ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​ព័ត៌មាន​ចាប់​បាន​កាំភ្លើង​ជ័រ​ទំនើប​៣៥​ដើម តាម​ពិត​មិនមែន​កាំភ្លើង​ជ័រ​ទេ គឺ​កាំភ្លើង​មែនទែន​-​ទំនើប

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ផ្សាយ​ភ្លាម​ៗ​ម្សិលមិញ​នេះ ស្តី​ពី​ការ​ចាប់​បាន​កាំភ្លើងខ្លី​៣៥​ដើម ដោយ​មន្ត្រី​គយ​ចល័ត​តំបន់​៦ នៅ​ច្រក​ទន្លេ​ចាម ជាប់​ព្រំដែន​ប្រទេស​វៀត​ណាម ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ភ្លាម​ៗ​ផ្សាយ​ថា ជា​កាំភ្លើង​ជ័រ​ទំនើប​នោះ…

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ផ្សាយ​ភ្លាម​ៗ​ម្សិលមិញ​នេះ ស្តី​ពី​ការ​ចាប់​បាន​កាំភ្លើងខ្លី​៣៥​ដើម ដោយ​មន្ត្រី​គយ​ចល័ត​តំបន់​៦ នៅ​ច្រក​ទន្លេ​ចាម ជាប់​ព្រំដែន​ប្រទេស​វៀត​ណាម ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ភ្លាម​ៗ​ផ្សាយ​ថា ជា​កាំភ្លើង​ជ័រ​ទំនើប​នោះ តាម​ពិត​មិនមែន​កាំភ្លើង​ជ័រ​ទេ វា​ជា​កាំភ្លើង​ពិត ជា​កាំភ្លើង​ទំនើប បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ភ្លាម​ៗ ។

ប្រភព​ច្បាស់​ការណ៍​រាយការណ៍​បន្ថែម​ថា នេះ​ជា​ស្នាដៃ​របស់​ក្រុម​មន្ត្រី​គយ​ចល័ត​ដឹកនាំ​ការ​ត្រួតពិនិត្យ និង​ចាប់​ដោយ​ផ្ទាល់​របស់​លោក​ព្រាប គា​រ៉ាត់ នៅ​ពេល​ឃាត់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​រៀប​ទៅ​ដល់​ច្រក​ទ្វារ​ព្រំដែន​ទៅ​ហើយ ។

ចំណែក​មន្ត្រី​សន្តិសុខ​ជាតិ​វៀតណាម ក្រោយ​ពី​ដឹង​ថា ភាគី​សមត្ថកិច្ច​កម្ពុជា​ចាប់​បាន​កាំភ្លើងខ្លី​រៀប​ឆ្លង​ចូល​ទឹកដី​គេ​បែប​នេះ មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក៏​បាន​ចូលរួម​ត្រួតពិនិត្យ​វត្ថុ​តាង​ទាំងនេះ​ដោយ​ផ្ទាល់​ជាមួយ​ភាគី​កម្ពុជា ក៏​បាន​វាយតម្លៃ​ថា ពិតជា​កាំភ្លើងខ្លី​ទំនើប ជា​កាំភ្លើង​មែនទែន អាច​ប្រហារជីវិត​មនុស្ស​បាន ប្រសិនបើ​ធ្លាក់​ទៅ​ដល់​ដៃ​ក្រុម​ទុច្ចរិត មាន​ក្រុម​ចោរប្លន់ និង​ភេ​វរ​ករ ។

ក្នុង​ជំនួប​រវាង​ភាគី​សមត្ថកិច្ច​ទាំង​២ នៅ​កន្លែង​កើតហេតុ ភាគី​សមត្ថកិច្ច​ជាន់ខ្ពស់​វៀត​ណាម បាន​សម្តែង​ការ​កោតសរសើរ​អស់ពី​ទឹក​ចិត្តជា​ច្រើន​ដង​ចំពោះ​លោក​ព្រាប គា​រ៉ាត់ ដែល​បង្កើត​បាន​នូវ​ស្នាដៃ​ល្អ​មួយ​នេះ ព្រមទាំង​សុំ​សហការ​ស្រាវជ្រាវ​បន្ត តើ​អ្នក​ណា​ជា​ឈ្មួញ​ធំ​ដែល​នាំ​ចូល​កាំភ្លើង​បែប​នេះ​ឆ្ពោះ​មក​ប្រទេស​វៀតណាម​របស់​គេ ។ មិន​តែ​ប៉ុណ្ណោះ សមត្ថកិច្ច​ជាន់ខ្ពស់​ភាគី​វៀតណាម​នឹង​សុំ​សហការ​ស្រាវជ្រាវ​បន្ត​ទៀត តើ​គេ​លួច​នាំ​កាំភ្លើង​បែប​នេះ​ចូល​ទឹកដី​វៀតណាម​ប៉ុន្មាន​ដង​ហើយ?

មន្ត្រី​គយ​ជិតដិត​លោក​ព្រាប គា​រ៉ាត់ ប្រាប់​កោះសន្តិភាព​មុន​នេះ​បន្តិច​ថា លោក​ព្រាប គា​រ៉ាត់ មាន​ជំនាញ​ច្បាស់លាស់​ខាង​អាវុធ​ជាតិ​ផ្ទុះ គ្រាន់តែ​ឆែកឆេរ​ឃើញ​ភ្លាម លោក​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ថា អានេះ​ជា​កាំភ្លើងខ្លី​ទំនើប មិនមែន​ជ័រ​ទេ​… អាច​សម្លាប់​មនុស្ស​ភ្លាម​ៗ​ប្រកបដោយ​គ្រោះថ្នាក់ ប្រ​សិន​ធ្លាក់​ក្នុង​សង្គម​ងងឹត មាន​ចោរប្លន់​ជាដើម ។ សាក​មើល​បាញ់​មាន់​ត្រូវ​មួយ​គ្រាប់​ងាប់​ភ្លាម ។ បើ​បាញ់​ត្រូវ​មនុស្ស​រយះ​រហែក​សាច់​គ្រោះថ្នាក់​ដល់​ជីវិត​ភ្លាម​ៗ​ដែរ ។

ចំពោះ​ព័ត៌មាន​ពិស្តារ​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ