រថយន្ត​រង​គ្រោះ ហើយ​និង​ម៉ូតូ​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ប្រគល់​ទៅ​ខាង​កម្លាំង​ជំនាញ ចរា
ចរណ៍​ក្រុង ធ្វើការ​វាស់វែង និង​ឃាត់ខ្លួន​យក​ទៅ​ដោះស្រាយ​បន្ត​តាម​ផ្លូវច្បាប់នៅ​ការិយាល័យ​នរ​គ​របាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​ដ្ធា​ន រាជធានី​ភ្នំពេញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ