ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​ហើយ​នេះ មិនដឹង​យក​មកពីណា​ទេ​៥​គីឡូ​ឯណោះ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ ក្នុង​បន្ទប់​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​រត់ពន្ធ​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​ដែល​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ ។ ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា…

ខេត្តស្ទឹងត្រែង ៖ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ ក្នុង​បន្ទប់​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​រត់ពន្ធ​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​ដែល​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ ។


ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ការិយា​ល័យ គ​.៨ នៃ​មន្ទីរ​ប្រឆាំង​ការ​ជ​ញ​ដូរ​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​រួម​សហការ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​បង្ក្រាប​ជំនួញ​រត់ពន្ធ​គ្រឿងញៀន​ឆ្លង​ដែល​ដោយ​ខុសច្បាប់​ក្រោម​វិធាន​ញុះ​ញ៉ុ​ង​អោយ​មានការ​ទិញ​លក់​ប្រព្រឹត្ត​នៅ​ចំណុច​វាល​ប៉ា​រ៉ា ស្ថិត​ក្នុង​ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ដោយ​បាន​ចាប់ខ្លួន​បុរស​ម្នាក់ និង​រឹបអូស​ថ្នាំ​ញៀន​ចំនួន​៥​កញ្ចប់​ធំ​ជាប់​នឹង​ខ្លួន ។

ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ ជួប បៀ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរប​កសិករ​រស់នៅ​ភូមិ​សំរោង ឃុំ​ស្រែ​សំបូរ ស្រុ​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ជាក់ស្តែង​ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អប​សាលាដំបូង​ខេត្ត​កម្លាំង​សហការ​ខាងលើ​បាន​បញ្ជូន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សាកសួរ​ប្រភព​ពីក្រោយ​ខ្នង និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ