ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​មានការ​ផ្អើល​យ៉ាង​ខ្លាំង​នៅ​សង្កាត់​បឹង​ទំពុន​ទី​២(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៣​រសៀល​នេះ​មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​ឃ្លាំង​ផលិត​ស្នោ​ឡាំង​ធំ​មួយ​កន្លែង ​នៅ​ក្បែរ​វត្ត​ពោធិ​យាន ក្នុង​សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា ខណៈ​នេះ​អណ្តាតភ្លើង​កំពុង​តែ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៣​រសៀល​នេះ​មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​ឃ្លាំង​ផលិត​ស្នោ​ឡាំង​ធំ​មួយ​កន្លែង ​នៅ​ក្បែរ​វត្ត​ពោធិ​យាន ក្នុង​សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ខណៈ​នេះ​អណ្តាតភ្លើង​កំពុង​តែ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​​ផង​ដែរ ដែល​នរ​គ​បាល រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ច្រើន​គ្រឿង​ចុះ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។

ដោយ​ករណី​ខាងលើ​មាន​ផ្សែរ​ខ្មួលខ្មាញ់​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្អើល​ចោម​មើល​យ៉ាងច្រើន​ក្នុង​ករណី​នេះ​ផង​ដែរ ។ តែ​ខាងយើង​នៅ​មិន​ទាន់​ដឹង​ថា ខូចខាត​អស់​អ្វី​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ