ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tissier ថា​តារា​រះក្លិប​មេឃ​ខៀវ Phil Foden អាច​នឹង​ក្លាយជា​អ្នក​ជំនាន់​ក្រោយ Paul Gascoigne

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ Matt Le Tissier ជឿជាក់​ថា…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ Matt Le Tissier ជឿជាក់​ថា Phil Foden អាច​នឹង​ខ្លាំង​ដូច Paul Gascoigne ប្រសិនបើ​គេ​ទទួល​បាន​ឱកាស​ប្រកួត​ច្រើន​ជាង​នេះ​នៅ​ក្លិប Manchester City ។

អតីត​កីឡាករ​អង់គ្លេស Paul Gascoigne គឺ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​ខ្សែបម្រើ​ដែល​មាន​ទេព​កោសល្យ​ពី​កំណើត​ខ្លាំង​ជាងគេ​នៅ​ក្នុង​ជំនាន់​របស់​លោក ។ ហេតុ​ដូចនេះ​ហើយ បានជា Tissier យក​កីឡាករ​ជើង​ខ្លាំង​វ័យក្មេង Foden ទៅ​ប្រៀបប្រដូច ។

Foden បាន​យក​គ្រាប់​ដំបូង​គេ​ក្នុង​ការ​ប្រកួត​ឲ្យ Man City ក្នុង​ការ​ប្រកួត​ជាមួយនឹង Oxford ដណ្តើម​ពាន Carabao Cup កាលពី​ខែ​មុន ។ រូបគេ​បាន​លេង​ក្នុង​ការ​ប្រកួត Premier League បាន​៤៦​នាទី សម្រាប់​រដូវ​កាល​នេះ ។ តែ Le Tissier ជឿជាក់​ថា កីឡាករ​អាយុ​១៨​ឆ្នាំ​នេះ​នឹង​អាច​បង្ហាញ​ទេព​កោសល្យ​របស់​ខ្លួន​ឲ្យ​ច្រើន​ជាង​នេះ ប្រសិនបើ​មានឱកាស​ប្រកួត​ច្រើន​។

អតីត​ខ្សែបម្រើ​របស់ Southampton កីឡាករ Tissier បាន​ប្រាប់​ថា ៖«​ខ្ញុំ​គិត​ថា​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា Foden អាច​នឹង​ជា​កីឡាករ​ខ្លាំង​ជាង​នេះ ឲ្យ​តែ​ទទួល​បាន​ឱកាស​ឡើង​ទាត់​ច្រើន ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​ខ្លួន​មាន​។ ការ​ហ្វឹកហាត់​ជាមួយនឹង​កីឡាករ​ខ្លាំង ក៏​គួរតែ​មានការ​ប្រកួត​ឲ្យ​បាន​ច្រើន​ៗ​ដែរ ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា ពេល​ប្រកួត​មែនទែន​គឺ​វា​យ៉ាងដូចម្តេច​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា City ពេល​នេះ​កំពុង​តែ​នៅ​លើ​លំដាប់​កំពូល​ក្នុង​តារាង Premier League និង កំពុង​តែ​ពង្រឹង​កៅអីអង្គុយ​នៅ Champions League កាលពី​ស​ប្តា​ហ៍​មុន​។ សម្រាប់ Tissier គឺ​គេ​គិត​ថា Man City គឺ​ខ្លាំង​គ្រប់គ្រាន់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ