ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ត្រេកអរ​ណាស់ បើ​ឆ្នាំ​នេះ​សណ្តែកសៀង​បាន​ទិន្នផល​ល្អ

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​បាន​អះអាង​ថា ឆ្នាំ​២០១៨ នេះ​ក​ផល​សណ្តែកសៀង​នៅ​ខេត្តព្រះវិហារ​ទទួល​បាន​នូវ​ទិន្នផល​ច្រើន​គួរសម ប៉ុន្តែ​កសិករ​ខ្លះ​ក៏​នៅ​តែ​ជួប​បញ្ហា​សណ្តែកសៀង​លូតលាស់​មិន​បាន​ល្អ​ដែរ ។ តែ​ទោះជា​បែប​នេះ​ក្តី​មន្ទីរ​ជំនាញ​បាន​ណែនាំ​ឲ្យ​កសិករ​ក្នុង​ខេត្តព្រះវិហារ​ដែល​តែងតែ​ដាំ​ដុះ​ដំណាំ​សណ្តែកសៀង គួរតែ​ផ្លាស់​ប្តូរ​ពូជ​សណ្តែក​ចាស់​មក​ដាំ​ពូជ​ថ្មី​វិញ…

ខេត្តព្រះវិហារ ៖ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​បាន​អះអាង​ថា ឆ្នាំ​២០១៨ នេះ​ក​ផល​សណ្តែកសៀង​នៅ​ខេត្តព្រះវិហារ​ទទួល​បាន​នូវ​ទិន្នផល​ច្រើន​គួរសម ប៉ុន្តែ​កសិករ​ខ្លះ​ក៏​នៅ​តែ​ជួប​បញ្ហា​សណ្តែកសៀង​លូតលាស់​មិន​បាន​ល្អ​ដែរ ។

តែ​ទោះជា​បែប​នេះ​ក្តី​មន្ទីរ​ជំនាញ​បាន​ណែនាំ​ឲ្យ​កសិករ​ក្នុង​ខេត្តព្រះវិហារ​ដែល​តែងតែ​ដាំ​ដុះ​ដំណាំ​សណ្តែកសៀង គួរតែ​ផ្លាស់​ប្តូរ​ពូជ​សណ្តែក​ចាស់​មក​ដាំ​ពូជ​ថ្មី​វិញ ដើម្បី​ឲ្យ​ទទួល​បាន​នូវ​ទិន្នផល​ខ្ពស់​ជាង​ពូជ​ដំណាំ​ចាស់​ដែល​ពួក​គាត់​តែងតែ​ដាំ​ជា​រៀង​រាល់​ឆ្នាំ ។

ប្រាប់​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨​នេះ​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​មាន​ប្រសាសន៍​ថា ចាប់តាំងពី​ថ្ងៃ​ចាប់ផ្តើម​ដាំ​ដំណាំ​សណ្តែកសៀង​រហូត​មក​ដល់​ថ្ងៃ​ប្រមូល​ផល​ចាប់ផ្តើម​ប្រមូល​ផល ចាប់ពី​ខែតុលា​នេះ​ទៅ ឃើញ​ថា​ទាំង​គុណភាព និង​ទិន្នផល​មាន​ភាពល្អ​ប្រសើរ​ច្រើន​ស្ទើ​តែ​ទូ​ទាំង​ខេត្តព្រះវិហារ ដោយ​មិន​មាន​ជួប​នូវ​ហានិភ័យ​ដល់​ដំណាំ​នេះ​ឡើយ ព្រោះ​ឆ្នាំ​នេះ​ទឹកភ្លៀង​មាន​អំណោយផល​ច្រើន​សម្រាប់​កសិករ​ធ្វើ​កសិកម្ម​នៅ​ក្នុង​ខេត្តព្រះវិហារ​មិន​ថា ឡើយ​តែ​ដំណាំ​សណ្តែកសៀង​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ដំណាំ​ស្រូវ និង​ដំណាំ​រួម​ផ្សំ​ផ្សេង​ៗ​ក៏​មានការ​លូតលាស់​ល្អ​ផង​ដែរ​គិត​មក​ដល់​ចុងខែ​តុលា​នេះ​កសិករ​កំពុង​សម្រុក​ប្រមូល​ផល​សម្រេច​បាន​ជិត​៥០% ហើយ​លើ​ផ្ទៃដី​ដាំ​ដុះ​សណ្តែកសៀង​ទូ​ទាំង​ខេត្តព្រះវិហារ​ប្រមាណ​ជាង​១​ម៉ឺន​ហិ​កតា ។ លោក​ថា ជា​ទូទៅ​ដំណាំ​នេះ​កសិករ​អាច​ដាំ​ដុះ​បាន​ចាប់ពី​ស​ប្តា​ហ៍​ទី​១ ទី​២ ឬ​ទី​៣ ខែកក្កដា នឹង​អាច​ប្រមូល​ផល​បាន​ចាប់ពី​ស​ប្តា​ហ៍​ទី​១ ខែតុលា ឡើង​ទៅ​រហូត​ដល់​ខែវិច្ឆិកា ប៉ុន្តែ​ក៏​នៅ​មាន​កសិករ​មួយ​ចំនួន​តូច បាន​ជួប​ផល​ប៉ះពាល់​ដល់​ការ​លូតលាស់​សណ្តែកសៀង​នេះ​ផង​ដែរ​ដោយសារ តែ​ពួក​គាត់​នៅ​តែ​ប្រើប្រាស់​ពូជ​សណ្តែកសៀង​ពី​មុន ហើយ​ម្យ៉ាងទៀត​ពួក​គាត់​ដាំ​ដំណាំ​នេះ​មិន​បាន​ត្រឹមត្រូវ​តាម​កាលបរិច្ឆេទ​ព្រោះ អ្នកខ្លះ​ដាំ​ដំណាំ​នេះ​រហូត​ដល់​ខែសីហា​ក៏​មាន ពេល​ដែល​សណ្តែក​ចាប់ផ្តើម​លូតលាស់​ភ្លៀង​ធ្លាក់​ច្រើន​ក៏​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​សណ្តែក​លូតលាស់​មិនសូវ​ល្អ​ដែរ​ខ្លះ​ដើម​សណ្តែក​តឿ រីឯ​គ្រាប់សណ្តែក​ក៏​មិន​បាន​ដាក់​ពេញ ។

ជាមួយ​គ្នា​នេះ​លោក​ក៏​បាន​ណែនាំ​ឲ្យ​កសិករ​ទាំងអស់​នៅ​ក្នុង​ខេត្តព្រះវិហារ​ដែល​ដាំ​ដុះ​ដំណាំ​នេះ គួរតែ​ប្តូរ​ពូជ​សណ្តែក ពី​មុន​ផ្លាស់​ប្តូរ​មក​ដាំ​ដុះ​ដំណាំ​សណ្តែក​ប្រភេទ​ថ្មី​វិញ​ដែល​អាច​ឲ្យ កសិករ​ទទួល​បាន​នូវ​ទិន្នផល​ខ្ពស់​ជាង​ពូជ​ចាស់ ដោយ​ក្នុង​១​ហិ​កតារ​ហូត​ដល់​ជិត​២​តោន ខណៈ​បច្ចុប្បន្ន​នេះ​កសិករ​មួយ​ចំនួន​បាន​ផ្លាស់​ប្តូរ​ពូជ​ថ្មី​រួចរាល់​ហើយដោយ​ទទួល​បាន​ទិន្នផល​ច្រើន​គួរសម ។

លោក ឌុ​ច សៅ ជា​កសិករ​រស់នៅ​ភូមិ​ចម្ការ​ស្រ​ម៉ូ​វ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ​បាន​លើក​ឡើង​ថា ឆ្នាំ​នេះ​សណ្តែក​ពួក​គាត់​លូតលាស់​មិនសូវ​ល្អ​នោះ​ទេ រីឯ​ទិន្នផល​វិញ​ធ្លាក់​ចុះ​ច្រើន ដោយ​ក្នុង​មួយ​ហិ​កតា​ទទួល​បាន​ត្រឹមតែ​៤០០​ទៅ​៥០០​គីឡូក្រាម​ប៉ុណ្ណោះ​ដោយសារ​តែ​នៅ​ពេល​ដែល​សណ្តែក​ពួក​គាត់​ចាប់ផ្តើម​លូតលាស់​ភ្លៀង​ធ្លាក់​សន្ធឹកសន្ធាប់​ពេក​ធ្វើ​ឲ្យ​ដើម​សណ្តែក​លូតលាស់​មិន​បាន​ល្អ ដើម​សណ្តែក​តឿ និង​ខ្លះ​ទៀត​គ្រាប់សណ្តែក​ល្អិត​ៗ​ទើប​ធ្វើ​ឲ្យ​ទិន្នផល​មានការ​ធ្លាក់​ចុះ ។ លោក​ថា នៅ​ឆ្នាំ​ក្រោយ​កសិករ​នៅ​ភូមិ​នេះ​អាច​នឹង​ប្តូរ​ពី​ការ​ដាំ​សណ្តែក​នេះ មក​ដាំចេក ដំឡូង​មី ឬ​ចន្ទី​វិញ​ហើយ​ដើម្បី​កុំ​ឲ្យ​មានការ​ខាតបង់​ដូច​ការ​ដាំ​សណ្តែកសៀង​នេះ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ