ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចុះ​អនុស្សា​រណៈ​ជួយ​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ល្អ​ប្រសើរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ភាគី​ជា​ដៃគូរ​គ្រប់​ជ្រុងជ្រោយ​ចិន​បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​ជាមួយ​កម្ពុជា ដើម្បី​ជួយ​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​តាម​រយៈ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស លើ​ជំនាញ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ។ ការ​ចុះ​អនុស្សា​រណៈ​ជួយ​របស់​មិត្ត​ចិន​នេះ​ធ្វើ​នៅ​ទីស្តីការក្រសួង​នា​ព្រឹក​ថ្ងៃ​ទី​៣០ តុលា ឆ្នាំ​២០១៨ រវាង​លោក…

រាជធានី​ភ្នំពេញ ៖ ក្នុង​ភាគី​ជា​ដៃគូរ​គ្រប់​ជ្រុងជ្រោយ​ចិន​បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​ជាមួយ​កម្ពុជា ដើម្បី​ជួយ​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​តាម​រយៈ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស លើ​ជំនាញ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ។

ការ​ចុះ​អនុស្សា​រណៈ​ជួយ​របស់​មិត្ត​ចិន​នេះ​ធ្វើ​នៅ​ទីស្តីការក្រសួង​នា​ព្រឹក​ថ្ងៃ​ទី​៣០ តុលា ឆ្នាំ​២០១៨ រវាង​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក Liu Gaodao អនុប្រធាន​អង្គការ CATAS (Chinese Academy of Tropical Agricultural Sciense) នៃ​ប្រទេស​ចិន ។ ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ក្រោម​កិច្ច​សហប្រតិបត្តិការ​រយៈពេល​០៥​ឆ្នាំ ផ្តោត​លើ​ការ​បណ្តុះបណ្តាល​លើ​វិស័យ​កសិកម្ម ។

មុន​ចាប់ផ្តើម​ចុះហត្ថលេខា​លើ​អនុស្សរណៈ​លើ​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នេះ​លោក​រដ្ឋមន្ត្រី អ៊ិ​ត សំ​ហេង បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​កិច្ច​សហប្រតិបត្តិការ​នេះ​ដែល ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​នេះ​ជា​ការ​ចែករំលែក​មួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​ចិន​ពិតជា​មានការ​អភិវឌ្ឍ​ខ្ពស់​ចំពោះ​វិស័យ​កសិកម្ម​នេះ ។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​បញ្ជាក់​ថា «​វា​ជា​ការ​រួមចំណែក​កាន់តែ​ជ្រាលជ្រៅ​លើ​កិច្ច​សហប្រតិបត្តិការ​រ​វា​កម្ពុជា​-​ចិន កាន់តែ​មានការ​រីក​ចម្រើន​ទៅ​មុខជា​បន្តបន្ទាប់​ដែល​ថ្នាក់ដឹកនាំ យើង​ទាំង​ពីរ​ចាត់​ទុក​ថា ជា​យុទ្ធសាស្ត្រ​ដែកថែប​» ។ លោក​បន្ត​ថា គម្រោង​មួយ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ​ដែល​ជា​គំនិត​ផ្តួច​ផ្តួច​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ដែល​កម្ពុជា​ជា​ដៃគូ​មួយ​នៅ​ក្នុង​យុទ្ធសាស្ត្រ​មួយ​នេះ​កន្លង​មក​មិន​ត្រឹមតែ​សហ​ប្រ​តិ្ត​ប​ត្តិ​ការ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច វិនិយោគ​ទេសចរណ៍​ឥឡូវ​ឈាន​ចូល​ការ​អភិវឌ្ឍ​វិស័យ​ធនធានមនុស្ស​ថែម​ទៀត ។

ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ក្រោយ​ចប់​ពិធី​ចុះហត្ថលេខា លោក ឡៅ ហ៊ី​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តា ល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ភាគី​ចិន​ចុះហត្ថលេខា​ជាមួយ​ក្រសួង​ការងារ ដោយសារ ក្រសួង​មាន​សាលា​ជា​ច្រើន​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​គ្របដណ្តប់​នៅ​ទូ​ទាំង​ប្រទេស ។ លោក​បន្ត​ថា គោលដៅ​នៃ​ពិធី​នា​ពេល​នេះ គឺ​ចង់​បង្កើន​សមត្ថភាព​ក្នុង​ការ​កែ​ច្នែ ផលិតផល​កសិកម្ម និង​លើកកម្ពស់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រកបដោយ​និរន្តរភាព​ទាំង​នៅ ប្រទេស​ចិន និង​កម្ពុជា ពិសេស​ទៅ​លើ​ប្រជា​កសិករ​ខ្មែរ​ឲ្យ​គាត់​ចេះ​ខាង​ច្នៃ​ផ្នែក​ដាំ​ដុះ​ក៏​ដូច​ជា ផ្នែក​ប្រមូល​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ប្រមូល​ផល​ឲ្យ​ត្រូវ​នឹង​និន្នាការ​ពេល​បច្ចុប្បន្ន និង​អនាគត​ដូច ជា​ការ​ប្រើប្រាស់​ជី និង​ការ​ប្រើប្រាស់​ពូជ​ជាដើម ។

ជាមួយ​គ្នា​នេះ​លោក​អនុប្រធាន​អង្គការ CATAS បាន​រៀបរាប់​ថា CATAS គឺជា​វិទ្យាស្ថាន​ស្រាវជ្រាវ​តំបន់​ត្រូពិច​នៃ​ប្រទេស​ចិន​ឈរ​លើ​លំដាប់ថ្នាក់​ធំ​ជាងគេ​នៅ​ចិន​ដែល​ទទួល​ការ​សិក្សា​ស្រាវជ្រាវ​លើ វិស័យ​កសិកម្ម និង​ជំនាញ​បច្ចេកទេស​ផ្សេង​ៗ​ដែល​ទាក់ទង​ផ្នែក​កសិកម្ម​ដោយ​មាន​វិទ្យាស្ថាន ក្រោម​អង្គការ​ចំនួន​១៣​វិទ្យាស្ថាន លើ​ជំនាញ​ខុស​ៗ​គ្នា ។

សូម​បញ្ជាក់​ថា ក្រោយ​ពិធី​ចុះហត្ថលេខា​នេះ​ភាគី​ទាំង​ពីរ​កម្ពុជា​-​ចិន នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ជា​ច្រើន​រួម​មាន ការ​ផ្លាស់​ប្តូរ​សម្ភារៈ​សិក្សា​ស្រាវជ្រាវ ឯកសារ និង​ព័ត៌មាន​ពាក់ព័ន្ធ​, កម្មវិធី​ផ្លាស់​ប្តូរ​គ្រូ និង​អ្នកបច្ចេកទេស និង​អ្នក​វិទ្យាសាស្ត្រ​, វគ្គ​បណ្តុះបណ្តាល​រួម​គ្នា​សម្រាប់​អ្នក​គ្រប់​គ្រង់​ជាន់ខ្ពស់ និង​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការ​បណ្តុះបណ្តាល​ពី​ចម្ងាយ (Web distance training) ដែល​គាំទ្រ​ដោយ​អង្គការ CATAS ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ