ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប៉ូលិស​ផឹកស៊ីយូរៗ…​បង្ហូរឈាមតែ​សាច់ញាតិ​​ឯង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសជា​មន្ត្រី​ប៉ូលិស​​ស័ក្តិ​៥​​ម្នាក់​ ក្រោយពេល​ផឹកស្រា​ស្រវឹង ​ក៏​បាន​កំហឹងជាមួយ​​​ឪពុកមា​ ម្តាយមីង ព្រមទាំងអ៊ុំ​សាច់​ថ្លៃ ​រហូត​បង្ក​ជាហិ​ង្សា​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​បណ្តាល​ឱ្យ​​រង​របួសរាងៗខ្លួន ​ហើយ​ផ្អើល​​ពេញ​ភូមិ កើតឡើង​​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៩…

រាជធានីភ្នំពេញ ៖ បុរសជា​មន្ត្រី​ប៉ូលិស​​ស័ក្តិ​៥​​ម្នាក់​ ក្រោយពេល​ផឹកស្រា​ស្រវឹង ​ក៏​បាន​កំហឹងជាមួយ​​​ឪពុកមា​ ម្តាយមីង ព្រមទាំងអ៊ុំ​សាច់​ថ្លៃ ​រហូត​បង្ក​ជាហិ​ង្សា​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​បណ្តាល​ឱ្យ​​រង​របួសរាងៗខ្លួន ​ហើយ​ផ្អើល​​ពេញ​ភូមិ កើតឡើង​​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៩ តុលា​ ស្ថិតក្នុងភូមិ​រំដួល​ត្បូង សង្កាត់​ស្នោ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ឱ្យដឹងថា មន្ត្រីប៉ូលិស​ខាងលើ មាន​​ឈ្មោះ យ៉ែ​ម ច័ន្ទ​​តារា ​អាយុ​ជាង​៤០​ឆ្នាំ ​ ​មានទីលំនៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាងលើ​ ។ ដោយឡែក ខាង​​​រង​គ្រោះ​ស្គាល់​​ម្នាក់​​ជា​ម្តាយមីង ឈ្មោះ​សឿង ចំរើន ​អាយុ​៤៨​ឆ្នាំ ​រស់នៅ​ភូមិ​ស្នោរ​ត្បូង សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​​ម្នាក់​ទៀត​ឈ្មោះ​សឿង សៀម ភេទ​ប្រុស​ អាយុ​៦១​ឆ្នាំ  និង​២​នាក់​ទៀត​ត្រូវជា​ពូនិង​មីង ​មិន​បាន​ស្គាល់ឈ្មោះទេ ។

តាម​ប្រភព​​​ថា គេមិនទាន់ដឹងថា ពួកគេឈ្លោះគ្នារឿងអ្វីនោះទេ គ្រាន់តដឹងថា នៅ​មុន​ពេល​កើតហេតុ​ ប៉ូលិសរូបនោះបាន​​​តភ្លើង​នៅ​រោង​រាន​ទេវតា​ រួច​ហើយ​ក៏​បានទៅ​​អង្គុយ​ផឹកស៊ី​ តែមិនដឹង​មាន​គ្នា​ប៉ុន្មាន​នាក់​នោះដែរ ។ លុះ​ផឹក​​រហូត​ស្រវឹង​​​ក៏​​ផ្ទុះ​ហិង្សានេះ​តែម្តង ។ ​

ប្រភពបន្តថា នៅពេល​​​សមត្ថកិច្ចចុះទៅបង្ក្រាប ​ប៉ូលិសខាងលើ ក៏បានទៅ​​ពួន​សំងំ​ក្នុង​ផ្ទះ ។  លុះ​​សមត្ថកិច្ច និង​ម្តាយ​ក្មេក​​​​លួងលោម​អស់​ជា​ច្រើន​ម៉ោង ទើប​​គាត់​ព្រម​​ចុះ​មក ដោយ​នៅលើ​​ខ្លួន ក៏​​មាន​​រង​របួស​ឈាម​​ស្រោច​ពេញ​ខ្លួនផងដែរ ។

ពាក់ព័ន្ធ​​​ករណី​នេះ​ សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ថា ​ភាគី​ខាង​ណា​ជា​ជន​បង្ក​ពិតប្រាកដ​នៅ​ឡើយ ព្រោះ​ភាគី​ទាំង​សងខាង ​សុទ្ធតែ​រង​របួស​ដូច​គ្នា ។

អត្ថបទសរសេរ ដោយ