ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​គ្នា​ពេញទំហឹង​លើ​ផ្លូវ​លេខ​២៦៤ ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​ជែង​ទៅ​ផ្លូវ​ម្ខាង​ទៀត​បាន​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ បណ្តាល​ឱ្យ​ស្លាប់ កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២៦៤ ក្នុងភូមិ​រស្មី​រំដោះ ឃុំ​សូ​យោង…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​ជែង​ទៅ​ផ្លូវ​ម្ខាង​ទៀត​បាន​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ បណ្តាល​ឱ្យ​ស្លាប់ កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២៦៤ ក្នុងភូមិ​រស្មី​រំដោះ ឃុំ​សូ​យោង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ចាប ភី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​អូរ​រំចេក ឃុំ​ច្រនាង ស្រុក​បារាយណ៍ ជា​អ្នកបើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​គុប ពណ៌​ទឹកប៊ិច គ្មានស្លាកលេខ ។ ចំណែក​រថយន្ត​ម៉ា​កតា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២W-៤៨១៥ បើកបរ​ដោយ​ឈ្មោះ ស៊ុន ឯម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ព្រីង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ អ្នកបើកបរ​ម៉ូតូ​ខាងលើ​បាន​បើក​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ហើយ​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្ត​ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ផ្ទុយ​ទិស​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង និង​នាំ​យក​ទាំង​ម៉ូតូ និង​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិ
ការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ