ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​លេង​១​ក្បាច់​នេះ ផ្អើល​អស់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ទាំង​យប់​កណ្តាលអធ្រាត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​មានឈ្មោះ ពេជ្រ អាយុ​ប្រហែល​២១​ទៅ​២២​ឆ្នាំ ស្រវឹងស្រា​ទាស់​ពាក្យ​សំដី​ជាមួយ​កូនឈ្នួល​ដែល​លក់​ផ្កា​អោយ​ម្តាយ​ខ្លួន​ក៏​ខឹង​ចង់អោយ​គេ​សុំ​ទោស​គេ​អត់​មក​សុំ​ទោស​ស្រាប់តែ​រករឿង​បោះ​ផ្កា​ទៅ​ផ្លូវ​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​2​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៩៦…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​មានឈ្មោះ ពេជ្រ អាយុ​ប្រហែល​២១​ទៅ​២២​ឆ្នាំ ស្រវឹងស្រា​ទាស់​ពាក្យ​សំដី​ជាមួយ​កូនឈ្នួល​ដែល​លក់​ផ្កា​អោយ​ម្តាយ​ខ្លួន​ក៏​ខឹង​ចង់អោយ​គេ​សុំ​ទោស​គេ​អត់​មក​សុំ​ទោស​ស្រាប់តែ​រករឿង​បោះ​ផ្កា​ទៅ​ផ្លូវ​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​2​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៩៦ នៅ​ចំណុច​ហាង​លក់​ផ្កា​ក្រោយ​វត្ត​ប្រ​ពុទ្ធ​យីហោ «​ស្តង់​អប្សរា​ផ្កា​ស្រស់​» ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​នៅ​ជុំវិញ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ត្រី​ដែល​បង្កហេតុ​ខាងលើ​នេះ​បាន​អង្គុយ​ផឹក​ស៊ីនៅមុខ​កន្លែង​លក់​ផ្កា​មាន​គ្នា​៣​ទៅ​៤​នាក់ លុះ​ពេល​ដែល​គេ​ស្រវឹងស្រា​មិនដឹង​ថា ពួក​គេ​ទាស់​ពាក្យ​សំដី​គ្នា​រឿង​អ្វី​នោះ​ទេ បានជា​ម្នាក់​ឈ្មោះ ពេជ្រ នឹង​ខឹង​កូនឈ្នួល​ដែល​ជួយ​លក់​ផ្កា​ម្តាយ​របស់​ខ្លួន​រហូត​ឈាន​ទៅ​ដល់​ស្រែក​ឡូឡា​ផ្អើល​អស់អ្នក​ជិតខាង និង​ទាញ​ផ្កាឈូក និង​ផ្កា​ផ្សេង​ៗ​យក​ទៅ​បោះចោល​ទៅ​កណ្តាលផ្លូវ ។

រួច​ថែម​ទាំង​បាន​ចាប់​ហែក​ឆត្រ និង​ផ្តួល​ចោល​ទៀត​គ្រាន់តែ​ចង់​កូនឈ្នួល​ម្តាយ​ខ្លួន​សុំ​ទោស​តែ​មួយ​ម៉ាត់​តែ​ប៉ុណ្ណោះ ក៏​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ជួយ​ធ្វើការ​ស​ម្រ​ប់​សម្រួល​អស់​រយៈពេល​ជិត​កន្លះ​ម៉ោង​ទើប​សមត្ថកិច្ច​រួម​នឹង​អ្នកកាសែត​ជួ​យស​ម្រ​ប់​សម្រួល​ត្រូវ ។ ក្រោយ​ពេល​កើតហេតុ​ខាង​ភាគី​កូនឈ្នួល​នោះ​សុខចិត្ត​ចេញ​មក​លត់​ជង្គង់​សុំ​ទោស​ដើម្បី​បញ្ចប់រឿង​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ