ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ត្រឡប់​មក​ពី​ស្រែ​ប្រទះ​ឃើញ​…​ផ្អើល​ឆោឡោ​ទាំង​ល្ងាច

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្ត​កំ​ពង់​ធំ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ដើរ​ធ្លាក់ទឹក​ប្រឡាយ​លង់​ស្លាប់​ហេតុការណ៍​នេះ​បាន​បង្ករ​ឲ្យ​ពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​កាល​​ពី​វេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​សង្គម ឃុំ​ដំរី​ស្លាប់ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា…

ខេត្ត​កំ​ពង់​ធំ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ដើរ​ធ្លាក់ទឹក​ប្រឡាយ​លង់​ស្លាប់​ហេតុការណ៍​នេះ​បាន​បង្ករ​ឲ្យ​ពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​កាល​​ពី​វេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​សង្គម ឃុំ​ដំរី​ស្លាប់ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ហួ​ន ងឿ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​និយាយ​ថា ជន​រង​គ្រោះជា​មនុស្ស​ចូល​ចិត្ត​ផឹកស្រា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ផឹក​ស្រវឹងស្រា​ជោកជាំ ហើយ​ក៏​ដើរ​តាម​ខ្នង​ទំនប់​ទឹក​តែម្នាក់​ឯង​បាត់ រហូត​ពេល​ជិត​ល្ងាច​ទៅ​ហើយ ទើប​មាន​ប្រជាពលរដ្ឋ​ត្រឡប់​មក​ពី​ស្រែ​ប្រទះ​ឃើញ ហើយ​រាយការណ៍​ប្រាប់​អាជ្ញាធរ និង​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា មូលហេតុ​គឺ​មក​ពី​ជន​រង​គ្រោះ​ស្រវឹងស្រា​ដើរ​ធ្លាក់ទឹក​ប្រឡាយ​បណ្តាល​ឲ្យ​លង់​ស្លាប់ ។

បន្ទាប់​ពី​ពិនិត្យ​រួច ក៏​ប្រគល់​សព​ជូន​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ