ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារសិក្សា​ព្រែក​តា​នេន​ហើយ

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ រដ្ឋបាល​ខេត្ត​កែប​បាន​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​អគារសិក្សា​០១​ខ្នង​០២​ជាន់​ស្មើ​និង​០៦​បន្ទប់ ទីចាត់ការ​០១​ខ្នង បន្ទប់ទឹក​០១​ខ្នង មាន​០៥​បន្ទប់ និង​អណ្ដូងស្នប់​០១ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨…

ខេត្ត​កែប ៖ រដ្ឋបាល​ខេត្ត​កែប​បាន​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​អគារសិក្សា​០១​ខ្នង​០២​ជាន់​ស្មើ​និង​០៦​បន្ទប់ ទីចាត់ការ​០១​ខ្នង បន្ទប់ទឹក​០១​ខ្នង មាន​០៥​បន្ទប់ និង​អណ្ដូងស្នប់​០១ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ ដែល​ស្ថិត​នៅ​ក្នុង​សាលា​បឋម​សិក្សា ហ៊ុន សែន ព្រែក​តា​នេន ស្ថិត​នៅ​ក្នុងភូមិ​អំពែ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។

ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ា​ង ស៊ី​ណេ អនុរដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ង រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា និង​ឯកឧត្តម កែន ស​ត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ។ ពិធី​នេះ​ផង​ដែរ​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រតិភូ​អមដំណើ​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ក្រសួង ឯកឧត្ដម លោក​ជំទាវ អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​អភិបាល អភិបាលរង​ស្រុក កងកម្លាំង​ប្រដាប់​ទាំង​បី​អង្គភាព លោកគ្រូ អ្នកគ្រូ ក្មួយ​ៗ​សិក្សា​នុ​សិស្ស បងប្អូន​ប្រជាពលរដ្ឋ​មាតាបិតា​សិស្ស​អញ្ជើញ​ចូលរួម​ជា​ច្រើន​កុះករ​ផង​ដែរ ។

លោកស្រី គឹ​ម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ​បាន​ឡើង​អាន​របាយ​ការ​ឲ្យ​ដឹង​ពី​ស្ថានភាព​ស្រុក​ដំណាក់​ចង្អើរ​នា​ពេល​បច្ចុប្បន្ន​មាន​ភាព​រីក​ចម្រើន​ប្រសើរ​ឡើងជា​លំដាប់​ក្រោម​ការ​ដឹកនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​នាំ​មក​នៅ​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ​ល្អ ។
លោកស្រី​អភិបាលស្រុក​បាន​បន្ត​ថា ស្រុក​ដំណាក់​ចង្អើរ គឺជា​ស្រុក​មួយ​ក្នុង​ចំណោម​ខេត្ត​កែប ស្រុក​ដំណាក់​ចង្អើរ​មាន​អំណោយផល​ល្អ​ពី​ធម្មជាតិ មាន​ឆ្នេរសមុទ្រ មាន​ស្រែអំបិល មាន​ចំការ​ម្រេច ដែល​ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​កសិកម្ម និង​សិប្បកម្ម​ផលិត​អំបិល -​នេសាទ​ត្រី ជាដើម ដោយ​មាន​កំណើន​ប្រជាពលរដ្ឋ​រស់នៅ​កាន់តែ​ច្រើន​ឡើង​ៗ ភូមិ​អំពែ​ង ឃុំ​អង្កោល ទទួល​បាន​យកចិត្តទុកដាក់​ពី​អង្គការ​សប្បុរសជន (AIdi et Action) ប្រចាំ​ប្រទេស​កម្ពុជា​បាន​រួម​សហការ​ជាមួយ​សាលា (IL EAD International) ព្រមទាំង​មានការ​ចូលរួម​មូលនិធិ (Tx foundation) ក្នុង​ការ​កសាង​នៅ​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ ដើម្បី​បំពេញតម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ​សហគមន៍ ។

មាន​ប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នោះ​ដែរ​ឯកឧត្តម កែន ស​ត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម ហ៊ា​ង ស៊ី​ណេ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ជា​ពិសេស​ឯកឧត្តម​បាន​ថ្លែង​កោតសរសើរ​ដល់​អង្គការ​អន្តរជាតិ (​អង្គការ​អេ​ដ អេ អាក់ ស្យុ​ង​) រួម​និង​មូលនិធិ (​ធី​អ៊ិ​ក​) ដែល​ជា​ដៃគូរ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ដែល​បាន​លះបង់​បរិច្ចាគ​ធនធាន​របស់​ខ្ល​ន រួម​សហការ​លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា​តាម​ជនបទ​ដាច់​ស្រ​យ៉ា​ល​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​នាម​ឯកឧត្តម​ជា​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ឯកឧត្តម ព្រមទាំង​មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន មាន​ភាព​សប្បាយ​រីករាយ​យ៉ាង​ក្រៃ​លែង នៅ​សមិទ្ធផល​អគារសិក្សា​ថ្មី​លើ​នេះ ដែល​បាន​សាងសង់​សម្រេច​បានជា​ស្ថាពរ សមិទ្ធផល​ខាងលើ​នេះ បាន​កសាង​ឡើង​ក្នុង​តម្លៃ​ទឹកប្រាក់​សរុប​អស់​ចំនួន​១១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ។

ឯកឧត្តម ហ៊ា​ង ស៊ី​ណេ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ច និង​កីឡា​បាន​មាន​ប្រសាសន៍​ថ្លែង​កោតសរសើរ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​គុណភាព​អប់រំ ការ​ថែទាំ ដល់​កុមារ​តូច​ៗ អប់រំ​កុមារ និង​ស្ត្រី ការ​អប់រំ​បញ្ចូល​គ្នា តាម​រយៈ​គម្រោង​អនុវត្តន៍​ទាំង​១៦​យើង នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​ឆ្នាំ​២០១៧ យើង​បាន​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវិត​រស់នៅ​របស់​កុមារ​ចំនួន​១០៥,៩៤៩​នាក់ និង​បាន​បណ្តុះបណ្តាល​គ្រូបង្រៀន និង​អាជ្ញាធរ​មូលដ្ឋាន​ចំនួន ៤,៨៨១​នាក់ បង្កើន​ការ​ចូលរួម​របស់​មាតាបិតា​សិស្ស និង​សមាជិក​សហគមន៍​ចំនួន​៥០,៤៩១​នាក់ ហើយ​បាន​ធ្វើការ​ជាមួយ​សាលារៀន និង​អង្គការ​សហគមន៍​មូលដ្ឋាន​ចំនួន​៩៨៩​ផង​ដែរ ។

ឯកឧត្តម ហ៊ា​ង ស៊ី​ណេ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បំពាក់​គ្រឿងឥស្សរៈយស ដល់​សប្បុរសជន និង​ជា​អង្គការ​ដៃគូ​ដែល​បាន​កសាង និង​ជួយ​ឧបត្ថម្ភ​នូវ​មូល​និ ធិ​កសាង​សាលា​បឋម​សិក្សា​ហ៊ុន​សែន​ព្រែក​តា​នេន​នា​ពេល​នេះ ព្រមទាំង​អញ្ជើញ​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារសិក្សា​ខាងលើ​ចាប់ពី​ថ្ងៃនេះ​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ