ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាសល្អ​សម្រាប់​អ្នក​ចង់​ដាក់​ពាក្យ​ធ្វើការ​នៅ ធនាគារ ព្រី​ន​ស៍​!

5 ឆ្នាំ មុន
  • ភ្នំពេញ

ធនាគារ ព្រី​ន​ស៍ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​មួយ​កំពុង​តែ​មាន​សន្ទុះ​ក្នុង​ការ​ពង្រីក​បច្ចេក​វិទ្យា ទំហំ​ប្រតិបត្តិការ និង​វិសាលភាព របស់​ខ្លួន​នា​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​វត្ត​មាននៅ​ក្នុង​​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៨ ដើម្បី​ធ្វើការ​ជ្រើសរើស​បុគ្គលិក​យ៉ាង​ច្រើន​​ជំនាញ និង​ច្រើន​កម្រិត​។…

ធនាគារ ព្រី​ន​ស៍ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​មួយ​កំពុង​តែ​មាន​សន្ទុះ​ក្នុង​ការ​ពង្រីក​បច្ចេក​វិទ្យា ទំហំ​ប្រតិបត្តិការ និង​វិសាលភាព របស់​ខ្លួន​នា​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​វត្ត​មាននៅ​ក្នុង​​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៨ ដើម្បី​ធ្វើការ​ជ្រើសរើស​បុគ្គលិក​យ៉ាង​ច្រើន​​ជំនាញ និង​ច្រើន​កម្រិត​។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សន្ទុះ ក្នុង​ការ​ពង្រីក​ខ្លួន​របស់​ធនាគារ ព្រី​ន​ស៍ ទៅ​តាម​បណ្តា​ខេត្ត​ស្ទើរ​​ទូ​ទាំង​ប្រទេស​កម្ពុជា​នោះ ព្រី​ន​ស៍ បាន​នឹង​កំពុង​ត្រូវការ​ជ្រើសរើស​បន្ថែម​នូវ​បុគ្គ​លិក ដែល​ជា​ធនធាន​មាន​សមត្ថភាព ដើម្បី​មានឱកាស​ក្នុង​ការ​ចូលរួម​ជាមួយ ព្រី​ន​ស៍​។សម្រាប់​​តួនាទី ដែល​ធនាគារ ព្រី​ន​ស៍ កំពុងធ្វើការ​ជ្រើសរើស​នោះ គឺ​មាន​ស្ទើ​គ្រប់​ជំនាញ​ដូច​ជា ផ្នែក​ជំនាញ​បច្ចេកទេស​ធនាគារ​, ផ្នែក​ធនធានមនុស្ស​, ផ្នែក​ប្រតិបត្តិការ​អតិថិជន​, ផ្នែក​ជំនាញ​បច្ចេកវិទ្យា​, ផ្នែក​ទំនាក់ទំនង និង​បម្រើសេវា​អតិថិជន​ជាដើម ហើយ​ដែល​ការងារ​ទាំងនោះ​មាននូវ​កម្រិត​ចាប់ពី​កម្រិត​ជំនាញ​ដំបូង រហូត​ដល់​កម្រិត​ថ្នាក់​គ្រប់​គ្រង​ថែម​ទៀត​ផង ។

ជាង​នេះ​ទៅ​ទៀត​សម្រាប់​អត្ថប្រយោជន៍​បុគ្គលិក​ដែល​ផ្តល់​ដោយ​ធនាគារ​ព្រី​ន​ស៍ ក៏​មាននូវ​លក្ខខណ្ឌ​ល្អ​ប្រសើរ​ដូច​ជា ការ​តម្លើង​ប្រាក់បៀវត្ស​ន៍​ប្រចាំឆ្នាំ​, ការ​ផ្តល់​នូវ​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ក្នុង​ឱកាស​អបអរ​បុណ្យ​សំខាន់​ៗ, ការ​ឧបត្ថម្ភ​សម្រាប់​តួនាទី ខួបកំណើត កូន និង​មាតុភាព​, ការ​ផ្តល់​ជូន​ការ​ស្នាក់​នៅ​សម្រាប់​បុគ្គលិក​នៅ​តាម​បណ្តា​ខេត្ត​, ការ​ធានា​រ៉ាប់រង​ផ្នែក​សុខភាព និង​គ្រោះថ្នាក់ ២៤​ម៉ោង​, ការ​បណ្តុះបណ្តាល និង​អភិវឌ្ឍន៍​បន្ថែម​លើ​ជំនាញ​ដែល​ពាក់ព័ន្ធ និង​ទទួល​បាន​បរិយាកាស​ការងារ​ល្អ និង​មាន​អត្ថ​ប្រយោជន៍​ល្អ​ៗ​ជា​ច្រើន​ផ្សេង​ៗ​ទៀត​។

លោក ទាង ស្រេង នាយក​ប្រតិបត្តិ​ធនធានមនុស្ស នៃ​ធនាគារ ព្រី​ន​ស៍ បាន​មាន​ប្រសាសន៍​ថា​៖ « ពិព័រណ៍​ការងារ​ជួយ​ឲ្យ​ក្រុមហ៊ុន​ទាំងឡាយ​មានឱកាស​ប្រាប់​ទៅ​ដល់​និស្សិត និង​អ្នក​ដែល​មានការ​ងារ​ហើយ​ថា ក្រុមហ៊ុន​ខ្លួន​កំពុង​ត្រូវការ​ជ្រើសរើស​បុគ្គលិក ជា​ពិសេស​សម្រាប់​អ្នក​ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ ពួក​គាត់​អាច​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ជ្រើសរើស​ក្នុង​ពេល​តែ​មួយ ពួក​គាត់​អាច​ដាក់​ពាក្យ​ច្រើន​កន្លែង​ដើម្បី​មានឱកាស​ទទួល​បានការ​ងារ​។

ម្យ៉ាងទៀត​ក្រុមហ៊ុន​អាច​ឲ្យ​អាច​និស្សិត​ទាំងឡាយ​ស្គាល់​ខ្លួនឯង​កាន់​ច្រើន​ដើម្បី​ងាយស្រួល​ក្នុង​ការ​ទាក់ទាញ​មក​ដាក់​ពាក្យ​ធ្វើការ​ផង​ដែរ​។ ក្រៅពី​នេះ ពិព័រណ៍​ការងារ​ក៏​ជួយ​កាត់​បន្ថយ​អត្រា​គ្មាន​ការងារ​ធ្វើ ជួយ​ឱ្យ​និស្សិត​ចេញពី​សាលា​ឆាប់​បានការ​ងារ​ធ្វើ​។​»

លោក​ក៏​មាន​ប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា « មក​ដល់​បច្ចុប្បន្ន​នេះ ធនាគារ ព្រី​ន​ស៍ មាន​បុគ្គលិក​សរុប​ចំនួន ៥៨៤ នាក់ ដោយ​ក្នុង​មាន​បុគ្គលិក​ជំនាញ​ប្រហែល​ជាង ៣០០ នាក់ និង​បុគ្គលិក​គ្មាន​ជំនាញ​ប្រហែល​ខ្ទង់​ជាង ១០០​នាក់​។ ហើយ​នៅ​ក្នុង​ឆ្នាំ ២០១៩ ធនាគារ​គ្រោង​ជ្រើសរើស​បុគ្គលិក​ពី​២៥០ ទៅ ៣០០​នាក់​ទៀត​។​»

នៅ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៧ -២៨ ខែតុលា ឆ្នាំ ២០១៨ នៅ​សាល​ពិព័រណ៍​កោះ​ពេ​ជ្យ ធនាគារ ព្រី​ន​ស៍ បាន​ផ្តល់​ឱកាស​ឲ្យ​សាធារណជន​ដែល​មាន​ចំណាប់អារម្មណ៍​អាច​ធ្វើការ​ដាក់​ពាក្យ​ដោយ​ផ្ទាល់ ឬ​សាក​សួរ​ព័ត៌មាន និង​ឱកាស​ក្នុង​ការ​ឈ្នះ​រង្វាន់​វត្ថុ​អនុស្សាវរីយ៍​ពី​ធនាគារ​ព្រី​ន​ស៍ ថែម​ទៀត​ផង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ធនាគារ ព្រី​ន​ស៍ បាន​ចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ក្នុង​ឆ្នាំ​២០១៥ ក្នុង​នាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន ដែល​មានឈ្មោះ​ថា “​ព្រី​ន​ស៍ ហ្វា​យ​នែ​ន ភី​អិ​ល​ស៊ី​” ហើយ​បាន​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​ធនាគារពាណិជ្ជ ដែល​មាន​អាជ្ញាប័ណ្ណ​លេខ B 46 ផ្តល់​ជូន​ដោយ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​។ រហូត​មក​ដល់​ពេល​នេះ ធនាគារ ព្រី​ន​ស៍ គឺជា​ធនាគា​ពាណិជ្ជ ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​លេខ 00014627 នៅ ក្រសួងពាណិជ្ជកម្ម​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ