ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​ព្រឹក​ដើរ​ប្រាប់​ថា «​ក្នុង​ថ្ងៃ​ហ្នឹង បើ​បាត់​គាត់​មិន​ចាំបាច់​នាំ​គ្នា​ពិបាកចិត្ត​ទេ​» លុះ​ថ្ងៃត្រង់​រន្ធត់​ចិត្ត

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន ដោយសារ​សោកស្ដាយ​ប្រពន្ធ​មាន​ជំងឺ​ស្លាប់​ចោល បាន​ជាង​១​ខែ​កន្លង​មក​ហើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​ជន​រង​គ្រោះ…

ខេត្ត​រតនគីរី ៖ បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន ដោយសារ​សោកស្ដាយ​ប្រពន្ធ​មាន​ជំងឺ​ស្លាប់​ចោល បាន​ជាង​១​ខែ​កន្លង​មក​ហើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​ជន​រង​គ្រោះ ក្នុងភូមិ​ធួ​យ​អំពិល ឃុំ​ចា​អ៊ុ​ង ស្រុក​អូ​ជុំ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ងៀវ បឿន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ ជា​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

យោង​តាម​ការ​បំភ្លឺ​របស់​បងប្អូន​នឹង​សាច់ញាតិ​រួម​ទាំង​អ្នក​ភូមិ​បានឱ្យ​សមត្ថកិច្ច​ដឹង​ថា ជន​រង​គ្រោះ​មាន​ប្រ​ពន្ធ និង​មានកូន​៣​នាក់ ហើយ​ស្ត្រី​ជា​ប្រពន្ធ​មាន​ជំងឺ​ឈឺ​បាន​ស្លាប់​ចោល​បុរស​រង​គ្រោះ​អស់​រយៈពេល​ជាង​១​ខែ​កន្លង​មក​ហើយ ។ ក្រោយ​ពី​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​បាន​ចំនួន​ជាង​១០​ថ្ងៃ បុរស​រង​គ្រោះ​បាន​ដើរ​ត្អូញត្អែរ​ប្រាប់​បងប្អូន​និង​អ្នក​ភូមិ​ជា​ញឹកញាប់​ថា «​ខ្លួន​មិន​ចង់​រស់រាន​មានជីវិត​លើ​ផែនដី​នេះ​ទៀត​ទេ​» ។

ដោយ​ឮ​ជន​រង​គ្រោះ​ដើរ​និយាយ​បែប​នេះ បងប្អូន និង​សាច់ញាតិ​រួម​ទាំង​អ្នក​ភូមិ​ក៏​បាន​នាំ​គ្នា ជ ជីក​សួ​ដេញដោល​ជន​រង​គ្រោះ​ថា «​មូលហេតុ​អ្វី​បានជា​ឯង​មិន​ចង់​រស់ ចេះ​តែ​ចង់​ចងក​សម្លាប់​ខ្លួនឯង​អោយ​ស្លាប់ ចោល​កូន​បែប​នេះ?»

ជន​រង​គ្រោះ​ក៏​បាន​ឆ្លើយ​ថា មូលហេតុ​គឺ​មក​ពី​ខ្លួន​មានការ​សោកស្ដាយ​ប្រពន្ធ​ខ្លាំង​ពេក ដោយសារ​មាន​ជំងឺ​ឈឺ​ស្លាប់​ចោល ហើយ​ខ្លួន​ចេះ​តែ​មាន​អារម្មណ៍​ថា​នឹក​ប្រពន្ធ​គ្រប់ពេលវេលា ព្រោះ​ប្រពន្ធ​របស់​គាត់​ស្អាត​ណាស់ ហើយ​មាន​ច​រិ​ក​ស្លូតបូត និង​ស្រលាញ់​គាត់​ជា​ប្ដី​ខ្លាំង​ណាស់ តាំងពី​រស់នៅ​ជាមួយ​ប្ដី​ជិត​១០​ឆ្នាំ​មិន​ដែល​មានរឿង​ឈ្លោះ​ទាស់​គ្នា​ធំដុំ​ម្ដងណា​ឡើយ​។

បងប្អូន និង​សាច់ញាតិ​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​បន្ត​ទៀត​ថា ពេល​ព្រឹក មុន​ពេល​ជន​រង​គ្រោះ​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន ជន​រង​គ្រោះ​បាន​ដើរ​ប្រាប់​បងប្អូន​ថា «​ក្នុង​ថ្ងៃ​នឹង បើ​បាត់​រួប​គាត់​មិន​ចាំបាច់​នាំ​គ្នា​ពិបាកចិត្ត​ទេ​» លុះ​ថ្ងៃត្រង់​ជន​រង​គ្រោះ​បាន​ចងក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ​។

បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​បាន​យក​ខ្សែ​អង្រឹង​ប្រវែង​ជាង​២​ម៉ែត្រ​ចងក​នឹង​រនួត​ឈើ​ក្រោមផ្ទះ​មានកំ​ពស់​៣​ម៉ែ​ត បណ្តាល​ឱ្យ​ស្លាប់ ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​រួច​លទ្ធផល​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ចង ក សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន គ្មាន​រឿង​ឃាតកម្ម​កើតឡើង​នោះ​ទេ ។ សព​ត្រូវ​បាន​សមត្ថកិច្ច ប្រគល់​ជួន​បងប្អូន និង​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​បងប្អូន​ជនជាតិ​គ្រឹ​ង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ