ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​លត់ Real ទក់​សាច់​ជំនួប El Clasico អ្នកមាន​បុណ្យ Barca ធ្វើ​រឿង​១​ចំពោះ Messi

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា Barcelona នឹករលឹក​ដល់ Lionel Messi ដែល​មិន​អាច​ចូល​តារាង​បាន​ក្រោយ​ឈ្នះ Real Madrid…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា Barcelona នឹករលឹក​ដល់ Lionel Messi ដែល​មិន​អាច​ចូល​តារាង​បាន​ក្រោយ​ឈ្នះ Real Madrid ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន El Clasico ។ បើ​ទោះបីជា​គ្មាន​វត្តមាន​របស់​កីឡាករ​ជើង​ខ្លាំង Messi ពិតមែន​ក៏​ដោយ ក្លិប Barcelona នៅ​តែ​អាច​លេង​បាន​យ៉ាង​ល្អ​ប្រកួត​ជាមួយនឹង​ក្លិប​អធិរាជ​ស Real Madrid ។

គ្រូបង្វឹក​របស់​ក្លិប​អ្នកមាន​បុណ្យ លោក Ernesto Valverde បាន​លើក​ឡើង​ថា ក្រុម​ទាំងមូល​នៅ​តែ​នឹករលឹក​ដល់ Messi បើ​ទោះបីជា​រូបគេ​មិន​អាច​មក​លេង​បាន​ក៏​ដោយ ។ ដោយសារ​តែ Messi ត្រូវ​របួស​បាក់ដៃ កីឡាករ Luis Suarez បាន​មក​កាន់​ជំនួស​ទីតាំង​លើ​តារាង ហើយ​អាច​យកឈ្នះ​ជាមួយ​តែ​តបាល់​បញ្ចូល​ទី ។

កីឡាករ Philippe Coutinho និង Arturo Vidal ក៏​ជា​កូនសោរ​យ៉ាង​សំខាន់​របស់ Barca ដែរ ក្នុង​ការ​វាយលុក​លើ Madrid ។ លទ្ធផល​ចុង​ក្រោយ​នៃ​ការ​ប្រកួត​គឹ Barcelona ស៊ី Madrid ៥​ទល់​នឹង​១ ដែល​ធ្វើ​ឲ្យ​ក្រុម​នេះ​កំពុង​តែ​ឈរ​នៅ​លើ​លំដាប់​កំពូល​តារាង ។

គ្រូបង្វឹក​ក្លិប Barcelona លោក Valverde បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​ថា «​សម្រាប់​ពួក​យើង តាំងពី​ស​ប្តា​ហ៍​មុន​នៅ​ពេល Messi រង​របួស យើង​បារម្ភ​ពី​ការ​ប្តូរ​របៀប​លេង ។ ចម្លើយ​មាន​តែ​ម្យ៉ាង​គត់ គឺ​ត្រូវ​ខំប្រឹង​ទាំង​ក្រុម ហើយ​វា​ជា​អ្វី​ដែល​យើង​បាន​ធ្វើ​រួច​ហើយ​ពេល​នេះ ។ លទ្ធផល​អាច​នឹង​ខុស​ពី​មុន តែ​នេះ​ជា​ដំណោះស្រាយ​តែ​មួយ​គត់​» ។

លោក​បាន​បន្ត​ថា «​ពួក​យើង​រីករាយ​ណាស់​សម្រាប់​ក្រុម​ទាំងមូល តែ​យើង​នឹក Messi ណាស់ ។ យើង​ចង់​ឲ្យ​គេ​មក​លេង​វិញ​នៅ​ថ្ងៃស្អែក​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នៅ​ក្រៅ​តារាង​រហូត​ដល់​២​ស​ប្តា​ហ៍​ទៀត ដោយសារ​តែ​បាក់ដៃ ដែល​ត្រូវ​ខានមិនបាន​ប្រកួត​ជាមួយនឹង Cultural Leonesa នៅ Copa del Rey នា​ថ្ងៃ​ពុធ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ