ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សុខ​ ឥ​សាន ៖ លោក​សម រ​ង្ស៊ី មិន​ចោល​ក្បួន​វប្បធម៌​លាប​ពណ៌​បន្ទាប​អ្នក​ដទៃ​និង​លើក​ខ្លួនឯង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​បក្ស​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា លោក​សម រ​ង្ស៊ី មិន​ចោល​ក្បូន​ប្រើ​វប្បធម៌​លាប​ពណ៌​បន្ទាបបន្ថោក​អ្នក​ដ៏​ទៃ ហើយ​លើក…

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​បក្ស​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា លោក​សម រ​ង្ស៊ី មិន​ចោល​ក្បូន​ប្រើ​វប្បធម៌​លាប​ពណ៌​បន្ទាបបន្ថោក​អ្នក​ដ៏​ទៃ ហើយ​លើក ខ្លួនឯង​នោះ​ទេ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក​ចំពោះ​ការ​បាត់​បង់ជីវិត​លោក ជាម ច័ន្ទ​នី ថា​ជា​បាត់បង់​សហការី​មួយ​ដ៏​ឆ្នើម​ដែល​ខ្ញុំ​សូម​រំលឹក​ពី​វីរភាព និង​ភាព​ស្មោះត្រង់ ។ លោក សុខ ឥ​សាន​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​៣០ តុលា​នេះ​ថា នៅ​ក្នុង​សារ​ប្រាប់​សព​លោក​ជាម​ច័ន្ទ​នី លោក​សម រង្សី បាន​លើក​ពី​វីរភាព​លោក​ជាម ច័ន្ទ​នី​យ៉ាងច្រើន​ដែល​កាល​លោក ជាម ច័ន្ទ​នី នៅរ​ស់លោក សម រ​ង្ស៊ី មិន​ដែល​មើលឃើញ​គុណសម្បត្តិ​លោក ជាម ច័ន្ទ​នី​ម្តងណា​ឡើយ ។

ឆ្លៀត​និយាយ​សារ​ស័ព្ទ​ទៅ​រក​សព​លោក ជាម ច័ន្ទ​នី សម រ​ង្ស៊ី ក៏​មិន​ភ្លេច​និយាយ​លាប​ពណ៌​សម្តេច​តេ​ជោ ហ៊ុន សែន ថា បាន​យាយី និង​ឆក់​ប្លន់​អតីត​បក្ស​ជាតិខ្មែរ​រហូត​អត់ទ្រាំ​មិន​បាន​ក៏​ងាក​មក​ដូរ​ឈ្មោះ​ទៅ​ជា​គណបក្ស​សម រ​ង្ស៊ី​ទៅ ។ លោក​បន្ត​ថា ការ​និយាយ​នេះ​របស់​លោក​សម រ​ង្ស៊ី បាន​តែ​និយាយ​ជាមួយ​ខ្មោច​ទេ បើ​និយាយ​ជាមួយ​មនុស្ស​ត្រឹមត្រូវ​គ្មាន​អ្នក​ណា​ជឿ​ជា​ដាច់ខាត ។ អ្នក​ណា​ក៏​បានដឹង​ដែរ​ថា ការ​ដូរ​ឈ្មោះ​គណបក្ស​ជាតិខ្មែរ​មក​ជា​គណបក្ស សមរ​ង្ស៊ី ដោយសារ​តែ​សម រ​ង្ស៊ី មានការ​រអើល​ខ្លួនឯង​មិន​ដែល​ទុកចិត្ត​អ្នក​ដទៃ​ទើប​បានជា ដូរ​ឈ្មោះ​គណបក្ស​មក​ដាក់​ឈ្មោះ​ខ្លួនឯង​យ៉ាង​ដូច្នេះ ។

លោក​បញ្ជាក់​ថា «​នេះ​ហើយ​ជា​ចរិត​អ្នក​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ពិត​ៗ ដូច​ទណ្ឌិត​សម រ​ង្ស៊ី​នេះឯង ។ ហេតុនេះ​ហើយ​បាន​ហៅ​ថា ទណ្ឌិត សម រ​ង្ស៊ី មិន​ចោល​ក្បួន​លាប​ពណ៌ បន្ទាប​អ្នក​ដទៃ និង​លើក​ខ្លួនឯង​ដល់​លើក​ខ្លួនឯង​អត់​ហ្វ្រាំង​ទប់​ទើប​បានជា​ធ្លាក់ទឹក​ដូច​សព្វថ្ងៃ​នេះឯង មិន​អាច​ជួយ​យឹតយោង​បាន​ឡើយ​» ។

លោក​សម រ​ង្ស៊ី បាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ថា លោក ជាម ច័ន្ទ​នី គឺជា​មនុស្ស​ដែល​រស់នៅ​ជាមួយ​លោក​យូរណាស់​មក​ហើយ​តាំងពី​លោក​បង្កើត​គណបក្ស​ជាតិខ្មែរ ។ លោក​បញ្ជាក់​ថា «​លោក ជាម ច័ន្ទ​នី​មាន​វីរៈភាព​ខ្ពស់​ក្លា​ហ៊ាន​ប្តូរផ្តាច់ និង​ស្មោះត្រង់ ជាមួយ​ជាតិ និង​គណបក្ស​ដែល​លោក​បាន​ចូលរួម​ជាមួយ​» ៕