ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនបាន ទើបសារ​ភាព​ថា​ពិតជា​បាន​ប្រព្រឹត្តទង្វើបែបនេះលើ​ក្មេង​ស្រីមែន

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ក្នុង​ករណី​រំលោភ​សេពសន្ថវៈ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​សំរោង​ចុះ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​ពី​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ ស្រុក​សំរោង ខេត្តតាកែវ ។…

ខេត្តតាកែវ ៖ ជនសង្ស័យ​ក្នុង​ករណី​រំលោភ​សេពសន្ថវៈ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​សំរោង​ចុះ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​ពី​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ ស្រុក​សំរោង ខេត្តតាកែវ ។

ជនសង្ស័យ​ឈ្មោះ ណុ​ប វុ​ត្ថា ហៅ​កប ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភ​ូមិ​ឃុំ​ខាងលើ ។​

លោក​មឿង សា​រុន អធិការ​នគរបាល​ស្រុក​សំរោង​បានអោយ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​កាលពី​ថ្ងៃ​ទី​២៨ ខែតុលា មុន​មួយ​ថ្ងៃ​នៃ​ការ​ចាប់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​ឪពុក​របស់​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ឈៀង បឿន អាយុ​៣២​ឆ្នាំ ប្តឹង​ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​របស់​គាត់​ដែល​មាន​អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ដែល​ប្រព្រឹត្ត​កាលពី​អំឡុង​ចុងខែ​កញ្ញា និង​ដើម
ខែ​តុលា ឆ្នាំ​២០១៨​។

ក្រោយ​ទទួល​ពាក្យបណ្តឹង​ សមត្ថកិច្ច​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក​សំរោង​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កសាង​សំណុំរឿង​ចាត់ការ​បន្ត ។

នៅ​ចំពោះ​សមត្ថកិច្ច ជនសង្ស័យ​បាន​និយាយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ​ពិតប្រាកដ​មែន ។ មន្ត្រី​ការិយាល័យ​ការពារ​នឹង​ប្រឆាំង​កា​ជូ​ញ​ដូ​មនុស្ស​នឹង​អ​និ​ថិ​ជន​ខេត្ត​បានអោយ​ដឹង​ថា​នៅ​ពេល​នេះ​កំលាំង​ជំនាញ​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ