ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​រវាង​អាជីវករ​និង​អ្នកគ្រប់គ្រង​ផ្សារ​ឯករាជ្យ​២​ត្រូវ​បាន​បញ្ចប់​មួយ​ជំហាន​(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជម្លោះ​រវាង​ក្រុម​អាជីវករ និង​លោក​ឧកញ៉ា​ព្រំ សុធី ដែល​ជា​អ្នកគ្រប់គ្រង​ផ្សារ​ឯករាជ្យ​២ ដែល​បាន​បិទ​ផ្សារ​មិន​ឲ្យ​លក់ដូរ និង​ធ្វើ​ឲ្យ​អាជីវករ​ក្ដៅក្រហាយ​ឈាន​ដល់​ធ្វើការ​យ៉ាង​ខ្លាំង​នោះ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់រឿង​វិវាទ​មួយ​ជំហាន​ហើយ ។…

រាជធានី​ភ្នំពេញ ៖ ជម្លោះ​រវាង​ក្រុម​អាជីវករ និង​លោក​ឧកញ៉ា​ព្រំ សុធី ដែល​ជា​អ្នកគ្រប់គ្រង​ផ្សារ​ឯករាជ្យ​២ ដែល​បាន​បិទ​ផ្សារ​មិន​ឲ្យ​លក់ដូរ និង​ធ្វើ​ឲ្យ​អាជីវករ​ក្ដៅក្រហាយ​ឈាន​ដល់​ធ្វើការ​យ៉ាង​ខ្លាំង​នោះ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់រឿង​វិវាទ​មួយ​ជំហាន​ហើយ ។ ដោយនៅ​វេលា ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ ភាគី​ទាំង​២​យល់​ព្រមទៅ​តាម​ការ​សម្របសម្រួល​របស់​លោក​នួន សុ​ផា​រ័​ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ។

លោក ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រួម​ជាមួយ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​៣ ។ ដែល​បាន​ចុះ​ទៅ​ជួប​ដោះស្រាយ​ផ្ទាល់​ជាមួយ​ភាគី​ទាំង​២​ដល់​ផ្សារ​ឯករាជ្យ​២ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ នៅ​ក្នុង​ជំនួប​ដំណោះស្រាយ​គ្នា​នោះ​ភាគី​អាជីវករ​មាន​ចំនួន​ជាង​១០០​នាក់ ដែល​ជា​ម្ចាស់​តូប​ចំនួន​១៧៦​តូប បាន​ជួបជុំ​គ្នា​នៅ​ក្នុង​ផ្សារ ។ ចំណែក​ខាង​អ្នកគ្រប់គ្រង​ផ្សារ គឺ​ឧកញ៉ា​ព្រំ សុធី មិន​បាន​ទៅ​ជួប​អាជីវករ​ផ្ទាល់​ឡើយ គឺ​បាន​ចាត់​តំណាង​ម្នាក់​ទៅ​ជំនួស ។ នៅ​ក្នុង​ពេល​នោះ​ដែរ នៅ​មុន​ពេល​ដែល​លោក​អភិបាលរង​រាជធានី​ភ្នំពេញ​ទៅ​ដល់​ភាគី​ទាំង​២​ជជែក​គ្នា​យ៉ាង​តឹងសរសៃក និង​ស្ទើរតែ​ផ្ទុះ​ហិង្សា​ទៅ​ហើយ ប៉ុន្តែ​បានការ​រារាំង​ពី​សំណាក់​លោក​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហែម ដា​រិ​ទ្ធិ ទើប​មានការ​ស្ងប់ស្ងាត់​ទៅ​វិញ ។

បន្ទាប់​ពី​លោក នួន សុ​ផា​រ័​ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​អញ្ជើញ​ទៅ​ដល់​ក្រុម​អាជីវករ​បាន​លើក​ឡើង​ជម្រាប​ជូន​ពី​ការ​លំបាក​ខក​ខានមិនបាន​លក់ដូរ ។ ដោយសារ​តែ​លោក​ឧកញ៉ា​ព្រំ សុធី បញ្ជា​ឲ្យ​កូនចៅ​បិទ​ផ្សារ​បិទ​បង្គន់​អនាម័យ បិទ​កន្លែង​ផ្ញើ​កង់​ម៉ូតូ បិទ​ភ្លើង ដក​កង​សន្តិសុខ​ផ្សារ​ចេញ ។ ពួក​គាត់​អះអាង​ថា តូប​នៅ​ផ្សារ​នោះ​បាន​ទិញ​ដាច់ និង​ផ្ទេរកម្មសិទ្ធិ​ត្រឹមត្រូវ ដែល​ក្នុង​តូប​១​មាន​តម្លៃ​ចាប់ពី​៣​ពាន់​ដុល្លារ​ដល់​៥​ម៉ឺន​ដុល្លារ ។ ពួក​គាត់​ព្រមទាំង​ធ្វើការ​ចោទប្រកាន់​ថា ទ​ង្វើ​របស់​លោក​ឧកញ៉ា​រូប​នោះ គឺ​មាន​ចេតនា​មិន​ចង់​ឲ្យ​អតិថិជន​ទៅ​ទិញ​ទំនិញ​ពី​ពួក​គាត់ និង​ចង់​ឲ្យ​ផ្សារ​ដួល​រលំ​យ៉ាង​ជាក់ស្ដែង ។ ចំណែក​ខាង​តំណាង​លោក​ឧកញ៉ា ព្រំ​សុធី បាន​បដិសេធន៍​រាល់​ការ​លើក​ឡើង​របស់​អាជីវករ​ដោយ​បញ្ជាក់​ថា លោក​ឧក​ញ៉​ព្រំ សុធី មិន​មាន​បំណង​ធ្វើបាប​ក្រុម​អាជីវករ​នោះ​ទេ ។ ប៉ុន្តែ​ដោយសារ​តែ​រត់​មិន​រួច​ខាត​ទើប​ធ្វើ​បែប​នេះ​ហើយ​ចំពោះ​បង្គន់​ខាង​អ្នកគ្រប់គ្រង​ផ្សារ​បាន​ប្រគល់​ឲ្យ​អាជីវករ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ប៉ុន្តែ​ពួក​គាត់​មិន​ទទួលយក ។ ទាក់ទិន​ទៅ និង​សំណួរ​របស់​អ្នក​សារព័ត៌មាន​អំពី​មូលហេតុ​នៃ​ការ​បិទ​ផ្សារ តំណាង​រូប​នេះ​បដិសេធន៍​មិន​ឆ្លើយ​តប​យ៉ាង​ខ្លី​ថា គាត់​មិន​អាច​បកស្រាយ​បាន​ឡើយ ។

ក្រោយមក​លោក នួន សុ​ផា​រ័​ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​សម្របសម្រួល​ភាគី​ទាំង​២ ហើយ​តំណាង​ដែល​លោក​ឧកញ៉ា​ព្រំ សុធី ចាត់​ទៅ​ជួប​ដោះស្រាយ​ជាមួយ​អាជីវករ​នា​ពេល​នោះ​មិន​អាច​សម្រេច​កិច្ចការ​អ្វី​បាន​ទាល់តែ​សោះ ។ ទើប​ខណៈនោះ​លោក​អភិបាលរង​រាជធានី​ភ្នំពេញ​សម្រេច​ខ​ល​ទាក់ទង​ទៅ​លោក​ឧកញ៉ា ព្រំ សុធី ដោយ​ផ្ទាល់ ស្វែងរក​គន្លឹះ​ដោះស្រាយ​ឲ្យ​រលូន ។ ទីបំផុត​ដំណោះស្រាយ​ត្រូវ​បាន​បញ្ចប់​មួយ​ជំហាន​ដោយ​ខាង​អ្នកគ្រប់គ្រង​ផ្សារ​បាន​យល់ព្រម​បើក​ដំណើរការ​ផ្សារ​ឡើង​វិញ រហូត​ដំណាច់ឆ្នាំ​នេះ ។

ចំណែក​ខាង​អាជីវករ​សុខចិត្ត​បង់ថ្លៃ​អនាម័យ​ក្នុង​១​ខែ​ម្នាក់​៥​ដុល្លារ​បន្ថែម​លើ​តម្លៃ​ចាស់​ទៅ​ឲ្យ​ខាង​ភាគី​អ្នកគ្រប់គ្រង ។ មិនតែប៉ុណ្ណោះ​ភាគី​ទាំង​២​បាន​សន្យា​ជួប​ដោះស្រាយ​គ្នា​ជា​ថ្មី​ម្ដងទៀត នៅ​ដើមឆ្នាំ​២០១៨ ក្រោម​វត្តមាន​លោក​នួន សុ​ផា​រ័​ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ។ និង​លោក​ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​ជាមួយ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​៣​ជា​ថ្មី​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ